ពួកមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូនក៏បានឃើញគាត់ដែរ ហើយនាំគ្នាសរសើរពីគាត់ទៅកាន់ស្តេចហ្វៀរ៉អ៊ូន។ គេក៏នាំសារ៉ាយ ចូលទៅក្នុងវាំងរបស់ស្តេចហ្វៀរ៉អ៊ូន។
លោកុប្បត្តិ 20:7 - អាល់គីតាប ឥឡូវនេះ ចូរប្រគល់នាងទៅឲ្យបុរសនោះវិញទៅ ដ្បិតគាត់ជាណាពីមួយនាក់ គាត់នឹងអង្វរឲ្យអ្នក ដើម្បីឲ្យអ្នកបានរួចជីវិត។ ប្រសិនបើអ្នកមិនប្រគល់នាងទៅឲ្យគាត់វិញទេ តោងដឹងថា អ្នកមុខជាត្រូវស្លាប់ជាមួយញាតិវង្សរបស់អ្នកមិនខាន»។ ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ ចូរប្រគល់ប្រពន្ធរបស់បុរសនោះទៅវិញចុះ ដ្បិតគាត់ជាព្យាការី ដូច្នេះគាត់នឹងអធិស្ឋានឲ្យអ្នក នោះអ្នកនឹងមានជីវិតរស់។ ប៉ុន្តែប្រសិនបើអ្នកមិនប្រគល់ទៅវិញទេ ចូរដឹងថាអ្នកមុខជាស្លាប់មិនខាន គឺអ្នក និងមនុស្សទាំងអស់ដែលជារបស់អ្នក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ចូរប្រគល់ប្រពន្ធរបស់គេឲ្យទៅគេវិញ ដ្បិតគាត់ជាហោរា គាត់នឹងអធិស្ឋានឲ្យអ្នក ហើយអ្នកនឹងបានរស់នៅ។ ប៉ុន្ដែ ប្រសិនបើអ្នកមិនប្រគល់នាងឲ្យទៅគេវិញទេ ត្រូវដឹងថា អ្នកនឹងស្លាប់ជាប្រាកដ រួមទាំងអ្នក និងញាតិវង្សទាំងអស់របស់អ្នកទៀតផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ចូរប្រគល់នាងទៅឲ្យបុរសនោះវិញទៅ ដ្បិតគាត់ជាព្យាការី មួយរូប គាត់នឹងទូលអង្វរឲ្យអ្នក ដើម្បីឲ្យអ្នកបានរួចជីវិត។ ប្រសិនបើអ្នកមិនប្រគល់នាងទៅឲ្យគាត់វិញទេ តោងដឹងថា អ្នកមុខជាត្រូវស្លាប់ជាមួយញាតិវង្សរបស់អ្នកមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរប្រគល់ប្រពន្ធគេទៅវិញឥឡូវទៅ នោះគាត់នឹងអធិស្ឋានឲ្យឯង ហើយឯងនឹងបានរស់នៅតទៅ ដ្បិតគាត់ជាហោរា បើឯងមិនប្រគល់ទៅវិញទេ នោះត្រូវដឹងថា ឯងនឹងស្លាប់ជាប្រាកដ ទាំងឯង នឹងពួកឯងទាំងអស់ផង។ |
ពួកមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូនក៏បានឃើញគាត់ដែរ ហើយនាំគ្នាសរសើរពីគាត់ទៅកាន់ស្តេចហ្វៀរ៉អ៊ូន។ គេក៏នាំសារ៉ាយ ចូលទៅក្នុងវាំងរបស់ស្តេចហ្វៀរ៉អ៊ូន។
ប៉ុន្តែ អុលឡោះតាអាឡាបានធ្វើឲ្យស្តេចហ្វៀរ៉អ៊ូន និងពូជពង្ស ជួបនឹងគ្រោះកាចដ៏សែនវេទនា ព្រោះតែសារ៉ាយ ជាភរិយារបស់អ៊ីប្រាំ។
តែមិនត្រូវបរិភោគផ្លែឈើ ពីដើមដែលនាំឲ្យស្គាល់ល្អ ស្គាល់អាក្រក់ឡើយ ដ្បិតថ្ងៃណាអ្នកបរិភោគផ្លែនោះ អ្នកមុខជាស្លាប់មិនខាន»។
ដ្បិតអុលឡោះតាអាឡាបានធ្វើឲ្យស្ត្រីៗ ក្នុងសាច់ញាតិរបស់ស្តេចអប៊ីម៉ាឡិចទាំងមូល ក្លាយទៅជាស្ត្រីអារ ព្រោះតែសារ៉ា ជាភរិយារបស់អ៊ីព្រហ៊ីម។
ពេលនោះ អុលឡោះមកជួបស្តេចអប៊ីម៉ាឡិច ក្នុងសុបិននិមិត្តនៅពេលយប់ ហើយមានបន្ទូលថា៖ «អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានចាប់មកនោះជាមិនខាន ដ្បិតនាងមានប្ដីហើយ»។
ស្តេចអប៊ីម៉ាឡិច ក្រោកឡើងពីព្រលឹម គាត់កោះហៅអ្នកបម្រើទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីអស់ទាំងហេតុការណ៍នេះ។ ពួកបម្រើរបស់ស្តេចព្រឺខ្លាចជាខ្លាំង។
«លោក សូមមេត្តាស្តាប់យើងខ្ញុំសិន! អុលឡោះបានប្រទានឲ្យអ្នកមានឋានៈខ្ពស់ ក្នុងចំណោមយើងខ្ញុំស្រាប់ហើយ សូមអ្នកបញ្ចុះសពភរិយារបស់អ្នក នៅក្នុងចំណោមផ្នូរដ៏ល្អណាមួយរបស់យើងខ្ញុំក៏បាន។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាម្នាក់បដិសេធមិនឲ្យអ្នកប្រើផ្នូររបស់ខ្លួន សម្រាប់បញ្ចុះសពភរិយារបស់អ្នកឡើយ»។
កាលស្តេចមើលឃើញម៉ាឡាអ៊ីកាត់ប្រហារជីវិតប្រជាជនដូច្នេះ គាត់អង្វរអុលឡោះតាអាឡាថា៖ «ខ្ញុំទេតើដែលបានប្រព្រឹត្តអំពើបាប! ខ្ញុំបានប្រព្រឹត្តខុស រីឯប្រជាជននេះវិញ ពុំបានធ្វើអំពើអាក្រក់ណាទេ។ សូមទ្រង់ដាក់ទោសខ្ញុំ និងក្រុមគ្រួសារខ្ញុំចុះ!»។
ស្តេចមានប្រសាសន៍ទៅកាន់អ្នកនាំសារអុលឡោះថា៖ «សូមលោកជួយអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់លោក សូមទូរអាឲ្យខ្ញុំផង ដើម្បីឲ្យដៃរបស់ខ្ញុំអាចកំរើកវិញបាន»។ អ្នកនាំសាររបស់អុលឡោះអង្វរទ្រង់ ហើយដៃរបស់ស្តេចក៏អាចបត់មកវិញបានដូចដើម។
លោកណាម៉ាន់ក៏ខឹង ហើយដើរចេញទៅទាំងរអ៊ូថា៖ «ខ្ញុំនឹកស្មានថាណាពីមុខជាចេញមកទទួលខ្ញុំ ហើយឈរទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់គាត់រួចដាក់ដៃលើដំបៅរបស់ខ្ញុំឲ្យជាសះស្បើយ។
«កុំប៉ះពាល់អស់អ្នកដែលយើងបានចាក់ប្រេង តែងតាំងនេះឡើយ កុំធ្វើបាបណាពីរបស់យើងឲ្យសោះ!»។
ដ្បិតប្រជាជនមួយចំនួនធំ ជាពិសេសអ្នកដែលមកពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ អ៊ីសាខារ និងសាប់យូឡូន ពុំបានធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធទេ។ ពួកគេបរិភោគក្នុងពិធីជប់លៀងបុណ្យរំលង ពុំស្របតាមវិន័យដែលមានចែងទុកឡើយ។ ដូច្នេះស្តេចហេសេគាទូរអាអង្វរឲ្យពួកគេថា៖
រីឯអុលឡោះវិញ ទ្រង់មិនរើសមុខមេដឹកនាំឡើយ ហើយទ្រង់ក៏មិនយោគយល់អ្នកមាន ជាងអ្នកក្រដែរ ដ្បិតទ្រង់បានបង្កើតពួកគេមកដូចគ្នា។
ដូច្នេះ ចូរយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ទៅជួបអៃយ៉ូប ជាអ្នកបម្រើរបស់យើង ហើយធ្វើជាគូរបានដុតសម្រាប់អ្នករាល់គ្នាចុះ។ អៃយ៉ូប ជាអ្នកបម្រើរបស់យើង នឹងទូរអាអង្វរឲ្យអ្នករាល់គ្នា។ ដោយយើងយល់អធ្យាស្រ័យដល់អៃយ៉ូបនោះ យើងនឹងមិនដាក់ទោសអ្នករាល់គ្នា ឲ្យសមនឹងគំនិតលេលារបស់អ្នករាល់គ្នាទេ ដ្បិតអ្នកពុំបានថ្លែងអំពីយើងដោយត្រឹមត្រូវ ដូចអៃយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ»។
អុលឡោះតាអាឡាតែងតែសំដែងភក្ដីភាព ចំពោះអស់អ្នកដែលគោរពកោតខ្លាចទ្រង់ ហើយបង្រៀនគេឲ្យគោរពសម្ពន្ធមេត្រី របស់ទ្រង់។
គាត់នឹងនិយាយទៅកាន់ប្រជាជនជំនួសអ្នក គាត់ជាអ្នកនាំពាក្យរបស់អ្នក ហើយអ្នកប្រៀបដូចជាម្ចាស់សម្រាប់គាត់។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងធ្វើឲ្យអ្នកបានដូចជាម្ចាស់ នៅចំពោះមុខស្តេចហ្វៀរ៉អ៊ូន រីឯហារូន ជាបងរបស់អ្នក នឹងប្រៀបដូចជាណាពីរបស់អ្នក។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «កុំអង្វរយើង ឲ្យត្រាប្រណីប្រជាជននេះធ្វើអ្វី!
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ទោះបីម៉ូសា និងសាំយូអែល មកអង្វរយើងឲ្យត្រាប្រណីប្រជាជននេះក្ដី ក៏យើងមិនអត់អោនឲ្យពួកគេដែរ។ ចូរបណ្ដេញប្រជាជននេះឲ្យបាត់ពីមុខយើងទៅ!
ប្រសិនបើអ្នកទាំងនោះពិតជាណាពី ហើយប្រសិនបើអុលឡោះតាអាឡាពិតជាមានបន្ទូលតាមរយៈពួកគេមែន ចូរឲ្យពួកគេទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល សូមឲ្យសម្ភារៈដែលនៅសេសសល់ក្នុងដំណាក់របស់អុលឡោះតាអាឡា ក្នុងដំណាក់របស់ស្ដេចស្រុកយូដា និងក្នុងក្រុងយេរូសាឡឹម បានគង់វង្ស គឺកុំឲ្យគេដឹកយកទៅក្រុងបាប៊ីឡូនឡើយ។
ពេលយើងនិយាយទៅកាន់មនុស្សអាក្រក់ថា “អ្នកនឹងត្រូវស្លាប់!” ប្រសិនបើអ្នកមិនប្រាប់គេឲ្យដឹងខ្លួន ប្រសិនបើអ្នកមិនទូន្មានគេឲ្យងាកចេញពីផ្លូវអាក្រក់ ដើម្បីបានរួចជីវិតទេ ជនអាក្រក់នោះត្រូវស្លាប់ ព្រោះអំពើបាបរបស់ខ្លួន តែយើងនឹងដាក់ទោសអ្នក។
ពេលណាយើងពោលទៅកាន់មនុស្សអាក្រក់ថា “នែ៎ មនុស្សអាក្រក់ អ្នកឯងនឹងត្រូវស្លាប់ជាមិនខាន!” ប្រសិនបើអ្នកមិនប្រាប់មនុស្សអាក្រក់នោះឲ្យលះបង់កិរិយាមារយាទអាក្រក់ទេ មនុស្សអាក្រក់នោះនឹងស្លាប់ ព្រោះតែអំពើបាបរបស់ខ្លួន ក៏ប៉ុន្តែ យើងនឹងឲ្យអ្នកទទួលទោសចំពោះការស្លាប់នេះ។
មនុស្សប្រព្រឹត្តអំពើបាប បណ្តាលឲ្យខ្លួនមានទោស ដូច្នេះ ត្រូវសងវត្ថុដែលខ្លួនបានលួច ឬកំហែងយក ឬសងវត្ថុដែលគេយកមកបញ្ចាំ ឬវត្ថុដែលខ្លួនរើសបាននោះ ទៅឲ្យម្ចាស់ដើមវិញ។
នៅចំពោះអុលឡោះតាអាឡា អ៊ីមុាំធ្វើពិធីរំដោះបាបដែលអ្នកនោះបានប្រព្រឹត្ត ហើយទ្រង់នឹងអត់ទោសឲ្យគាត់ ទោះបីគាត់មានកំហុសអ្វីក៏ដោយ»។
លោកស៊ីម៉ូនតបទៅវិញថា៖ «សូមលោកអង្វរអុលឡោះជាអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានហេតុអាក្រក់ណាមួយកើតឡើងចំពោះរូបខ្ញុំ ដូចលោកមានប្រសាសន៍នោះឡើយ»។
អ្នកណានិយាយភាសាចម្លែកអស្ចារ្យ អ្នកនោះកសាងតែខ្លួនឯងប៉ុណ្ណោះ រីឯអ្នកថ្លែងបន្ទូលនៃអុលឡោះវិញ កសាងក្រុមជំអះ។
នៅជំនាន់ដើម អុលឡោះមានបន្ទូលមកកាន់បុព្វបុរសយើង ជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកណាពី។
សូមបងប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្ដគ្នាឡើយ ដ្បិតអុលឡោះនឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ និងផិតក្បត់។
ប្រសិនបើអ្នកណាម្នាក់ ឃើញបងប្អូនប្រព្រឹត្ដអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូរអាអង្វរអុលឡោះ ហើយទ្រង់នឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យសូមអង្វរទេ។
ប្រជាជនទាំងនោះជម្រាបសាំយូអែលថា៖ «សូមលោកជួយអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់លោកក្នុងនាមយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាបមួយ ថែមពីលើអំពើបាបទាំងប៉ុន្មានរបស់យើងខ្ញុំ ដោយទាមទារសុំឲ្យមានស្តេច»។
ម៉្យាងទៀត ចំពោះរូបខ្ញុំវិញ ដាច់ខាតខ្ញុំមិនប្រព្រឹត្តអំពើបាបចំពោះអុលឡោះតាអាឡា ដោយឈប់ទូរអាអង្វរឲ្យអ្នករាល់គ្នាឡើយ! ខ្ញុំនឹងណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវល្អ និងទៀងត្រង់។
សាំយូអែលនិយាយថា៖ «ចូរប្រមូលផ្តុំជនជាតិអ៊ីស្រអែលទាំងអស់ នៅមីសប៉ា រួចហើយខ្ញុំនឹងសូមអង្វរអុលឡោះតាអាឡា ឲ្យអ្នករាល់គ្នា»។
ពួកគេជម្រាបសាំយូអែលថា៖ «សូមកុំបោះបង់ចោលយើងខ្ញុំឡើយ! តែសូមទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃយើង ដើម្បីឲ្យទ្រង់សង្គ្រោះយើងពីកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន»។