គាត់រៀបរាប់អំពីរុក្ខជាតិគ្រប់ប្រភេទ តាំងពីដើមតាត្រៅនៅស្រុកលីបង់ រហូតដល់ដើមហ៊ីសុបដែលដុះនៅតាមកំពែង។ គាត់រៀបរាប់អំពីសត្វចតុប្បាទ សត្វស្លាប សត្វលូនវារ និងត្រីផងដែរ។
ទំនុកតម្កើង 92:12 - អាល់គីតាប មនុស្សសុចរិតនឹងបានរីកដុះដាលឡើង ដូចដើមត្នោត ហើយចំរើនធំឡើង ដូចដើមតាត្រៅនៅស្រុកលីបង់។ ព្រះគម្ពីរខ្មែរសាកល មនុស្សសុចរិតនឹងលូតលាស់ដូចដើមលម៉ើ ហើយចម្រើនឡើងដូចដើមស៊ីដានៅលីបង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ មនុស្សសុចរិតនឹងលូតលាស់ឡើង ដូចដើមលម៉ើ ក៏ចម្រើនឡើង ដូចដើមតាត្រៅ នៅលើភ្នំល្បាណូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតនឹងបានរីកដុះដាលឡើង ដូចដើមត្នោត ហើយចម្រើនធំឡើង ដូចដើមតាត្រៅនៅស្រុកលីបង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើង ដូចជាដើមលម៉ើរ ក៏នឹងធំឡើង ដូចជាដើមតាត្រៅនៅលើភ្នំល្បាណូនដែរ |
គាត់រៀបរាប់អំពីរុក្ខជាតិគ្រប់ប្រភេទ តាំងពីដើមតាត្រៅនៅស្រុកលីបង់ រហូតដល់ដើមហ៊ីសុបដែលដុះនៅតាមកំពែង។ គាត់រៀបរាប់អំពីសត្វចតុប្បាទ សត្វស្លាប សត្វលូនវារ និងត្រីផងដែរ។
នៅតាមជញ្ជាំងដំណាក់ទាំងខាងក្នុង និងខាងក្រៅ ស្តេចឲ្យគេឆ្លាក់ក្បាច់ម៉ាឡាអ៊ីកាត់មានស្លាបក្បាច់ដើមចាក និងក្បាច់ផ្ការីកផង។
ជនជាតិយូដាបានប្រហារជីវិតខ្មាំងសត្រូវរបស់ខ្លួនដោយមុខដាវ។ ពួកគេកាប់សម្លាប់ និងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើចិត្តរបស់ខ្លួន។
អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលផ្ដល់ផលផ្លែតាមរដូវកាល ហើយមានស្លឹកមិនចេះស្លោកស្រពោន អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចំរុងចំរើនទាំងអស់។
សូម្បីតែដើមឈើដែលអុលឡោះតាអាឡាបានដាំ គឺដូចជាដើមតាត្រៅនៅស្រុកលីបង់ ក៏មានទឹកគ្រប់គ្រាន់ដែរ។
ភ្នំតូចធំទាំងឡាយ ដើមឈើដែលមានផ្លែ និងដើមគគីរទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងទ្រង់!
ចូរសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡា ហើយកាន់តាមមាគ៌ារបស់ទ្រង់ទៅ នោះទ្រង់នឹងលើកកិត្តិយសអ្នកឡើង ឲ្យគ្រប់គ្រងទឹកដីជាមត៌ក ហើយអ្នកនឹងឃើញមនុស្សអាក្រក់ ត្រូវកាត់កាល់ចោល។
រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងដំណាក់ របស់អុលឡោះ ប្រៀបដូចជាដើមអូលីវដែលមានស្លឹកខៀវខ្ចី ខ្ញុំពឹងផ្អែកលើចិត្តមេត្តាករុណា របស់អុលឡោះរហូតតទៅ។
សូមឲ្យសេចក្ដីសុចរិតរីកចំរើនឡើង ក្នុងរជ្ជកាលរបស់ស្តេច ហើយដរាបណានៅមានព្រះច័ន្ទ សូមឲ្យសេចក្ដីសុខសាន្តមានយ៉ាងបរិបូណ៌។
មនុស្សអាក្រក់លូតលាស់ឡើងដូចស្មៅ ហើយមនុស្សទាំងប៉ុន្មានដែលប្រព្រឹត្ត អំពើទុច្ចរិតក៏រីកដុះដាលឡើងដែរ ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតទៅ។
ដើមកកោះនឹងដុះឡើងជំនួសបន្លា ដើមចំប៉ីនឹងដុះជំនួសខ្ញែរ ទុកជាទីសំគាល់ដែលឥតប្រែប្រួល ឲ្យមនុស្សម្នាដឹងឮរហូតតទៅថា អុលឡោះតាអាឡាបានធ្វើការនេះ។
គឺគេមិនសង់ផ្ទះឲ្យអ្នកផ្សេងមកនៅ គេមិនដាំដំណាំទុកឲ្យអ្នកផ្សេង បរិភោគផលឡើយ ដ្បិតប្រជារាស្ត្ររបស់យើងនឹងមានអាយុវែង ដូចអាយុដើមឈើធំៗ អស់អ្នកដែលយើងជ្រើសរើស នឹងប្រើប្រាស់អ្វីៗដែលខ្លួនបានបង្កបង្កើត។
អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលមានឫសចាក់ទៅរកទឹកហូរ វាមិនខ្លាចកំដៅ ហើយស្លឹករបស់វានៅខៀវខ្ចីជានិច្ច។ នៅពេលរាំងស្ងួត វាមិនព្រួយបារម្ភអ្វីទេ គឺវានៅតែបង្កើតផ្លែផ្កាដដែល។
រីឯយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរី ដែលមានកំពស់ដូចដើមគគីរ និងមានកម្លាំងដូចដើមម៉ៃសាក់ ឲ្យវិនាសសាបសូន្យនៅមុខពួកគេ គឺយើងបានបំផ្លាញទាំងដើម ទាំងឫស។
សត្រូវរបស់ខ្ញុំនឹងឃើញ ហើយអាម៉ាស់មុខ គេធ្លាប់ពោលមកខ្ញុំថា “តើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅណាបាត់ហើយ?” ខ្ញុំនឹងឃើញសត្រូវរងទុក្ខម្ដង គឺអ្នកទាំងនោះនឹងត្រូវគេជាន់ឈ្លី ដូចភក់ជ្រាំដែលគេដើរជាន់នៅតាមផ្លូវ។
គឺប្រៀបដូចជាទឹកជ្រោះហូរ ដូចសួនឧទ្យាន ដែលស្ថិតនៅក្បែរទន្លេ ដូចដើមក្រឹស្នា ដែលអុលឡោះតាអាឡាបានដាំ ដូចដើមតាត្រៅ ដែលដុះនៅតាមមាត់ទឹក។