Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 47:1 - អាល់គីតាប

1 ប្រជា‌ជន​ទាំង‌ឡាយ​អើយ ចូរ​ទះ​ដៃ​អបអរ‌សាទរ! ចូរ​ច្រៀង​តម្កើង​អុលឡោះ ដោយ​សប្បាយ​រីក‌រាយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ប្រជាជាតិ​ទាំងអស់​អើយ ចូរ​ទះដៃ​! ចូរ​ស្រែក​ដោយ​សម្រែកហ៊ោសប្បាយ​ដល់​ព្រះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ម្នាល​ប្រជាជន​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ទះ​ដៃ​អប​អរ​សាទរ ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ​ដោយ​អំណរ​ឡើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ប្រជា‌ជន​ទាំង‌ឡាយ​អើយ ចូរ​ទះ​ដៃ​អបអរ‌សាទរ! ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់ ដោយ​សប្បាយ​រីក‌រាយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ម្នាល ជន​ទាំង‌ឡាយ​អើយ ចូរ​ទះ​ដៃ​ទាំង​អស់​គ្នា​ចុះ ចូរ​ស្រែក​ហ៊ោ​ថ្វាយ​ព្រះ ដោយ​សំឡេង​ជា​ជ័យ‌ជំនះ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 47:1
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ដង្ហែ​ហិប​របស់អុលឡោះ‌តាអាឡា ឡើង​មក​ក្រុង​យេរូ‌សាឡឹម ពួក​គេ​ស្រែក​ជយ‌ឃោស និង​ផ្លុំ​ត្រែ​យ៉ាង​រំពង។


ពេល​នោះ អ៊ីមុាំ​អញ្ជើញ​បុត្រ​របស់​ស្តេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ជូន​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង រួច​គេ​តែង‌តាំង​កុមារ​ជា​ស្តេច។ គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយ‌ឃោស​ថា៖ «ជយោ! ស្តេច!»។


កង‌ទ័ព​យូដា​បន្លឺ​ជយ‌ឃោស ហើយ​នៅ​ពេល​ដែល​កង‌ទ័ព​យូដា​ស្រែក​ឡើង អុលឡោះ‌តាអាឡា​បាន​វាយ​ប្រហារ​ស្តេច​យេរ៉ូ‌បោម និង​កង‌ទ័ព​អ៊ីស្រ‌អែល នៅ​មុខ​ស្តេច​អប៊ី‌យ៉ា និង​កង‌ទ័ព​យូដា។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង! សូម​ប្រមែ‌ប្រមូល​យើង​ខ្ញុំ​ពី​ចំណោម ប្រជា‌ជាតិ​នានា​មក​វិញ ដើម្បី​ឲ្យ​យើង​ខ្ញុំ​លើក​តម្កើង នាម​ដ៏‌វិសុទ្ធ​របស់​ទ្រង់ ហើយ​បាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ទ្រង់!


ឱ​អុលឡោះ​អើយ ខ្ញុំ​ប្រាថ្នា​ចង់​នៅ​ជា​មួយ ទ្រង់​ខ្លាំង​ណាស់ ដូច​សត្វ​ក្តាន់​ប្រាថ្នា​រក​ទឹក​ហូរ។


អុលឡោះ​ជា​ជំរក និង​ជា​បង្អែក​ដ៏​រឹង‌មាំ​របស់​យើង នៅ​ពេល​មាន​អាសន្ន ទ្រង់​តែងតែ​ប្រុង​ប្រៀប​ចាំ​ជួយ​យើង​ជា‌និច្ច។


ទ្រង់​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូន ក្រោម​សំឡេង​អបអរ‌សាទរ​យ៉ាង​ខ្ញៀវ‌ខ្ញារ អុលឡោះ‌តាអាឡា​នាំ​មុខ អម​ដោយ​សំឡេង​ត្រែ។


មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​អុលឡោះ‌តាអាឡា​ដោយ​អំណរ! ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ព្រម​ទាំង​ច្រៀង គីតាបសាបូរ!


ទន្លេ​ទាំង‌ឡាយ ចូរ​អបអរ‌សាទរ ភ្នំ​ទាំង‌ឡាយ ចូរ​ស្រែក​ហ៊ោ​ព្រមៗ​គ្នា​ឡើង


ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​ចេញ​មក ប្រកប​ដោយ​អំណរ​សប្បាយ យើង​នឹង​ដឹក​នាំ​អ្នក​យ៉ាង​សុខ‌សាន្ត។ ពេល​នោះ ភ្នំ​តូច​ធំ​នឹង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ហើយ​រុក្ខ‌ជាតិ​នៅ​តាម​វាល ក៏​នាំ​គ្នា​អបអរ‌សាទរ​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ហ៊ោ​កញ្ជ្រៀវ​អបអរ‌សាទរ​កូន​ចៅ​យ៉ាកកូប! ចូរ​ទទួល​ប្រជា‌ជន​ដែល​ជា​មេ​ដឹក​នាំ នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ ឲ្យ​បាន​គគ្រឹក‌គគ្រេង​ឡើង! ចូរ​បន្លឺ​សំឡេង ចូរ​លើក​តម្កើង​អុលឡោះ​! ហើយ​ពោល​ថា: “អុលឡោះ‌តាអាឡា​អើយ! សូម​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ គឺ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​នៅ​សេស‌សល់”។


ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ! ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស! ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​មាន​អំណរ​សប្បាយ! ចូរ​រីក‌រាយ​យ៉ាង​ខ្លាំង!


ភ្នំ​ធំ​អើយ តើ​អ្នក​ជា​អ្វី? អ្នក​នឹង​រលាយ​នៅ​ចំពោះ​មុខ​សូរ៉ូ‌បាបិល។ គាត់​នឹង​យក​ថ្ម​មួយ​ចេញ​ពី​ភ្នំ​នោះ ដើម្បី​យក​ទៅ​ធ្វើ​កំពូល​ម៉ាស្ជិទ។ ប្រជា‌ជន​នាំ​គ្នា​ស្រែក​ឡើង​ថា “ថ្ម​នេះ​ល្អ​ណាស់! ថ្ម​នេះ​ល្អ​ណាស់!”»។


ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ មើល​ហ្ន៎ ស្តេច​របស់​អ្នក មក​រក​អ្នក​ហើយ គាត់​សុចរិត គាត់​នាំ​ការ​សង្គ្រោះ​មក គាត់​មាន​ចិត្ត​ស្លូត‌បូត គាត់​នៅ​លើ​ខ្នង​លា គឺ​គាត់​នៅ​លើ​ខ្នង​កូន​លា។


សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​បុរស​ដែលអុលឡោះ‌តាអាឡា​ជ្រើស​រើស​នេះ​ឬ​ទេ! ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​មូល គ្មាន​នរណា​ម្នាក់​ដូច​គាត់​ទេ»។ ប្រជា‌ជន​ទាំង​អស់ ក៏​នាំ​គ្នា​ស្រែក​ជ័យ​ឃោស​ឡើង​ថា៖ «ជយោ! ស្តេច!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម