ព្រះអង្គបានលើកស្នែងមួយឡើងសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យអស់ទាំងវិសុទ្ធជនរបស់ព្រះអង្គ និងកូនចៅអ៊ីស្រាអែលជាប្រជារាស្ត្រដ៏ជិតស្និទ្ធរបស់ព្រះអង្គ សរសើរតម្កើងព្រះអង្គ។ ហាលេលូយ៉ា!៕
អេសាយ 33:13 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលនៅឆ្ងាយអើយ ចូរស្ដាប់អ្វីដែលយើងបានធ្វើ! អ្នកដែលនៅជិតអើយ ចូរទទួលស្គាល់មហិទ្ធិឫទ្ធិរបស់យើង!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱអ្នករាល់គ្នាដែលនៅឆ្ងាយអើយ ចូរស្តាប់ពីការដែលយើងបានធ្វើ ហើយអ្នករាល់គ្នាដែលនៅជិតដែរ ចូរទទួលស្គាល់ឫទ្ធិរបស់យើងចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាដែលនៅស្រុកឆ្ងាយអើយ ចូរនាំគ្នាស្ដាប់អំពីកិច្ចការដែលយើងបានធ្វើ! អ្នករាល់គ្នាដែលនៅជិតៗនេះអើយ ចូរទទួលស្គាល់ឫទ្ធានុភាពរបស់យើង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱឯងរាល់គ្នាដែលនៅឆ្ងាយអើយ ចូរស្តាប់ពីការដែលអញបានធ្វើ ហើយឯងរាល់គ្នាដែលនៅជិតដែរ ចូរទទួលស្គាល់ឫទ្ធិរបស់អញចុះ អាល់គីតាប អ្នករាល់គ្នាដែលនៅស្រុកឆ្ងាយអើយ ចូរនាំគ្នាស្ដាប់អំពីកិច្ចការដែលយើងបានធ្វើ! អ្នករាល់គ្នាដែលនៅជិតៗនេះអើយ ចូរទទួលស្គាល់អំណាចរបស់យើង! |
ព្រះអង្គបានលើកស្នែងមួយឡើងសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យអស់ទាំងវិសុទ្ធជនរបស់ព្រះអង្គ និងកូនចៅអ៊ីស្រាអែលជាប្រជារាស្ត្រដ៏ជិតស្និទ្ធរបស់ព្រះអង្គ សរសើរតម្កើងព្រះអង្គ។ ហាលេលូយ៉ា!៕
ឱព្រះអើយ ដូចដែលព្រះនាមរបស់ព្រះអង្គជាយ៉ាងណា ការសរសើរតម្កើងដល់ព្រះអង្គក៏ជាយ៉ាងនោះដែរ គឺទៅដល់ចុងបំផុតនៃផែនដី! ព្រះហស្តស្ដាំរបស់ព្រះអង្គបានពេញដោយសេចក្ដីសុចរិតយុត្តិធម៌។
ព្រះយេហូវ៉ាអើយ ស៊ីយ៉ូនបានឮ ក៏អរសប្បាយ កូនស្រីយូដាក៏ត្រេកអរដែរ ដោយសារតែការជំនុំជម្រះរបស់ព្រះអង្គ!
អស់អ្នកដែលរស់នៅពិភពលោក និងពួកអ្នកដែលរស់នៅផែនដីអើយ កាលណាមានលើកទង់សញ្ញាឡើងនៅលើភ្នំ នោះអ្នករាល់គ្នានឹងឃើញ! កាលណាមានផ្លុំស្នែងឡើង នោះអ្នករាល់គ្នានឹងឮ!
ដូច្នេះឥឡូវនេះ ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំពីកណ្ដាប់ដៃរបស់ពួកគេផង ដើម្បីឲ្យអាណាចក្រទាំងអស់នៅលើផែនដីដឹងថា ព្រះអង្គហើយ ជាព្រះយេហូវ៉ា គឺព្រះអង្គតែមួយប៉ុណ្ណោះ”។
កោះទាំងឡាយអើយ ចូរស្ដាប់ខ្ញុំចុះ! ជាតិសាសន៍នានាដែលនៅឆ្ងាយអើយ ចូរប្រុងស្ដាប់ចុះ! ព្រះយេហូវ៉ាបានត្រាស់ហៅខ្ញុំតាំងពីផ្ទៃម្ដាយ ព្រះអង្គបានលើកឡើងនូវឈ្មោះខ្ញុំតាំងពីក្នុងពោះម្ដាយខ្ញុំ។
ព្រះយេហូវ៉ាបានលាត់ព្រះពាហុដ៏វិសុទ្ធរបស់ព្រះអង្គនៅចំពោះភ្នែករបស់ប្រជាជាតិទាំងអស់; អស់ទាំងចុងបំផុតនៃផែនដីនឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃពួកយើង។
ព្រមទាំងធ្វើឲ្យគេបង្កើតផលផ្លែនៃបបូរមាត់ថា: ‘សេចក្ដីសុខសាន្ត! សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នកដែលនៅឆ្ងាយ និងដល់អ្នកដែលនៅជិត!’។ យើងនឹងប្រោសគេឲ្យជា”។ ព្រះយេហូវ៉ាបានមានបន្ទូលដូច្នេះហើយ។
នោះពួកចៅហ្វាយខេត្ត ពួកអភិបាល ពួកទេសាភិបាល និងពួកទីប្រឹក្សារបស់ស្ដេចផ្ដុំគ្នាមើលអ្នកទាំងនោះ ក៏ឃើញថាភ្លើងគ្មានអំណាចលើរូបកាយរបស់ពួកគេសោះ។ សក់ក្បាលពួកគេមិនបានរួញ ហើយអាវវែងរបស់ពួកគេមិនបានប្រែប្រួល ក៏គ្មានក្លិនឈ្ងៀមនៅលើពួកគេផង។