ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 42:1 - អាល់គីតាប

ឱ​អុលឡោះ​អើយ ខ្ញុំ​ប្រាថ្នា​ចង់​នៅ​ជា​មួយ ទ្រង់​ខ្លាំង​ណាស់ ដូច​សត្វ​ក្តាន់​ប្រាថ្នា​រក​ទឹក​ហូរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឱ​ព្រះ​អើយ ដូចដែល​ក្ដាន់​ដង្ហក់រក​ជ្រោះទឹក​យ៉ាងណា ព្រលឹង​របស់ទូលបង្គំ​ក៏​ដង្ហក់រក​ព្រះអង្គ​យ៉ាងនោះដែរ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​អើយ ព្រលឹង​ទូល‌បង្គំ​ដង្ហក់​រកព្រះ‌អង្គ ដូចសត្វ​ក្តាន់​ដង្ហក់​រក​ជ្រោះ​ទឹក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​ប្រាថ្នា​ចង់​នៅ​ជា​មួយ ព្រះអង្គ​ខ្លាំង​ណាស់ ដូច​សត្វ​ក្តាន់​ប្រាថ្នា​រក​ទឹក​ហូរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌អង្គ​អើយ ព្រលឹង​ទូលបង្គំ​ដង្ហក់​រក​ទ្រង់ ដូច​ជា​ក្តាន់​ញី​ដង្ហក់​រក​ជ្រោះ​ទឹក

សូមមើលជំពូក



ទំនុកតម្កើង 42:1
21 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​របស់​លោក​កេ‌ហាត់ មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: អមី‌ណាដាប់ កូរេ អាស់‌សៀរ


ខ្ញុំ​ត្រង‌ត្រាប់​ស្ដាប់​បន្ទូល របស់​ទ្រង់​ដោយ​យក​ចិត្ត​ទុក​ដាក់ ដ្បិត​ខ្ញុំ​ចង់​ស្គាល់​បទ​បញ្ជា របស់​ទ្រង់​ណាស់។


ឱ​អុលឡោះ​អើយ ដូនតា​យើង​ខ្ញុំ​ធ្លាប់​រៀប​រាប់​ឲ្យ យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក នូវ​ស្នា‌ដៃ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​នៅ​ជំនាន់​របស់​ពួក​គេ គឺ​តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ។


ចិត្ត​របស់​ខ្ញុំ​ពោរ‌ពេញ ទៅ​ដោយ​ពាក្យ‌ពេចន៍​ដ៏​សែន​ពីរោះ ខ្ញុំ​តែង​បទ​ចំរៀង​នេះ​ជូន​ស្តេច​ ។ សូម​ឲ្យ​សំដី​ខ្ញុំ​ចាប់​ចុង​ជួន ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​នាក់​ដ៏​ចំណាន។


អុលឡោះ​ជា​ជំរក និង​ជា​បង្អែក​ដ៏​រឹង‌មាំ​របស់​យើង នៅ​ពេល​មាន​អាសន្ន ទ្រង់​តែងតែ​ប្រុង​ប្រៀប​ចាំ​ជួយ​យើង​ជា‌និច្ច។


ប្រជា‌ជន​ទាំង‌ឡាយ​អើយ ចូរ​ទះ​ដៃ​អបអរ‌សាទរ! ចូរ​ច្រៀង​តម្កើង​អុលឡោះ ដោយ​សប្បាយ​រីក‌រាយ!


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ប្រសើរ​ឧត្ដម ដែល​ត្រូវ​តែ​លើក​តម្កើង ឲ្យ​ខ្ពង់‌ខ្ពស់​បំផុត នៅ​ក្នុង​កន្លែង​អុលឡោះ​ជា​ម្ចាស់​របស់​យើង គឺ​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ទ្រង់។


ប្រជា‌ជន​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ត្រង‌ត្រាប់​ស្ដាប់! មនុស្ស‌ម្នា​ដែល​រស់​នៅ​ផែនដី​ទាំង​មូល​អើយ ចូរ​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់


ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​ពេញ​ចិត្ត នឹង​ទឹក​ដី​របស់​ទ្រង់ ទ្រង់​បាន​នាំ​ពូជ‌ពង្ស​របស់​យ៉ាកកូប ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​នោះ ឲ្យ​ត្រឡប់​មក​វិញ​ ។


អុលឡោះ‌តាអាឡា​បាន​សង់​ក្រុង យេរូ‌សាឡឹម​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ។


ឱ​អុលឡោះ‌តាអាឡា ជា​ម្ចាស់‌សង្គ្រោះ​នៃ​ខ្ញុំ​អើយ ពេល​ថ្ងៃ​ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ ហើយ​ពេល​យប់ ខ្ញុំ​នៅ​តែ​រក​ទ្រង់​ដដែល។


កូន​របស់​កូរេ​មាន អាស់សៀរ អែលកាណា និង​អេបៀសាប់ ដែល​ជា​បុព្វ‌បុរស​នៃ​អំបូរ​កូរេ។


លោក​កូរេ​ជា​កូន​របស់​លោក​យីតសារ ជា​ចៅ​របស់​លោក​កេហាត់ ក្នុង​កុល‌សម្ព័ន្ធ​លេវី​បាន​ចូល​ដៃ​ជា​មួយ​លោក​ដាថាន និង​លោក​អប៊ីរ៉ាម ដែល​ត្រូវ​ជា​កូន​របស់​លោក​អេលាប ព្រម​ទាំង​លោក​អូន​ជា​កូន​របស់​លោក​ពេឡេត មក​ពី​កុល‌សម្ព័ន្ធ​រូបេន។


ហើយ​លេប​ពួក​គេ ព្រម​ទាំង​ក្រុម​គ្រួសារ ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក​កូរេ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួក​គេ​ដែរ។


ចំណែក​ឯ​កូន​ចៅ​របស់​លោក​កូរេ​ពុំ​បាន​ស្លាប់​ទេ។