ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 25:11 - ព្រះគម្ពីរខ្មែរសាកល

ហើយ​ពួកគេ​នឹង​លាត​ដៃ​របស់ខ្លួន​នៅកណ្ដាលចំណោម​ពួកគេ ដូចជា​អ្នក​ហែលទឹក​ដែល​លាត​ដៃ​ហែលទឹក ប៉ុន្តែ​ព្រះអង្គ​នឹង​បន្ទាប​អំនួត​របស់ពួកគេ ជាមួយនឹង​ឧបាយកល​នៃ​ដៃ​របស់ពួកគេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​នោះ នឹងបោះ​ដៃ​នៅ​កណ្ដាល​ស្រុក​នោះ ដូច​ជា​គេ​បោះ​ដៃ​ហែល​ទឹក ប៉ុន្តែ ព្រះ‌យេហូវ៉ា​នឹង​បំបាក់​អំនួត​អួត​អាង​របស់​គេ ព្រម​ទាំង​ល្បិច​កល‌នៃ​ដៃ​របស់​គេ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ក្នុង​រណ្ដៅ​លាមក​សត្វ ម៉ូអាប់​បោះ​ដៃ ដូច​គេ​បោះ​ដៃ​ហែល​ទឹក ប៉ុន្តែ ទោះ​បី​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក្ដី ព្រះ‌អម្ចាស់​គង់​តែ​បំបាក់​អំនួត របស់​ជន‌ជាតិ​នេះ​ជា​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​គេ​នឹង​កាង​ដៃ​នៅ​កណ្តាល​ស្រុក​គេ ដូច​ជា​អ្នក​ដែល​កាង​ដៃ​ហែល​ទឹក ប៉ុន្តែទ្រង់​នឹង​បន្ទាប​សេចក្ដី​អំនួត​របស់​គេ ព្រម​ទាំង​កល‌ឧបាយ​របស់​ដៃ​គេ​ដែរ

សូមមើលជំពូក

អាល់គីតាប

នៅ​ក្នុង​រណ្ដៅ​លាមក​សត្វ ម៉ូអាប់​បោះ​ដៃ ដូច​គេ​បោះ​ដៃ​ហែល​ទឹក ប៉ុន្តែ ទោះ​បី​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក្ដី អុលឡោះ‌តាអាឡា​គង់​តែ​បំបាក់​អំនួត របស់​ជន‌ជាតិ​នេះ​ជា​មិន​ខាន។

សូមមើលជំពូក



អេសាយ 25:11
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ពួកគេ​តក់ស្លុត​ដោយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​ថា​៖


មើល៍! ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ​នឹង​កាប់​មែកឈើ​ដោយ​ព្រះចេស្ដាដ៏អស្ចារ្យ នោះ​ដើមឈើ​មាន​កម្ពស់​ដ៏ខ្ពស់​នឹង​ត្រូវបាន​កាប់រំលំ ហើយ​ដើមឈើ​ខ្ពស់សន្លឹម​នឹង​ត្រូវបាន​បន្ទាបចុះ​។


យើង​នឹង​ដាក់ទោស​ពិភពលោក ដោយព្រោះ​ការអាក្រក់​របស់ពួកគេ យើង​នឹង​ដាក់ទោស​មនុស្ស​អាក្រក់ ដោយព្រោះ​សេចក្ដីទុច្ចរិត​របស់ពួកគេ​; យើង​នឹង​កម្ចាត់​អំនួត​របស់​មនុស្ស​ក្អេងក្អាង ហើយ​បន្ទាប​ភាពព្រហើន​របស់​មនុស្ស​កាចសាហាវ​។


នេះ​ជា​ផែនការ​ដែល​ត្រូវបាន​គ្រោងទុក​សម្រាប់​ផែនដី​ទាំងមូល នេះ​ជា​ព្រះហស្ត​ដែល​លាត​ទៅលើ​ប្រជាជាតិ​ទាំងអស់​។


ប៉ុន្តែ​ឥឡូវនេះ ព្រះយេហូវ៉ា​មានបន្ទូល​ថា​៖ “ក្នុង​បី​ឆ្នាំ​ទៀត តាម​ឆ្នាំ​របស់​ឈ្នួល សិរីរុងរឿង​របស់​ម៉ូអាប់​នឹង​ត្រូវគេ​មើលងាយ រួមទាំង​ប្រជាជន​ដ៏ច្រើន​ទាំងអស់​ផង រីឯ​សំណល់​មនុស្ស​មាន​តិចតួចណាស់ ក៏មិន​ខ្លាំង​ដែរ”៕


ពួកយើង​បាន​ឮ​អំពី​អំនួត​របស់​ម៉ូអាប់ ពួកគេ​មានអំនួត​ណាស់ហ្ន៎​! គឺ​ពួកយើង​បាន​ឮ​អំពី​ភាពព្រហើន​របស់ពួកគេ អំនួត​របស់ពួកគេ និង​សេចក្ដីក្ដៅក្រហាយ​របស់ពួកគេ​; ការអួតបំផ្លើស​របស់ពួកគេ​មិន​ពិត​ទេ​។


ចូរ​ចូលទៅ​ក្នុង​ថ្មដា ចូរ​លាក់ខ្លួន​ក្នុង​ធូលីដី ពី​ការភិតភ័យ​ចំពោះ​ព្រះយេហូវ៉ា និង​ពី​អានុភាព​នៃ​ភាពឧត្ដុង្គឧត្ដម​របស់ព្រះអង្គ​។


ភ្នែក​ក្រអឺតក្រទម​របស់​មនុស្ស​នឹង​ត្រូវបាន​បន្ទាបចុះ ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវបាន​បង្អោនចុះ នោះ​មានតែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​នៅ​ថ្ងៃ​នោះ​។


ទាស់នឹង​អស់ទាំង​ប៉ម​ដ៏ខ្ពស់ ទាស់នឹង​អស់ទាំង​កំពែង​ដ៏រឹងមាំ


ដូចដែល​កម្ដៅ​នៅ​កន្លែងហួតហែង​ជា​យ៉ាងណា ព្រះអង្គ​ក៏​បន្ទាប​សូរគឹកកង​របស់​សាសន៍ដទៃ​យ៉ាងនោះដែរ ដូចដែល​កម្ដៅ​នៅក្រោម​ម្លប់​ពពក​ជា​យ៉ាងណា ព្រះអង្គ​ក៏​បញ្ឈប់​ចម្រៀង​របស់​មនុស្ស​កាចសាហាវ​យ៉ាងនោះដែរ​។


ដោយហេតុនោះ ព្រះពិរោធ​របស់​ព្រះយេហូវ៉ា​បាន​ឆេះឡើង​ទាស់នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ រួច​ព្រះអង្គ​បាន​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទាស់នឹង​ពួកគេ ហើយ​វាយ​ពួកគេ នោះ​ភ្នំ​ទាំងឡាយ​ក៏​រញ្ជួយ ហើយ​សាកសព​របស់ពួកគេ​បាន​ត្រឡប់​ដូចជា​សំរាម​នៅកណ្ដាល​ផ្លូវ​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​ក៏​នៅតែ​លាតចេញ​មក​ទៀត​។


ដោយហេតុនេះ យើង​នឹង​ឲ្យ​គាត់​មានចំណែក​ជាមួយ​ពួក​អ្នកធំ ហើយ​គាត់​នឹង​ចែក​ជ័យភណ្ឌ​ជាមួយ​ពួកមនុស្ស​ខ្លាំងពូកែ ពីព្រោះ​គាត់​បាន​ច្រូច​ព្រលឹង​របស់ខ្លួន​ចេញ​រហូតដល់​មរណភាព​។ គាត់​ត្រូវគេ​រាប់បញ្ចូល​ជាមួយ​មនុស្ស​បំពាន ប៉ុន្តែ​គាត់​ផ្ទុក​បាប​របស់​មនុស្ស​ជាច្រើន ហើយ​បាន​ទូល​អង្វរ​ជំនួស​មនុស្ស​បំពាន​វិញ”៕


យើង​បាន​លាត​ដៃ​របស់យើង​វាល់ព្រឹកវាល់ល្ងាច ទៅរក​ប្រជាជន​ដែល​បះបោរ ដែល​ដើរ​តាម​ផ្លូវ​មិន​ល្អ គឺ​តាម​គំនិត​របស់ខ្លួន


ឥឡូវនេះ យើង នេប៊ូក្នេសា សូម​សរសើរ លើកតម្កើង និង​ថ្វាយសិរីរុងរឿង​ដល់​ព្រះមហាក្សត្រ​នៃ​ស្ថានសួគ៌ ដ្បិត​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​ពិតត្រង់ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ព្រះអង្គ​អាច​បន្ទាប​អ្នកដែល​ដើរ​ក្នុង​អំនួត​ផង​៕


ដោយ​ដកហូត​មេគ្រប់គ្រង និង​មេអំណាច​ចេញ ព្រះ​បាន​ធ្វើឲ្យ​ពួកគេ​អាម៉ាស់មុខ​ជា​សាធារណៈ គឺ​ព្រះអង្គ​មានជ័យជម្នះ​លើ​ពួកគេ​តាមរយៈ​ព្រះគ្រីស្ទ​។


យ៉ាងណាមិញ ព្រះអង្គ​បាន​ប្រទាន​ព្រះគុណ​ដ៏ធំជាង ដូច្នេះ​មាន​ចែងថា​‍: “ព្រះ​ទ្រង់​ប្រឆាំង​នឹង​មនុស្សក្រអឺតក្រទម ប៉ុន្តែ​ប្រទាន​ព្រះគុណ​ដល់​មនុស្ស​រាបទាប​វិញ”។