ទ្រង់មុខជាប្រហារខ្ញុំ ខ្ញុំលែងមានសង្ឃឹមអ្វីទៀតហើយ ប៉ុន្តែ ខ្ញុំនឹងការពារខ្លួននៅចំពោះ ទ្រង់។
ទំនុកតម្កើង 42:5 - អាល់គីតាប ខ្ញុំនិយាយមកខ្លួនឯងថា: «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើអុលឡោះទៅ!» ខ្ញុំមុខជាសរសើរតម្កើងទ្រង់តទៅមុខទៀត ទ្រង់សង្គ្រោះខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ព្រលឹងរបស់ខ្ញុំអើយ ហេតុអ្វីបានជាចុះខ្សោយ ហើយជ្រួលច្របល់នៅក្នុងខ្ញុំដូច្នេះ? ចូររំពឹងលើព្រះទៅ! ដ្បិតខ្ញុំនឹងអរព្រះគុណព្រះអង្គទៀត សម្រាប់សេចក្ដីសង្គ្រោះដែលមកពីព្រះភក្ត្ររបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់ក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនិយាយមកខ្លួនឯងថា: «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!» ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គសង្គ្រោះខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រលឹងអញអើយ ហេតុអ្វីបានជាត្រូវបង្អោនចុះ ហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរ ដល់ទ្រង់ទៀត ដោយព្រោះព្រះភក្ត្រទ្រង់ដែលតែងតែជួយ។ |
ទ្រង់មុខជាប្រហារខ្ញុំ ខ្ញុំលែងមានសង្ឃឹមអ្វីទៀតហើយ ប៉ុន្តែ ខ្ញុំនឹងការពារខ្លួននៅចំពោះ ទ្រង់។
ខ្ញុំប្រព្រឹត្តចំពោះពួកគេ ដូចប្រព្រឹត្តចំពោះមិត្តភក្ដិ និងបងប្អូន ខ្ញុំព្រួយចិត្តសោកសង្រេង ដូចកាន់ទុក្ខនៅពេលម្ដាយស្លាប់។
ចូរស្ងប់ស្ងៀមនៅចំពោះ អុលឡោះតាអាឡា ហើយទុកចិត្តលើទ្រង់ទៅ មិនត្រូវចងកំហឹងនឹងអ្នក ដែលបានចំរុងចំរើននោះឡើយ ហើយក៏មិនត្រូវចងកំហឹងនឹងមនុស្ស ដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
ខ្ញុំឈឺចុកចាប់ជាខ្លាំង រហូតដល់ចំកោងខ្លួន ហើយខ្ញុំកើតទុក្ខមួយថ្ងៃវាល់ល្ងាច។
ខ្ញុំនិយាយមកខ្លួនឯងថា «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើអុលឡោះទៅ!» ខ្ញុំមុខជាសរសើរតម្កើងទ្រង់តទៅមុខទៀត ទ្រង់សង្គ្រោះខ្ញុំ ហើយទ្រង់ជាម្ចាស់នៃខ្ញុំ។
ខ្ញុំនិយាយមកខ្លួនឯងថា «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើអុលឡោះទៅ!» ខ្ញុំមុខជាសរសើរតម្កើងទ្រង់តទៅមុខទៀត ទ្រង់សង្គ្រោះខ្ញុំ ហើយទ្រង់ជាម្ចាស់នៃខ្ញុំ ។
ប្រជារាស្ត្ររបស់ទ្រង់ពុំបានចាប់យកទឹកដីនេះ ដោយសារអាវុធរបស់ខ្លួនឡើយ ហើយគេក៏ពុំបានយកជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនដែរ គឺគេទទួលជ័យជំនះដោយសារជំនួយ និងអំណាចរបស់ទ្រង់ ព្រោះទ្រង់ស្រឡាញ់ ហើយពេញចិត្តនឹងពួកគេ។
ខ្ញុំទុកចិត្តលើអុលឡោះ ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ តើមនុស្សដែលតែងតែស្លាប់ អាចធ្វើអ្វីខ្ញុំបាន?។
ពេលខ្ញុំនៅទីដាច់ស្រយាល ហើយអស់សង្ឃឹម ខ្ញុំស្រែករកទ្រង់ សូមដឹកនាំខ្ញុំទៅកាន់ថ្មដា ដែលខ្ញុំមិនអាចទៅដល់ដោយខ្លួនឯង!។
រីឯខ្ញុំវិញ ខ្ញុំនៅតែមានសង្ឃឹមជានិច្ច ខ្ញុំនឹងសរសើរតម្កើងទ្រង់ ហើយសរសើរតម្កើងទៀត!
ពេលនឹកដល់អុលឡោះខ្ញុំស្រែកថ្ងូរ ហើយពេលរំពឹងគិត ខ្ញុំក៏បាក់ទឹកចិត្តដែរ។ - សម្រាក
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងច្រៀងយ៉ាងសប្បាយ ដូចនៅរាត្រីដែលគេប្រារព្ធពិធីបុណ្យ អ្នករាល់គ្នាឡើងទៅលើភ្នំរបស់អុលឡោះតាអាឡា ដែលជាថ្មដារបស់ជនជាតិអ៊ីស្រអែល ដោយមានចិត្តអរសប្បាយ ដូចអ្នកដើរតាមចង្វាក់សំឡេងខ្លុយ។
ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាគោរពកោតខ្លាចអុលឡោះតាអាឡា អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ទ្រង់ បើអ្នកណាដើរក្នុងភាពងងឹត ហើយមិនឃើញពន្លឺទេ អ្នកនោះត្រូវពឹងផ្អែកលើនាមអុលឡោះតាអាឡា និងផ្ញើជីវិតលើទ្រង់ចុះ!
សូមអុលឡោះតាអាឡាសំដែងចិត្តសប្បុរស ចំពោះអ្នក និងប្រទានឲ្យអ្នកបានប្រកបដោយសេចក្តីសុខសាន្ត”។
«មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយដែលគេនឹងដាក់ ឈ្មោះថា “អេម៉ាញូអែល”» ប្រែថា «អុលឡោះនៅជាមួយយើង»។
អ៊ីសាមានប្រសាសន៍ទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្ដយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី ជាមួយខ្ញុំ»។
ត្រូវបង្រៀនគេឲ្យប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
ពេលនោះ ទតមានទុក្ខកង្វល់យ៉ាងខ្លាំង ព្រោះអស់អ្នកដែលនៅជាមួយគាត់គិតគ្នាចង់យកដុំថ្មគប់សម្លាប់គាត់ ដ្បិតម្នាក់ៗឈឺចាប់ក្នុងចិត្ត ដោយព្រួយបារម្ភដល់កូនប្រុស កូនស្រីរបស់ពួកគេ។ ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់របស់ទត ប្រទានឲ្យគាត់មានកម្លាំងចិត្តឡើងវិញ។