Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 3:27 - ព្រះគម្ពីរខ្មែរសាកល

27 នោះ​ពួក​ចៅហ្វាយខេត្ត ពួក​អភិបាល ពួក​ទេសាភិបាល និង​ពួក​ទីប្រឹក្សា​របស់​ស្ដេច​ផ្ដុំគ្នា​មើល​អ្នក​ទាំងនោះ ក៏​ឃើញថា​ភ្លើង​គ្មានអំណាច​លើ​រូបកាយ​របស់ពួកគេ​សោះ​។ សក់​ក្បាល​ពួកគេ​មិន​បាន​រួញ ហើយ​អាវវែង​របស់ពួកគេ​មិន​បាន​ប្រែប្រួល ក៏​គ្មាន​ក្លិន​ឈ្ងៀម​នៅ​លើ​ពួកគេ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ពួក​នាយក ពួក​ចៅ​ហ្វាយ ពួក​ទេសា​ភិបាល និង​ពួក​ទីប្រឹក្សា​របស់​ស្តេច បាន​មក​ជួប​ជុំ​គ្នា ហើយ​ឃើញ​ថា ភ្លើង​គ្មាន​អំណាច​អ្វី​លើ​ខ្លួន​របស់​អ្នក​ទាំង​នោះ​សោះ សក់​ក្បាល​របស់​គេ​ក៏​មិន​បាន​ទាំង​រួញ​ដែរ ឯ​ខោ​អាវ​រប​ស់​គេ​មិន​បាន​ឆេះ ក៏​មិន​មាន​ក្លិន​ឈ្ងៀម​នៅ​ជាប់​ខ្លួន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ពេល​នោះ ពួក​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត និង​ក្រុម​ប្រឹក្សា​ព្រះ‌មហា‌ក្សត្រ ក៏​រួម​ប្រជុំ​គ្នា ពួក​គេ​ឃើញ​ថា ភ្លើង​ពុំ​មាន​អំណាច​អ្វី​លើ​រូប​កាយ​របស់​បុរស​ទាំង​បី​សោះ សក់​ក្បាល​របស់​អ្នក​ទាំង​បី​ក៏​មិន​ឆេះ ហើយ​សូម្បី​តែ​សម្លៀក‌បំពាក់​របស់​គេ​ពុំ​ខូច​ខាត ឬ​ធុំ​ក្លិន​ឈ្ងៀម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 រួច​ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅហ្វាយ​ស្រុក នឹង​ពួក​ជំនិត​របស់​ស្តេច​ដែល​បាន​ប្រជុំ​គ្នា គេ​ក៏​ឃើញ​មនុស្ស​ទាំង​នោះ​ដែល​ភ្លើង​គ្មាន​អំណាច​លើ​ខ្លួន​គេ​សោះ សក់​ក្បាល​គេ​ក៏​មិន​បាន​ទាំង​រួញ​ដែរ ឯ​ខោ​អាវ​មិន​បាន​ឆេះ ក៏​ឥត​មាន​ក្លិន​ឈ្ងៀម​នៅ​ជាប់​លើ​គេ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ពេល​នោះ ពួក​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត និង​ក្រុម​ប្រឹក្សា​ស្តេច ក៏​រួម​ប្រជុំ​គ្នា ពួក​គេ​ឃើញ​ថា ភ្លើង​ពុំ​មាន​អំណាច​អ្វី​លើ​រូប​កាយ​របស់​បុរស​ទាំង​បី​សោះ សក់​ក្បាល​របស់​អ្នក​ទាំង​បី​ក៏​មិន​ឆេះ ហើយ​សូម្បី​តែ​សម្លៀក‌បំពាក់​របស់​គេ​ពុំ​ខូច​ខាត ឬ​ធុំ​ក្លិន​ឈ្ងៀម​ដែរ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 3:27
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បីឲ្យ​ពួកគេ​ដឹង​ថា ព្រះអង្គ​តែមួយប៉ុណ្ណោះ ដែល​ព្រះនាម​របស់ព្រះអង្គ​គឺ​យេហូវ៉ា ជា​ព្រះ​ដ៏ខ្ពស់បំផុត​នៅលើ​ផែនដី​ទាំងមូល​៕


ព្រះយេហូវ៉ា​អើយ ព្រះហស្ត​របស់ព្រះអង្គ​បាន​លើកឡើង​ហើយ ប៉ុន្តែ​ពួកគេ​មិន​ឃើញ​ឡើយ​។ សូមឲ្យ​ពួកគេ​ឃើញ​ចិត្តឆេះឆួល​របស់ព្រះអង្គ​ចំពោះ​ប្រជារាស្ត្រ ហើយ​អាម៉ាស់មុខ​! សូមឲ្យ​ភ្លើង​សម្រាប់​ពួក​បច្ចាមិត្ត​របស់ព្រះអង្គ​ស៊ីបំផ្លាញ​ពួកគេ​!


នៅពេល​អ្នក​ឆ្លងកាត់​ទឹក យើង​នៅជាមួយ​អ្នក​; នៅពេល​អ្នក​ឆ្លងកាត់​ទន្លេ វា​នឹង​មិន​ជន់លិច​អ្នក​; នៅពេល​អ្នក​ដើរ​កាត់​ភ្លើង អ្នក​នឹង​មិន​រលាក ហើយ​អណ្ដាតភ្លើង​ក៏​មិន​ឆេះ​អ្នក​ដែរ​។


ដូច្នេះ គេ​ក៏​ចង​អ្នក​ទាំងនោះ​ទាំង​អាវវែង ខោ និង​ឈ្នួត ព្រមទាំង​សម្លៀកបំពាក់​ឯទៀត​របស់ពួកគេ​ផង ហើយ​បោះ​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​។


ដោយហេតុនេះ ស្ដេច​ទ្រង់​រីករាយ​យ៉ាងក្រៃលែង ហើយ​បញ្ជា​ឲ្យ​លើក​ដានីយ៉ែល​ឡើង​ពី​រូង​នោះ គេ​ក៏​លើក​ដានីយ៉ែល​ឡើង​ពី​រូង នោះ​គ្មាន​របួស​ណាមួយ​ឃើញមាន​លើ​ខ្លួនគាត់​ឡើយ ពីព្រោះ​គាត់​បាន​ជឿទុកចិត្តលើ​ព្រះ​របស់គាត់​។


អស់ទាំង​អគ្គទេសាភិបាល​នៃ​អាណាចក្រ ពួក​អភិបាល ពួក​ចៅហ្វាយខេត្ត ពួក​ទីប្រឹក្សា និង​ពួក​ទេសាភិបាល​បាន​ប្រឹក្សាគ្នា​ថា ព្រះរាជា​គួរ​ចេញ​រាជក្រឹត្យ​មួយ ហើយ​អនុវត្ត​បម្រាម​នោះ​យ៉ាងតឹងរ៉ឹង គឺ​ក្នុងរយៈពេល​សាមសិប​ថ្ងៃ អស់អ្នកណាដែល​អធិស្ឋាន​ទៅ​ព្រះ​ណាមួយ ឬ​មនុស្ស​ណាមួយ ក្រៅពី​ព្រះករុណា​ជា​ស្ដេច អ្នកនោះ​នឹង​ត្រូវ​បោះ​ទៅក្នុង​រូង​តោ​។


ចំពោះ​អ្នករាល់គ្នា​វិញ សូម្បីតែ​សក់​ទាំងអស់​លើ​ក្បាល​របស់អ្នករាល់គ្នា ក៏​ត្រូវបាន​រាប់​ដែរ​។


ដោយសារ​ព្រះរាជា​ទ្រង់​ជ្រាប​អំពី​ការទាំងនេះ បានជា​ខ្ញុំ​ទូល​ដល់​ទ្រង់​យ៉ាងក្លាហាន​។ ដ្បិត​ខ្ញុំ​ជឿជាក់​ថា ក្នុងចំណោម​ការទាំងនេះ គ្មាន​អ្វីមួយ​ដែល​លាក់បាំង​ពី​ទ្រង់​ទេ ពីព្រោះ​ការនេះ​មិន​បាន​កើតឡើង​នៅ​កន្លៀត​ណា​ឡើយ​។


ដូច្នេះ ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ហូបអាហារ​ទៅ ពីព្រោះ​ការនេះ​ជា​ប្រយោជន៍ឲ្យ​អ្នករាល់គ្នា​រួចជីវិត​។ ជាការពិត គ្មានអ្នកណា​ក្នុង​អ្នករាល់គ្នា នឹង​បាត់​សក់​សូម្បីតែ​មួយ​សរសៃ​ពី​ក្បាល​ឡើយ”។


ពន្លត់​អំណាច​ភ្លើង រួចផុត​ពី​មុខដាវ ទទួលកម្លាំង​ឲ្យ​ចេញពី​ភាពខ្សោយ បាន​ខ្លាំងពូកែ​ក្នុង​សង្គ្រាម ហើយ​បំបាក់​ទ័ព​បរទេស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម