ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 34:18 - អាល់គីតាប

អុលឡោះ‌តាអាឡា​នៅ​ជិត​អស់​អ្នក​ដែល​ក្រំ​ចិត្ត ហើយ​ទ្រង់​សង្គ្រោះ​អស់​អ្នក ដែល​មាន​ចិត្ត​សោក​សង្រេង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​នៅជិត​អ្នកដែល​បែកខ្ទេច​ក្នុង​ចិត្ត ហើយ​ព្រះអង្គ​ទ្រង់​សង្គ្រោះ​អ្នកដែល​មានវិប្បដិសារី​ខាងឯ​វិញ្ញាណ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អ្នក ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​សង្គ្រោះ​អស់​អ្នក ដែល​មាន​វិញ្ញាណ​សោក​សង្រេង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​ក្រំ​ចិត្ត ហើយ​ព្រះអង្គ​សង្គ្រោះ​អស់​អ្នក ដែល​មាន​ចិត្ត​សោក​សង្រេង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក ដែល​មាន​វិញ្ញាណ​ទន់​ទាប

សូមមើលជំពូក



ទំនុកតម្កើង 34:18
17 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​វិល​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា ជា​អ្នក​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​យើង​ថា: អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ទត​ដែល​ជា​អយ្យ‌កោ​របស់​ស្តេច ទ្រង់​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​ប្រោស​អ្នក​ឲ្យ​បាន​ជា ហើយ​នៅ​ថ្ងៃ​ទី​បី​អ្នក​នឹង​ឡើង​ទៅ​កាន់​ដំណាក់អុលឡោះ‌តាអាឡា។


ពេល​អ្នក​ឮ​សេចក្តី​ដែល​យើង​ថ្លែង​ទាស់​នឹង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ទាស់​នឹង​ប្រជា‌ជន​នៅ​ក្រុង​នេះ​ថា “ពួក​គេ​នឹង​ត្រូវ​វិនាស​អន្ត‌រាយ ហើយ​សាសន៍​ដទៃ​នឹង​យក​ឈ្មោះ​ពួក​គេ​ទៅ​ដាក់​បណ្តាសា​គ្នា” នោះ​អ្នក​ក៏​បាន​បើក​ចិត្ត​ទទួល ហើយ​ដាក់​ខ្លួន​នៅ​ចំពោះ​យើង ទាំង​ហែក​សម្លៀក‌បំពាក់ យំ​សោក ដូច្នេះ​យើង​ក៏​ស្តាប់​អ្នក​ដែរ​នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​នៅ​ជិត​ខ្ញុំ បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់


អុលឡោះ‌តាអាឡា​នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ទ្រង់ គឺ​អស់​អ្នក​ដែល​អង្វរ​ទ្រង់​ដោយ​សុទ្ធ​ចិត្ត។


ទ្រង់​សម្រេច​តាម​ចិត្ត​ប៉ង‌ប្រាថ្នា របស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ទ្រង់​ស្តាប់​ឮ​សំរែក សូម‌អង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។


ទ្រង់​ប្រោស​អ្នក​ដែល​មាន​ចិត្ត​គ្រាំ‌គ្រា ឲ្យ​បាន​ធូរ​ស្បើយ ទ្រង់​រុំ​របួស​ឲ្យ​គេ។


ពេល​នោះ ផែនដី​ក៏​កក្រើក​ញាប់‌ញ័រ ភ្នំ​ទាំង‌ឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា ហើយ​កក្រើក ដោយ‌សារ​ទ្រង់​ខឹង។


គូរបាន​ដែល​ទ្រង់​ពេញ​ចិត្ត ឲ្យ​ខ្ញុំ​ជូន គឺ​ចិត្ត​សោក​ស្តាយ ទ្រង់​តែងតែ​ទទួល​ចិត្ត​សោក​ស្តាយ និង​ចិត្ត​លែង​មាន​អំនួត។


ឱ​អុលឡោះ​អើយ យើង​ខ្ញុំ​សរសើរ​តម្កើង​ទ្រង់! យើង​ខ្ញុំ​សរសើរ​តម្កើង​នាម​ទ្រង់ ដែល​នៅ​ជិត​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​រៀប​រាប់​អំពី​ស្នា‌ដៃ ដ៏​ស្ញប់‌ស្ញែង​របស់​ទ្រង់!


ពិត​មែន​ហើយ ទ្រង់​នឹង​សង្គ្រោះ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ទ្រង់​ក្នុង​ពេល​ឆាប់ៗ សិរី‌រុង‌រឿង​របស់​ទ្រង់​នឹង​មក​សណ្ឋិត នៅ​លើ​ទឹក​ដី​របស់​យើង។


ចូរ​ស្វែង​រកអុលឡោះ‌តាអាឡា ក្នុង​ពេល​ដែល​ទ្រង់​ពេញ​ចិត្ត ឲ្យ​អ្នក​រាល់​គ្នា​រក​ទ្រង់​ឃើញ ចូរ​អង្វរ​រក​ទ្រង់ ក្នុង​ពេល​ដែល​ទ្រង់​នៅ​ជិត​អ្នក​រាល់​គ្នា។


ដ្បិត​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ដែល​នៅ អស់‌កល្ប​ជា‌និច្ច ហើយ​ដែល​មាន​នាម​ដ៏‌វិសុទ្ធ​បំផុត មាន​បន្ទូល​ថា: យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត និង​ជា​ស្ថាន​ដ៏‌វិសុទ្ធ​មែន តែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេ សង្កត់‌សង្កិន និង​មនុស្ស​ដែល​គេ​មើល‌ងាយ​ដែរ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​គេ​មើល‌ងាយ និង​មនុស្ស​រង​ទុក្ខ​ខ្លោច‌ផ្សា។


រស​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ សណ្ឋិត​លើ​ខ្ញុំ ដ្បិតអុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា ពួក​គេ​នឹង​រួច​ខ្លួន ហើយ​ប្រាប់​អ្នក​ជាប់​ឃុំ‌ឃាំង​ថា ពួក​គេ​នឹង​មាន​សេរី‌ភាព


គឺ​យើង​ទេ​តើ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​នោះ​មក ហើយ​អ្វីៗ​ទាំង​នោះ​ក៏​សុទ្ធ​តែ​ជា កម្មសិទ្ធិ​របស់​យើង​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ ជន​កំសត់​ទុគ៌ត ដែល​បាក់​ទឹក​ចិត្ត និង​ធ្វើ​តាម​ពាក្យ​យើង ដោយ​ញាប់‌ញ័រ។


យើង​នឹង​ប្រគល់​ចិត្ត​គំនិត​ថ្មី​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ដាក់​វិញ្ញាណ​ថ្មី​ក្នុង​អ្នក​រាល់​គ្នា។ យើង​នឹង​ដក​ចិត្ត​រឹង​ដូច​ថ្ម​ចេញ​ពី​អ្នក​រាល់​គ្នា រួច​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត‌អាសូរ​វិញ។


ពេល​នោះ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​អំពី​កិរិយា‌មារយាទ​អាក្រក់ និង​អំពើ​មិន​គួរ​គប្បី ដែល​អ្នក​រាល់​គ្នា​ធ្លាប់​ប្រព្រឹត្ត​កាល​ពី​មុន ហើយ​អ្នក​រាល់​គ្នា​នឹង​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​បាប និង​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។


«រស​របស់​អុលឡោះ‌ជាអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ទ្រង់​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់ ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​ឃើញ​វិញ។ អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន