Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 19:9 - អាល់គីតាប

9 ស្តេច​បង្គាប់​ទៅ​អ្នក​ទាំង​នោះ​ថា៖ «សូម​អស់​លោក​ប្រព្រឹត្ត​ដោយ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​ឥត​លំអៀង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ទ្រង់​ក៏​បង្គាប់​គេ​ថា៖ «គឺ​យ៉ាង​នោះ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សម្រេច​ការ‌ងារ ដោយ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ទៀង​ទាត់ ហើយ​ដោយ​ចិត្ត​ស្មោះ‌ត្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ស្ដេច​បង្គាប់​ទៅ​លោក​ទាំង​នោះ​ថា៖ «សូម​អស់​លោក​ប្រព្រឹត្ត​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​ឥត​លម្អៀង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ទ្រង់​ក៏​បង្គាប់​គេ​ថា គឺ​យ៉ាង​នោះ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សំរេច​ការ‌ងារ ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ទៀង​ទាត់ ហើយ​ដោយ​ចិត្ត​ស្មោះ‌ត្រង់

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 19:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល ទ្រង់​ដែល​ជា​ថ្ម​ដា​ការ‌ពារ​អ៊ីស្រ‌អែល ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ ស្តេច​ណា​គ្រប់‌គ្រង​ប្រជា‌ជន​ដោយ​សុចរិត គឺ​ស្តេច​ដែល​គ្រប់‌គ្រង​ប្រជា‌ជន ដោយ​គោរព​កោត​ខ្លាច​ទ្រង់


អុលឡោះ‌តាអាឡា​រំពៃ​មើល​មក​ផែនដី​ទាំង​មូល ដើម្បី​គាំ​ទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ស្តេច​ប្រព្រឹត្ត​ដោយ​ល្ងី‌ល្ងើ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ ស្តេច​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជា‌និច្ច»។


ពេល​ណា​ជន​រួម​ជាតិ​របស់​អស់​លោក ដែល​រស់​នៅ​តាម​ក្រុង​នានា យក​រឿង‌រ៉ាវ​ទាក់‌ទង​ទៅ​នឹង​ឃាត‌កម្ម ឬ​ជម្លោះ​ស្តី​អំពី​ហ៊ូកុំ ច្បាប់​បទ​បញ្ជា និង​វិន័យៗ​ផ្សេងៗ មក​សុំ​ឲ្យ​អស់​លោក​កាត់​ក្តី ក្នុង​គ្រប់​ករណី​អស់​លោក​ត្រូវ​ក្រើន​រំលឹក​ពួក​គេ​ឲ្យ​ដឹង​ខ្លួន ដើម្បី​កុំ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះអុលឡោះ‌តាអាឡា ហើយ​កុំ​ឲ្យ​ទ្រង់​ខឹង​ចំពោះ​អស់​លោក និង​ជន​រួម​ជាតិ​របស់​អស់​លោក។ អស់​លោក​ត្រូវ​តែ​ប្រព្រឹត្ត​បែប​នេះ ដើម្បី​កុំ​ឲ្យ​មាន​កំហុស។


ឥឡូវ​នេះ​ចូរ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​របៀប​ដែល​អស់​លោក​ប្រព្រឹត្ត ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​មិន​ចេះ​គៃ‌បន្លំ ទ្រង់​មិន​រើស​មុខ​នរណា ឬ​ក៏​ទទួល​សំណូក​ឡើយ»។


ពេល​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ស្តេច​យ៉ូសា‌ផាត​តែង‌តាំង​ក្រុម​លេវី ក្រុម​អ៊ីមុាំ និង​មេ​លើ​ក្រុម​គ្រួសារ​អ៊ីស្រ‌អែល នៅ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​កាត់​ក្តី ក្នុង​នាមអុលឡោះ‌តាអាឡា ព្រម​ទាំង​ដោះ​ស្រាយ​ជម្លោះ​ដែរ។


ពេល​នោះ នឹង​មាន​ស្តេច​គ្រង​រាជ្យ​ដោយ​សុចរិត ហើយ​ពួក​មេ​ដឹក​នាំ​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ ដោយ​យុត្តិធម៌។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម