Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 12:15 - អាល់គីតាប

15 ពួក​មន្ត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ក៏​បាន​ឃើញ​គាត់​ដែរ ហើយ​នាំ​គ្នា​សរសើរ​ពី​គាត់​ទៅ​កាន់​ស្តេច​ហ្វៀរ៉អ៊ូន។ គេ​ក៏​នាំ​សារ៉ាយ ចូល​ទៅ​ក្នុង​វាំង​របស់​ស្តេច​ហ្វៀរ៉អ៊ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 រីឯ​ពួក​មន្ត្រី​របស់​ផារ៉ោន​ក៏​ឃើញ​នាង​ដែរ ហើយ​សរសើរ​នាង​នៅចំពោះ​ផារ៉ោន ដូច្នេះ​ស្ត្រី​នោះ​ក៏​ត្រូវគេ​នាំមក​ក្នុង​ដំណាក់​របស់​ផារ៉ោន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​ពួក​នាម៉ឺន​របស់​ផារ៉ោន​ឃើញ​គាត់ គេ​នាំ​គ្នា​សរសើរ​ពីគាត់​ទូល​ផារ៉ោន រួចគេក៏​នាំ​គាត់​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ផារ៉ោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពួក​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន​ក៏​បាន​ឃើញ​គាត់​ដែរ ហើយ​នាំ​គ្នា​សរសើរ​ពី​គាត់​ទូល​ព្រះចៅ​ផារ៉ោន។ គេ​ក៏​នាំ​លោក​ស្រី​សារ៉ាយ​ចូល​ទៅ​ក្នុង​វាំង​របស់​ព្រះចៅ​ផារ៉ោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ចំណែក​ពួក​នាម៉ឺន​របស់​ផារ៉ោន​ក៏​ឃើញ​នាង​ដែរ ហើយ​គេ​សរសើរ​ពី​នាង​នៅ​ចំពោះ​ទ្រង់ រួច​នាំ​ទៅ​នៅ​ឯ​ព្រះ‌រាជ‌ដំណាក់​ទៅ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 12:15
18 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អ៊ីប្រាំ​ទៅ​ដល់​ស្រុក​អេស៊ីប​ហើយ ជន‌ជាតិ​អេស៊ីប​បាន​ឃើញ​ថា ភរិយា​របស់​គាត់​មាន​រូប​ស្អាត​ណាស់។


អ៊ីព្រហ៊ីម​តែង​ប្រាប់​គេ​ថា សារ៉ា ជា​ភរិយា​របស់​គាត់​នោះ ត្រូវ​ជា​ប្អូន​ស្រី​របស់​គាត់​ទេ។ អប៊ីម៉ា‌ឡិច ជា​ស្តេច​នៅ​ក្រុង​កេរ៉ា បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​សារ៉ា​មក។


ពេល​ណា​អ្នក​ស្រុក​នៅ​ទី​នោះ​សួរ​គាត់ អំពី​ភរិយា​របស់​គាត់ គាត់​តែង​ពោល​ថា នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ។ គាត់​មិន​ហ៊ាន​ប្រាប់​គេ​ថា នាង​ជា​ភរិយា​របស់​គាត់​ឡើយ ព្រោះ​គាត់​ខ្លាច​អ្នក​ស្រុក​នោះ​សម្លាប់​គាត់ ដ្បិត​រ៉ហ្វ៊ីកា​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។


ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​ខឹង​នឹង​មហា‌តលឹក​ទាំង​ពីរ គឺ​មហា‌តលឹក​ជូន​ស្រា និង​មហា‌តលឹក​ជូន​នំបុ័ង​នោះ ជា​ខ្លាំង។


ពីរ​ឆ្នាំ​ក្រោយ​មក ស្តេច​ហ្វៀរ៉អ៊ូន​សុបិន​ដូច​តទៅ គឺ​ឃើញ​គាត់​ឈរ​នៅ​មាត់​ទន្លេ​នីល។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប ដោយ​រៀប​ការ​ជា​មួយ​បុត្រី​របស់​ស្តេច​ហ្វៀរ៉‌អ៊ូន។ ស៊ូឡៃ‌ម៉ាន​នាំ​ភរិយា​មក​នៅ​ក្នុង​បុរី​ស្តេច​ទត រហូត​ទាល់​តែ​វាំង​របស់​គាត់ ព្រម​ទាំង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​កំពែង​ក្រុង​យេរូ‌សាឡឹម​ត្រូវ​បាន​សង់​ចប់​សព្វ​គ្រប់។


ស្តេច​ទុក​ចិត្ត​លើ​ស្រុក​អេស៊ីប ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​បាក់​ឬ? អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ស្តេច​ហ្វៀរ៉អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប ប្រៀប​បាន​នឹង​មនុស្ស​ដែល​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ គឺ​នាំ​ឲ្យ​តែ​ធ្លុះ​បាត​ដៃ​ប៉ុណ្ណោះ។


ចូរ​ស្វែង​រក​អុលឡោះ‌តាអាឡា​ប្រកប​ដោយ​អំណាច ចូរ​ស្វែង​រក​ទ្រង់​ឥត​ឈប់‌ឈរ​ឡើយ!


ស្តេច​ហ្វៀរ៉អ៊ូន​ក៏​ជ្រាប​រឿង​នេះ​ដែរ ហើយ​គាត់​រក​មធ្យោបាយ​សម្លាប់​ម៉ូសា តែ​ម៉ូសា​ដឹង​ខ្លួន​ទាន់​ក៏​រត់​គេច​ពី​ស្តេច​ហ្វៀរ៉អ៊ូន​ទៅ​នៅ​ស្រុក​ម៉ាឌាន។ គាត់​អង្គុយ​នៅ​ក្បែរ​អណ្តូង​ទឹក។


បុត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ចុះ​ទៅ​ងូត​ទឹក​ទន្លេ។ ភីលៀង​របស់​នាង​នាំ​គ្នា​ដើរ​លេង​តាម​មាត់​ច្រាំង នាង​មើល​ឃើញ​ជាល​នៅ​ក្នុង​គុម្ព​ត្រែង ក៏​ប្រើ​ភីលៀង​ឲ្យ​ទៅ​យក​មក។


កាល​ណា​ចៅហ្វាយ​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ភូត‌ភរ កូន​ចៅ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់​ទាំង​អស់​គ្នា។


រីឯ​អ្នក​ដែល​ប៉ះ‌ពាល់​ប្រពន្ធ​គេ​ក៏​ដូច្នោះ​ដែរ គឺ​ត្រូវ​តែ​ទទួល​ផល​វិបាក​ជា‌និច្ច។


ខ្ញុំ​ក៏​បង្អក​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​នាម៉ឺន មន្ត្រី និង​ប្រជា‌ជន​ទាំង​មូល​របស់​ស្ដេច​នោះ


នៅ​ទី​នោះ គេ​នឹង​ដាក់​ងារ​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្ដេច​ស្រុក​អេស៊ីប​ថា “កោកៗ តែ​ឥត​បាន​ការ​អ្វី!”»។


«ចូរ​ច្រៀង​ទំនួញ​មួយ​បទ​អំពី​ហ្វៀរ៉‌អ៊ូន ជា​ស្ដេច​ស្រុក​អេស៊ីប! ចូរ​ពោល​ថា: អ្នក​ប្រៀប​បាន​នឹង​កូន​សិង្ហ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ អ្នក​ប្រៀប​ដូច​ជា​ក្រពើ​សមុទ្រ​ដ៏​ធំ​សំបើម អ្នក​ហែល​នៅ​តាម​ទន្លេ ជើង​របស់​អ្នក​កាយ​ទឹក ធ្វើ​ឲ្យ​កក្រើក ហើយ​ល្អក់។


សូម​បង​ប្អូន​ទាំង​អស់​គ្នា​លើក​តម្លៃ​ការ​រស់​នៅ​ជា​ស្វាមី​ភរិយា គឺ​មិន​ត្រូវ​ក្បត់​ចិត្ដ​គ្នាឡើយ ដ្បិត​អុលឡោះ​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ប្រព្រឹត្ដ​អំពើ​ប្រាស‌ចាក​សីលធម៌ និង​ផិត​ក្បត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម