Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 3:18 - អាល់គីតាប

18 ពេល​យើង​និយាយ​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “អ្នក​នឹង​ត្រូវ​ស្លាប់!” ប្រសិន​បើ​អ្នក​មិន​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន ប្រសិន​បើ​អ្នក​មិន​ទូន្មាន​គេ​ឲ្យ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដើម្បី​បាន​រួច​ជីវិត​ទេ ជន​អាក្រក់​នោះ​ត្រូវ​ស្លាប់ ព្រោះ​អំពើ​បាប​របស់​ខ្លួន តែ​យើង​នឹង​ដាក់​ទោស​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កាល​ណា​យើង​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា អ្នក​នឹង​ត្រូវ​ស្លាប់​ជា​ពិត នោះ​បើ​អ្នក​មិន​ទៅ​ប្រាប់​គេ ឬ​ប្រាម‌ប្រាប់​មនុស្ស​អាក្រក់​នោះ ឲ្យ​លះ‌បង់​ផ្លូវ​អាក្រក់​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​រួច​ជីវិត យ៉ាង​នោះ​មនុស្ស​អាក្រក់​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​មែន តែ​យើង​នឹង​ទារ​ឈាម​របស់​គេ​ពី​ដៃ​អ្នក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពេល​យើង​និយាយ​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “អ្នក​នឹង​ត្រូវ​ស្លាប់!” ប្រសិន​បើ​អ្នក​មិន​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន ប្រសិន​បើ​អ្នក​មិន​ទូន្មាន​គេ​ឲ្យ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដើម្បី​បាន​រួច​ជីវិត​ទេ ជន​អាក្រក់​នោះ​ត្រូវ​ស្លាប់ ព្រោះ​អំពើ​បាប​របស់​ខ្លួន តែ​យើង​នឹង​ដាក់​ទោស​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​ពិត នោះ​បើ​ឯង​មិន​ទៅ​ប្រាប់​គេ ឬ​ប្រាម‌ប្រាប់​មនុស្ស​អាក្រក់​នោះ ឲ្យ​លះ‌បង់​ផ្លូវ​អាក្រក់​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​រួច​ជីវិត យ៉ាង​នោះ​មនុស្ស​អាក្រក់​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​មែន តែ​អញ​នឹង​ទារ​ឈាម​របស់​គេ​ពី​ដៃ​ឯង​វិញ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 3:18
31 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ ពី​ដើម​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ ស្គាល់​អាក្រក់​ឡើយ ដ្បិត​ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​នោះ អ្នក​មុខ​ជា​ស្លាប់​មិន​ខាន»។


រូបេន​ពោល​ថា៖ «បង​បាន​ប្រាប់​ឯង​រាល់​គ្នា ហើយ​ថា កុំ​សម្លាប់​ប្អូន​យើង​ឲ្យ​សោះ តែ​ឯង​រាល់​គ្នា​ពុំ​ព្រម​ស្តាប់​ទេ។ ឥឡូវ​នេះ យើង​ត្រូវ​រង​ទុក្ខ​ទោស ព្រោះ​តែ​យើង​បាន​បង្ហូរ​ឈាម​ប្អូន​របស់​យើង»។


ឥឡូវ​នេះ ពេល​មនុស្ស​អាក្រក់​ធ្វើ​ឃាត​មនុស្ស​សុចរិត​ដែល​កំពុង​តែ​ដេក​លក់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន តើ​ខ្ញុំ​គួរ​យក​អ្វី​ទៅ​តប​ស្នង​វិញ ក្រៅ​ពី​លុប​បំបាត់​ឃាត‌ក​ចេញ​ពី​ផែនដី?»។


ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ​ដែល​អ្នក​ដេក​នោះ​បាន​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។ អេលី‌យ៉េស​ក៏​ចាក​ចេញ​ទៅ។


មនុស្ស​អាក្រក់​តែងតែ​ទទួល​បរា‌ជ័យ ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត ទោះ​បី​ក្នុង​ពេល​ស្លាប់​ក្ដី ក៏​នៅ​តែ​មាន​ទី‌ពឹង​ជា‌និច្ច។


រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វេទនា គេ​មិន​បាន​សុខ​ទេ គេ​ទទួល​ផល​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។


ឲ្យ​ប្រាក់​គេ​ខ្ចី ដើម្បី​យក​ការ និង​ទារ​កំរៃ​ហួស​ហេតុ។ តើ​កូន​របៀប​នេះ​អាច​រស់​បាន​ឬ? ទេ កូន​នោះ​មិន​អាច​រស់​បាន​ឡើយ។ គេ​ត្រូវ​តែ​ស្លាប់ ព្រោះ​តែ​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។


អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​ស្លាប់។ កូន​មិន​ត្រូវ​ទទួល​ទោស​ជំនួស​ឪពុក​ទេ ឪពុក​ក៏​មិន​ត្រូវ​ទទួល​ទោស​ជំនួស​កូន​ដែរ។ មនុស្ស​សុចរិត​នឹង​ទទួល​រង្វាន់​តាម​អំពើ​សុចរិត​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​ទុច្ចរិត​ក៏​នឹង​ទទួល​ទោស​តាម​អំពើ​ទុច្ចរិត​ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។


ដ្បិត​យើង​ជា​ម្ចាស់​លើ​ជីវិត​របស់​មនុស្ស​ទាំង​អស់ គឺ​ទាំង​ជីវិត​របស់​ឪពុក ទាំង​ជីវិត​របស់​កូន។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​នឹង​បាត់​បង់​ជីវិត។


ប្រសិន​បើ​មនុស្ស​សុចរិត​ម្នាក់​ងាក​ចេញ​ពី​ផ្លូវ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត យើង​នឹង​ធ្វើ​ឲ្យ​គេ​ជំពប់​ជើង​ដួល ហើយ​គេ​នឹង​ស្លាប់​ពុំ‌ខាន។ គេ​នឹង​ត្រូវ​ស្លាប់​ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន​ដោយ​អ្នក​មិន​បាន​ទូន្មាន​គេ។ គ្មាន​នរណា​នឹក​ឃើញ​អំពើ​សុចរិត​ដែល​អ្នក​នោះ​ធ្លាប់​ប្រព្រឹត្ត​ឡើយ តែ​យើង​នឹង​ដាក់​ទោស​អ្នក។


កូន​មនុស្ស​អើយ ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជន​របស់​អ្នក​ថា: នៅ​ថ្ងៃ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ណា​មួយ អំពើ​សុចរិត​ដែល​គេ​ធ្លាប់​ធ្វើ​កាល​ពី​មុន ពុំ​អាច​សង្គ្រោះ​គេ​បាន​ឡើយ។ ហេតុ​នេះ នៅ​ថ្ងៃ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​អំពើ​បាប គេ​ពុំ​អាច​រស់ ដោយ‌សារ​អំពើ​សុចរិត​របស់​ខ្លួន​បាន​ឡើយ។ រីឯ​មនុស្ស​អាក្រក់​វិញ នៅ​ថ្ងៃ​ដែល​គេ​លះ‌បង់​ចោល​អំពើ​អាក្រក់ នោះ​គេ​នឹង​មិន​ទទួល​ទោស ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កាល​ពី​មុន​នោះ​ឡើយ។


ប្រសិន​បើ​អ្នក​យាម​ឃើញ​កង‌ទ័ព​ខ្មាំង​ចូល​មក​វាយ​ប្រហារ​ស្រុក តែ​មិន​ផ្លុំ​ស្នែង​ប្រកាស​អាសន្ន​ឲ្យ​ប្រជា‌ជន​ដឹង​ទេ បើ​អ្នក​ណា​ម្នាក់​ស្លាប់​ដោយ​មុខ​ដាវ អ្នក​នោះ​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ប៉ុន្តែ យើង​នឹង​ឲ្យ​អ្នក​យាម​ទទួល​ទោស​ចំពោះ​ការ​ស្លាប់​នេះ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «យើង​នឹង​ដាក់​ទោស​ពួក​គង្វាល​ទាំង​នោះ យើង​នឹង​ដក​ហ្វូង​ចៀម​យើង​ចេញ​ពី​កណ្ដាប់​ដៃ​របស់​គេ​មក​វិញ។ យើង​នឹង​លែង​ឲ្យ​ពួក​គេ​ឃ្វាល​ហ្វូង​ចៀម​របស់​យើង ដើម្បី​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៀត​ហើយ យើង​នឹង​បេះ​ហ្វូង​ចៀម​របស់​យើង​ពី​មាត់​គេ លែង​ឲ្យ​គេ​ស៊ី​ដូច​មុន​ទៀត»។


ដ្បិតអុលឡោះ‌តាអាឡា​បាន​ប្រកាស​ថា ពួក​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ទាំង​អស់​គ្នា លើក​លែង​តែ​លោក​កាលែប​ជា​កូន​របស់​លោក​យេភូនេ និង​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ប៉ុណ្ណោះ។


ទេ មិន​មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ​ប្រែ​ចិត្ដ​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្ដរាយ​ដូច​គេ​មិន​ខាន។


ទេ មិន​មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ​ប្រែ​ចិត្ដ​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្ដរាយ​ដូច្នោះ​ដែរ»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ឡើយ»។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​ស្គាល់​ឋានៈ​របស់​ខ្ញុំទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន​ជា​មិន​ខាន»។


ពេត្រុស​បាន​ពន្យល់​បញ្ជាក់ និង​ដាស់‌តឿន​ពួក​គេ ដោយ​ពាក្យ‌ពេចន៍​ជា​ច្រើន​ទៀត គឺ​គាត់​និយាយ​ថា៖ «សូម​បង​ប្អូន​ទទួល​ការ​សង្គ្រោះ ឲ្យ​រួច​ផុត​ពី​មនុស្ស​អាក្រក់​សម័យ​នេះ»។


ហេតុ​នេះ សូម​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​វិល​មក​រក​អុលឡោះ​វិញ ដើម្បី​ឲ្យ​ទ្រង់​លុប​បំបាត់​បាប​របស់​បង​ប្អូន។


ត្រូវ​ប្រយ័ត្ន​ប្រយែង​លើ​ខ្លួន​ឯង ប្រយ័ត្ន​ប្រយែង​នឹង​សេចក្ដី​ដែល​អ្នក​បង្រៀន ដោយ​ព្យាយាម​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក​ផង ទាំង​បង​ប្អូន​ដែល​ស្ដាប់​អ្នក​ផង។


កុំ​ប្រញាប់​ដាក់​ដៃ​តែង‌តាំង​អ្នក​ណា​ម្នាក់​ពេក ដើម្បី​កុំ​ឲ្យ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​អ្នក​ដទៃ។ ចូរ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ។


ដូច្នេះ ចូរ​ស្តាប់​តាម​ពាក្យ​សំដី​ពួក​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែ ចូរ​ព្រមាន​ពួក​គេ​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មុន ព្រម​ទាំង​ពន្យល់​ពួក​គេ​ថា ស្តេច​ដែល​នឹង​សោយ​រាជ្យ​លើ​ពួក​គេ​នោះ​មាន​សិទ្ធិ​យ៉ាង​ណាៗ​ខ្លះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម