Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 5:16 - អាល់គីតាប

16 ប្រសិន​បើ​អ្នក​ណា​ម្នាក់ ឃើញ​បង​ប្អូន​ប្រព្រឹត្ដ​អំពើ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់ ត្រូវ​តែ​ទូរអា‌អង្វរ​អុលឡោះ ហើយ​ទ្រង់​នឹង​ប្រទាន​ជីវិត​ឲ្យ​បង​ប្អូន​នោះ។ ខ្ញុំ​និយាយ​តែ​ពី​អំពើ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់​ប៉ុណ្ណោះ។ មាន​អំពើ​បាប​ម្យ៉ាង​ដែល​បណ្ដាល​ឲ្យ​ស្លាប់ ចំពោះ​អំពើ​បាប​នោះ ខ្ញុំ​មិន​សុំ​ឲ្យ​សូម‌អង្វរ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ប្រសិនបើ​អ្នកណា​ឃើញ​បងប្អូន​របស់​ខ្លួន​ប្រព្រឹត្តបាប​ដែល​មិន​នាំទៅ​សេចក្ដីស្លាប់ អ្នកនោះ​ត្រូវ​ទូល​សុំ នោះ​ព្រះ​នឹង​ប្រទាន​ជីវិត​ឲ្យ​គាត់ គឺ​ប្រទាន​ឲ្យ​អ្នក​ដែល​ប្រព្រឹត្តបាប​ដែល​មិន​នាំទៅ​សេចក្ដីស្លាប់​។ មាន​បាប​ដែល​នាំទៅ​សេចក្ដីស្លាប់​; ចំពោះ​បាប​នោះ ខ្ញុំ​មិន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​ទូល​សុំ​ទេ‍។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 បើ​អ្នក​ណា​ឃើញ​បងប្អូន​ខ្លួន​ប្រព្រឹត្ដ​បាប​ ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់​ ចូរ​ទូល​សុំ​ចុះ​ នោះ​ព្រះអង្គ​នឹង​ប្រទាន​ជីវិត​ដល់​អ្នក​ប្រព្រឹត្ដ​បាប​ ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់​នោះ​ ប៉ុន្ដែ​មាន​បាប​ដែល​បណ្ដាល​ឲ្យ​ស្លាប់​ ហើយ​ចំពោះ​បាប​នោះ​ ខ្ញុំ​មិន​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ទូល​សុំ​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ឃើញ​បង‌ប្អូន​របស់​ខ្លួន​កំពុង​ធ្វើ​បាប ដែល​មិន​មាន​ទោស​ដល់​ស្លាប់ អ្នក​នោះ​ត្រូវ​ទូល​សូម ហើយ​ព្រះ​នឹង​ប្រទាន​ជីវិត​ដល់​អ្នក​ដែល​ធ្វើ​បាប គឺ​ដល់​អ្នក​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​នោះ។ មាន​បាប​ម៉្យាង​ដែល​មាន​ទោស​ដល់​ស្លាប់ ហើយ​បាប​នោះ​ខ្ញុំ​មិន​សុំ​ឲ្យ​សូម​អង្វរ​ឲ្យទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ប្រសិន​បើ​អ្នក​ណា​ម្នាក់​ឃើញ​បងប្អូន​ប្រព្រឹត្ត​អំពើ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់ ត្រូវ​តែ​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ជីវិត​ឲ្យ​បងប្អូន​នោះ។ ខ្ញុំ​និយាយ​តែ​ពី​អំពើ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់​ប៉ុណ្ណោះ។ មាន​អំពើ​បាប​ម្យ៉ាង​ដែល​បណ្ដាល​ឲ្យ​ស្លាប់ ចំពោះ​អំពើ​បាប​នោះ ខ្ញុំ​មិន​សុំ​ឲ្យ​ទូល‌អង្វរ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 បើ​អ្នក​ណា​ឃើញ​បង​ប្អូន​កំពុង​តែ​ធ្វើ​បាប គឺ​ជា​បាប​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ទេ នោះ​ត្រូវ​សូម​ចុះ ទ្រង់​នឹង​ប្រទាន​ជីវិត​មក​ដល់​អស់​អ្នក​ធ្វើ​បាប ដែល​មិន​មែន​មាន​ទោស​ដល់​ស្លាប់​នោះ​ជា​ពិត តែ​មាន​បាប​ម្យ៉ាង​ដែល​មាន​ទោស​ដល់​ស្លាប់​វិញ ឯ​បាប​នោះ​ខ្ញុំ​មិន​ថា ឲ្យ​សូម​អង្វរ​ឲ្យ​ទេ

សូមមើលជំពូក ចម្លង




១ យ៉ូហាន 5:16
32 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​បាន​អង្វរ​អុលឡោះ សូម​មេត្តា​ប្រោស​ស្តេច​អប៊ីម៉ា‌ឡិច ព្រម​ទាំង​ប្រពន្ធ និង​ពួក​ស្រី​ស្នំ​របស់​ស្តេច ឲ្យ​បាន​ជា​សះ​ស្បើយ ហើយ​នាង​ទាំង​នោះ​អាច​មាន​កូន​តទៅ​ទៀត​បាន


ឥឡូវ​នេះ ចូរ​ប្រគល់​នាង​ទៅ​ឲ្យ​បុរស​នោះ​វិញ​ទៅ ដ្បិត​គាត់​ជា​ណាពី​មួយ​នាក់ គាត់​នឹង​អង្វរ​ឲ្យ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​រួច​ជីវិត។ ប្រសិន​បើ​អ្នក​មិន​ប្រគល់​នាង​ទៅ​ឲ្យ​គាត់​វិញ​ទេ តោង​ដឹង​ថា អ្នក​មុខ​ជា​ត្រូវ​ស្លាប់​ជា​មួយ​ញាតិ​វង្ស​របស់​អ្នក​មិន​ខាន»។


ទ្រង់​មាន​បន្ទូល​ថា នឹង​កំទេច​ប្រជា‌រាស្ត្រ​នេះ ប៉ុន្តែ ម៉ូសា​ដែល​ទ្រង់​ជ្រើស​រើស បាន​ឃាត់​ទ្រង់​មិន​ឲ្យ​លុប​បំបាត់​ពួក​គេ តាម​កំហឹង​របស់​ទ្រង់​ឡើយ។​


គាត់​ជម្រាប​ថា៖ «អុលឡោះ​ជាអម្ចាស់​អើយ! ប្រសិន​បើ​ទ្រង់​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន សូម​ទ្រង់​ទៅ​ជា​មួយ​យើង​ខ្ញុំ​ផង។ ប្រជា‌ជន​ទាំង​នេះ​ជា​មនុស្ស​រឹង​រូស ប៉ុន្តែ ទ្រង់​អត់​ទោស​ចំពោះ​កំហុស និង​អំពើ​បាប​ដែល​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ហើយ​ទ្រង់​ទទួល​យើង​ខ្ញុំ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់»។


«រីឯ​អ្នក​វិញ កុំ​ទូរអា‌អង្វរ​ឲ្យ​ប្រជា‌ជន​នេះ​ធ្វើ​អ្វី! គឺ​កុំ​ស្រែក​អង្វរ ឬ​ទូរអា​ឲ្យ​ពួក​គេ​ឡើយ ដ្បិត​ពេល​ពួក​គេ​មាន​ទុក្ខ ហើយ​នាំ​គ្នា​អង្វរ​រក​យើង យើង​នឹង​មិន​ស្ដាប់​ពួក​គេ​ជា​ដាច់​ខាត»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​អង្វរ​យើង ឲ្យ​ត្រា​ប្រណី​ប្រជា‌ជន​នេះ​ធ្វើ​អ្វី!


«រីឯ​អ្នក​វិញ កុំ​ទូរអា‌អង្វរ​យើង​សម្រាប់​ប្រជា‌ជន​នេះ កុំ​បន្លឺ​សំឡេង​ទូរអា ឬ​ទទូច​សុំ​ឲ្យ​យើង​ប្រណី​ពួក​គេ​ឡើយ យើង​មិន​ស្ដាប់​ពាក្យ​អ្នក​ទេ។


យើង​ស្វែង​រក​ក្នុង​ចំណោម​ពួក​គេ ក្រែង​លោ​ឃើញ​នរណា​ម្នាក់​មាន​គំនិត​សង់​កំពែង​ការពារ​ក្រុង ហើយ​ឈរ​នៅ​ចំពោះ​យើង​ត្រង់​កន្លែង​បាក់​បែក ដើម្បី​ការពារ​ស្រុក​ទេស​កុំ​ឲ្យ​វិនាស តែ​យើង​រក​ពុំ​បាន​សោះ។


ម៉ូសា​ស្រែក​អង្វរអុលឡោះ‌តាអាឡា​ថា៖ «ឱ​អុលឡោះ​អើយ សូម​មេត្តា​ប្រោស​បង​ម៉ារៀម ឲ្យ​បាន​ជា​ឡើង​វិញ​ផង!»។


ផ្ទុយ​ទៅ​វិញ បើ​នរណា​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ស្រុក ឬ​ជន​បរ‌ទេស ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា បាន​សេចក្តី​ថា​គេ​ប្រមាថអុលឡោះ‌តាអាឡា។ ត្រូវ​ដក​មនុស្ស​ប្រភេទ​នេះ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។


អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រា​មនុស្ស អុលឡោះ​នឹង​លើក‌លែង​ទោស​ឲ្យ​បាន ប៉ុន្តែ​អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​រស‌អុលឡោះ​ដ៏‌វិសុទ្ធ ទ្រង់​មិន​លើក‌លែង​ទោស​ឲ្យ​ឡើយ។


ខ្ញុំ​សូម​អង្វរ​អុលឡោះ​ឲ្យ​អ្នក​ទាំង​នោះ ខ្ញុំ​មិន​អង្វរ​ទ្រង់​ឲ្យ​មនុស្ស​លោក​ឡើយ គឺ​អង្វរ​ឲ្យ​តែ​អស់​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​ប៉ុណ្ណោះ ព្រោះ​អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់។


លោក​អលេក្សាន‌ត្រុស​ជា​ជាង​ដែក បាន​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ច្រើន។ អ៊ីសា‌ជាអម្ចាស់​នឹង​តប​ស្នង​ទៅ​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ដ​នោះ ជា​មិន​ខាន។


អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​អំពើ​បាប​ទាំង​អស់ ប៉ុន្ដែ មាន​អំពើ​បាប​ខ្លះ​មិន​បណ្ដាល​ឲ្យ​ស្លាប់​ឡើយ។


ប្រជា‌ជន​ទាំង​នោះ​ជម្រាប​សាំយូ‌អែល​ថា៖ «សូម​លោក​ជួយ​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក​ក្នុង​នាម​យើង​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​ស្លាប់ ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ ថែម​ពី​លើ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ ដោយ​ទាម​ទារ​សុំ​ឲ្យ​មាន​ស្តេច»។


ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ម្នាក់​ទៀត អុលឡោះ​នឹង​រក​ខុស​ត្រូវ​ឲ្យ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើអុលឡោះ‌តាអាឡា តើ​នឹង​មាន​នរណា​រក​ខុស​ត្រូវ​ឲ្យ?»។ កូនៗ​លោក​អេលី​ពុំ​ព្រម​ស្តាប់​តាម​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ដ្បិតអុលឡោះ‌តាអាឡា​បាន​សម្រេច​ប្រហារ​ជីវិត​ពួក​គេ​ចោល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម