ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 132:9 - អាល់គីតាប

សូម​ឲ្យ​ពួក​អ៊ីមុាំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ប្រព្រឹត្ត​អំពើ​សុចរិត​ជា‌និច្ច ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ស្រែក​ហ៊ោ​ឡើង​យ៉ាង​សប្បាយ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ពួក​បូជាចារ្យ​របស់ព្រះអង្គ ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវ​សេចក្ដីសុចរិត​; សូមឲ្យ​វិសុទ្ធជន​របស់ព្រះអង្គ​ស្រែកហ៊ោសប្បាយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​ពួក​សង្ឃ​របស់​ព្រះ‌អង្គ​បាន​ប្រដាប់​កាយ ដោយ​សេចក្ដី​សុចរិត ហើយ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ស្រែកហ៊ោ​ដោយ​អំណរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​ពួក​បូជា‌ចារ្យ​របស់​ព្រះអង្គ ប្រព្រឹត្ត​អំពើ​សុចរិត​ជានិច្ច ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ស្រែក​ហ៊ោ​ឡើង​យ៉ាង​សប្បាយ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​ពួក​សង្ឃ​របស់​ទ្រង់​បាន​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​សុចរិត ហើយ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ស្រែក​ឡើង​ដោយ​អំណរ

សូមមើលជំពូក



ទំនុកតម្កើង 132:9
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ឥឡូវ​នេះ​សូម​ក្រោក​ឡើង សូម​មក​ជា​មួយ​ហិប​នៃ​អំណាច របស់​ទ្រង់ ហើយ​នៅ​ក្នុង​ទី​សម្រាក​របស់​ទ្រង់ រហូត​ត​ទៅ។ អុលឡោះ‌តាអាឡា​អើយ សូម​ឲ្យ​ការ​សង្គ្រោះ​ស្ថិត​នៅ​ជាប់​ជា​មួយ ពួក​បម្រើ​របស់​ទ្រង់ ដូច​សម្លៀក‌បំពាក់ ហើយ​សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ជួប​ប្រទះ​តែ​នឹង​សុភ‌មង្គល!


សេចក្ដី​សុចរិត​នៅ​ជាប់​ជា​មួយ​ខ្ញុំ ប្រៀប​ដូច​ជា​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ​ខ្ញុំ ហើយ​យុត្តិធម៌​ក៏​ប្រៀប​ដូច​ជា​អាវ​ធំ និង​ឆ្នួត​ក្បាល​របស់​ខ្ញុំ​ដែរ។


ខ្ញុំ​សូម​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា! ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្ដម​បំផុត! នៅ​ជុំ‌វិញ​ទ្រង់​មាន​ពេញ​ទៅ​ដោយ​ពន្លឺ​រស្មី ដ៏​រុង‌រឿង​ចិញ្ចែង‌ចិញ្ចាច!


យើង​នឹង​សង្គ្រោះ​ក្រុង​នេះ តាម​រយៈ​ពួក​អ៊ីមុាំ​របស់​គេ យើង​នឹង​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​នេះ ស្រែក​ហ៊ោ​ដោយ​អំណរ។


ចូរ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់ នាំ​គ្នា​អរ​សប្បាយ​ដ៏​លើស‌លប់ ដោយ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ សូម្បី​តែ​នៅ​ពេល​យប់ ក៏​គេ​ស្រែក​តម្កើង​ទ្រង់​ដោយ​អំណរ​ដែរ!


ប្រជា‌ជន​ទាំង‌ឡាយ​អើយ ចូរ​ទះ​ដៃ​អបអរ‌សាទរ! ចូរ​ច្រៀង​តម្កើង​អុលឡោះ ដោយ​សប្បាយ​រីក‌រាយ!


រីឯ​មនុស្ស​សុចរិត​វិញ​នឹង​បាន​រីក‌រាយ គេ​នឹង​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​អុលឡោះ គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។


រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​វិញ សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ទ្រង់ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់ ការ​សង្គ្រោះ​របស់​ទ្រង់ អាច​ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​អុលឡោះ​!»


អុលឡោះ‌តាអាឡា​ជា​ស្តេច ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង​ អុលឡោះ‌តាអាឡា​ប្រកប​ទៅ​ដោយ​អំណាច ដូច្នេះ ផែនដី​នឹង​បាន​រឹង‌មាំ​ឥត​រង្គើ​សោះ​ឡើយ។


ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​តែអុលឡោះ‌តាអាឡា ខ្ញុំ​រីក‌រាយ​យ៉ាង​អស់​ពី​ចិត្ត ព្រោះ​តែ​ម្ចាស់​របស់​ខ្ញុំ ដ្បិត​ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ។ ទ្រង់​បាន​យក​សេចក្ដី​សុចរិត មក​ពាក់​ឲ្យ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំ តែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ។


អ្នក​បម្រើ​របស់​យើង​នឹង​ស្រែក​ហ៊ោ ព្រោះ​គេ​សប្បាយ​ចិត្ត តែ​អ្នក​រាល់​គ្នា​បែរ​ជា​ស្រែក​យំ ព្រោះ​ឈឺ​ចុក​ចាប់​នៅ​ក្នុង​ចិត្ត អ្នក​រាល់​គ្នា​នឹង​សោក​សង្រេង បាក់​ទឹក​ចិត្ត។


ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ! ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស! ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​មាន​អំណរ​សប្បាយ! ចូរ​រីក‌រាយ​យ៉ាង​ខ្លាំង!


ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ មើល​ហ្ន៎ ស្តេច​របស់​អ្នក មក​រក​អ្នក​ហើយ គាត់​សុចរិត គាត់​នាំ​ការ​សង្គ្រោះ​មក គាត់​មាន​ចិត្ត​ស្លូត‌បូត គាត់​នៅ​លើ​ខ្នង​លា គឺ​គាត់​នៅ​លើ​ខ្នង​កូន​លា។


ផ្ទុយ​ទៅ​វិញ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ ហើយ​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ខ្វល់​ខ្វាយ តាម​ការ​លោភ‌លន់​របស់​និស្ស័យ​មនុស្ស​នោះ​ឡើយ។


រីឯ​ពួក​យុវជន​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​អះលី‌ជំអះ។ ចូរ​ទាក់‌ទង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សុភាព​រាប‌សា ដ្បិត«អុលឡោះ​ប្រឆាំង​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន​វិញ»។


ទ្រង់​ប្រទាន​ឲ្យ​នាង​ស្លៀក​ពាក់​រុង‌រឿង ភ្លឺ​ចិញ្ចែង‌ចិញ្ចាច និង​បរិសុទ្ធ។ សម្លៀក‌បំពាក់​ដ៏​រុង‌រឿង​នោះ គឺ​ជា​អំពើ​សុចរិត​ផ្សេងៗ​ដែល​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​បាន​ប្រព្រឹត្ដ»។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ វិនាស​អន្តរាយ​ដូច្នោះ​ដែរ! សូម​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ទ្រង់ បាន​ដូច​ព្រះ‌អាទិត្យ​មាន​រស្មី​ភ្លឺ​ចាំង​ចែង»។ ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត​ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។