សូមឲ្យការហិនវិនាសមកលើពួកគេដោយមិនដឹងខ្លួន សូមឲ្យសំណាញ់ដែលខ្លួនពួកគេបានបង្កប់ ចាប់ពួកគេជាប់ សូមឲ្យពួកគេធ្លាក់ទៅក្នុងអន្ទាក់នោះរហូតដល់ហិនវិនាស។
អេសាយ 47:11 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែមហន្តរាយនឹងមកលើអ្នក ដែលអ្នកមិនដឹងថាប្រើមន្តអាគមបញ្ចៀសយ៉ាងណាឡើយ សេចក្ដីអន្តរាយនឹងធ្លាក់មកលើអ្នក ដែលអ្នកមិនអាចបង្វែរចេញបានឡើយ ការហិនវិនាសនឹងមកលើអ្នកក្នុងមួយរំពេច ដែលអ្នកមិនដែលស្គាល់វាឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយហេតុនោះ នឹងមានការអាក្រក់កើតដល់អ្នក ដែលអ្នកនឹងមិនដឹងជាកើតមកពីណាផង ហើយនឹងមានសេចក្ដីវេទនាធ្លាក់មកលើអ្នក ដែលអ្នកនឹងបង្វែរចេញមិនបានឡើយ ក៏នឹងមានសេចក្ដីវិនាសលោមកលើអ្នកភ្លាម ជាសេចក្ដីដែលអ្នកនឹងមិនដែលបានស្គាល់សោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទុក្ខវេទនានឹងកើតមានដល់អ្នក អ្នករកច្រកចេញពុំរួចឡើយ មហន្តរាយនឹងធ្លាក់មកលើអ្នក ហើយអ្នកការពារខ្លួនពុំបានឡើយ ការវិនាសដែលអ្នកនឹកស្មានមិនដល់ នឹងកើតមានដល់អ្នកយ៉ាងទាន់ហន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយហេតុនោះនឹងមានការអាក្រក់កើតដល់ឯង ដែលឯងនឹងមិនដឹងជាកើតមកពីណាផង ហើយនឹងមានសេចក្ដីវេទនាធ្លាក់មកលើឯង ដែលឯងនឹងបង្វែរចេញមិនបានឡើយ ក៏នឹងមានសេចក្ដីវិនាសលោមកលើឯងភ្លាម ជាសេចក្ដីដែលឯងនឹងមិនដែលបានស្គាល់ឡើយ។ អាល់គីតាប ទុក្ខវេទនានឹងកើតមានដល់អ្នក អ្នករកច្រកចេញពុំរួចឡើយ មហន្តរាយនឹងធ្លាក់មកលើអ្នក ហើយអ្នកការពារខ្លួនពុំបានឡើយ ការវិនាសដែលអ្នកនឹកស្មានមិនដល់ នឹងកើតមានដល់អ្នកយ៉ាងទាន់ហន់។ |
សូមឲ្យការហិនវិនាសមកលើពួកគេដោយមិនដឹងខ្លួន សូមឲ្យសំណាញ់ដែលខ្លួនពួកគេបានបង្កប់ ចាប់ពួកគេជាប់ សូមឲ្យពួកគេធ្លាក់ទៅក្នុងអន្ទាក់នោះរហូតដល់ហិនវិនាស។
ឥឡូវនេះ ពួកដែលភ្លេចព្រះអើយ ចូរយល់ច្បាស់នូវសេចក្ដីនេះ ក្រែងលោយើងហែកពួកអ្នកជាបំណែក ហើយគ្មានអ្នកណារំដោះឲ្យរួចឡើយ។
សូមឲ្យសេចក្ដីស្លាប់សង្គ្រុបលើពួកគេ សូមឲ្យពួកគេចុះទៅស្ថានមនុស្សស្លាប់ទាំងរស់! ដ្បិតមានការអាក្រក់នៅក្នុងលំនៅរបស់ពួកគេ គឺនៅខាងក្នុងពួកគេ។
ពួកគេត្រូវបានធ្វើឲ្យហិនវិនាសអីក៏ឆាប់ម៉្លេះ! ពួកគេវិនាសអស់គ្មានសល់ដោយសេចក្ដីគួរឲ្យខ្លាច!
ចូរទ្រហោយំចុះ ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់ហើយ! ថ្ងៃនោះនឹងមកដល់ដូចជាការបំផ្លាញពីព្រះដ៏មានព្រះចេស្ដា។
យ៉ាងណាមិញ សាសន៍ដទៃជាខ្មាំងសត្រូវដ៏ច្រើនសន្ធឹករបស់អ្នក នឹងបានដូចជាធូលីដ៏ម៉ដ្ដ មនុស្សកាចសាហាវដ៏ច្រើនសន្ធឹកនឹងបានដូចជាអង្កាមដែលបក់កាត់មក គឺការនោះនឹងកើតឡើងភ្លាមៗក្នុងមួយរំពេច។
ដូច្នេះ សេចក្ដីទុច្ចរិតនេះនឹងបានដូចជាចន្លោះបាក់បែកដែលនឹងរលំសម្រាប់អ្នករាល់គ្នា ជាកន្លែងប៉ោងក្នុងកំពែងដ៏ខ្ពស់ដែលការបំបែកវានឹងមកដល់ភ្លាមៗក្នុងមួយរំពេច។
បន្ទាប់មក ទូតសួគ៌របស់ព្រះយេហូវ៉ាក៏ចេញទៅវាយសម្លាប់មនុស្ស ១៨៥ ០០០ នាក់ក្នុងជំរំរបស់អាស្ស៊ីរី។ ពេលពួកគេក្រោកឡើងនៅពេលព្រឹក នោះមើល៍! មនុស្សទាំងនោះបានទៅជាសាកសពទាំងអស់!
យើងបានសូនពន្លឺឡើង ហើយនិម្មិតបង្កើតភាពងងឹត; យើងបានធ្វើឲ្យមានសេចក្ដីសុខសាន្ត ហើយនិម្មិតបង្កើតមហន្តរាយ។ គឺយើងជាយេហូវ៉ា បានធ្វើគ្រប់ការទាំងនេះ។
សេចក្ដីទាំងពីរនេះនឹងមកលើអ្នកក្នុងមួយរំពេច ក្នុងមួយថ្ងៃ គឺទាំងការបាត់បង់កូន ទាំងការជាមេម៉ាយ! ការទាំងពីរនេះនឹងមកលើអ្នកពេញទំហឹង ទោះបីជាអ្នកមានមន្តអាគមជាច្រើន និងមានអំណាចដ៏ខ្លាំងខាងវេទមន្តក៏ដោយ!
មែនហើយ អ្នកមិនដែលឮទេ មែនហើយ អ្នកមិនដែលដឹងផង មែនហើយ តាំងពីដើមត្រចៀករបស់អ្នកមិនទាន់បានបើកនៅឡើយ។ ដ្បិតយើងបានដឹងថាអ្នកនឹងក្បត់ទាំងស្រុង ក៏ដឹងថាអ្នកត្រូវបានហៅថាមនុស្សបំពានតាំងពីផ្ទៃម្ដាយ។
មនុស្សសុចរិតវិនាសទៅដោយគ្មានអ្នកណាយកចិត្តទុកដាក់ មនុស្សស្មោះត្រង់ត្រូវបានដកចេញដោយគ្មានអ្នកណាយល់។ តាមពិត មនុស្សសុចរិតត្រូវបានដកចេញពីមហន្តរាយ
ចៅហ្វាយក៏ខឹងណាស់ ហើយប្រគល់គាត់ទៅអ្នកធ្វើទារុណកម្ម រហូតទាល់តែគាត់សងអ្វីៗទាំងអស់ដែលបានជំពាក់។
ខ្ញុំប្រាប់អ្នកថា អ្នកចេញពីទីនោះមិនបានឡើយ រហូតទាល់តែអ្នកបានសងអស់ ទោះជាមួយឡិបតាចុងក្រោយ”៕
គឺពួកគេស៊ីផឹក និងរៀបការជាប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំ ហើយទឹកជំនន់បានមកបំផ្លាញពួកគេទាំងអស់។
កាលណាគេនិយាយថា “មានសន្តិភាពហើយ មានសន្តិសុខហើយ” ពេលនោះ សេចក្ដីវិនាសនឹងធ្លាក់មកលើពួកគេក្នុងមួយរំពេច ដូចដែលការឈឺពោះឆ្លងទន្លេមកដល់ស្ត្រីមានផ្ទៃពោះ ហើយពួកគេមិនអាចគេចផុតបានសោះឡើយ។
ដូច្នេះ ចូរនឹកចាំថា អ្នកបានទទួល និងបានឮយ៉ាងដូចម្ដេច រួចកាន់តាម និងកែប្រែចិត្តចុះ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចជាចោរ ហើយអ្នកនឹងមិនដឹងសោះឡើយថាយើងនឹងមករកអ្នកនៅពេលណា។