Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 16:14 - ព្រះគម្ពីរខ្មែរសាកល

14 ប៉ុន្តែ​ឥឡូវនេះ ព្រះយេហូវ៉ា​មានបន្ទូល​ថា​៖ “ក្នុង​បី​ឆ្នាំ​ទៀត តាម​ឆ្នាំ​របស់​ឈ្នួល សិរីរុងរឿង​របស់​ម៉ូអាប់​នឹង​ត្រូវគេ​មើលងាយ រួមទាំង​ប្រជាជន​ដ៏ច្រើន​ទាំងអស់​ផង រីឯ​សំណល់​មនុស្ស​មាន​តិចតួចណាស់ ក៏មិន​ខ្លាំង​ដែរ”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ក្នុង​រវាង​បី​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សេចក្ដី​រុងរឿង​ឧត្តម​របស់​សាសន៍​ម៉ូអាប់​នឹង​ត្រូវ​គេ​មើល‌ងាយ​វិញ ព្រម​ទាំង​ប្រជាជន​កុះ‌ករ​របស់​គេ​ផង។ ឯ​អ្នក​ដែល​នៅ​សល់ មាន​តិច​តួច​ណាស់ ហើយ​ខ្សោយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ឥឡូវ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គម្រប់​បី​ឆ្នាំ​ទៀត គឺ​គិត​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ មេ​ដឹក​នាំ​របស់​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​វិនាស​សូន្យ​ជា​មួយ​ប្រជា‌ជន​ដ៏​ច្រើន​លើស‌លុប​របស់​ខ្លួន។ រីឯ​អ្នក​ដែល​នៅ​សេស‌សល់​មួយ​ចំនួន​តូច​នឹង​ត្រូវ​អាប់​ឱន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ក្នុង​រវាង​៣​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សេចក្ដី​រុងរឿង​ឧត្តម​របស់​សាសន៍​ម៉ូអាប់​នឹង​ត្រូវ​គេ​មើល‌ងាយ​វិញ ព្រម​ទាំង​ប្រជា‌ជន​កុះ‌ករ​របស់​គេ​ផង ឯ​សំណល់​ដែល​សល់​នៅ នឹង​បាន​តិច‌តួច​ណាស់ ហើយ​ហោច‌ល្អោញ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ឥឡូវ​នេះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «គំរប់​បី​ឆ្នាំ​ទៀត គឺ​គិត​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ មេ​ដឹក​នាំ​របស់​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​វិនាស​សូន្យ​ជា​មួយ​ប្រជា‌ជន​ដ៏​ច្រើន​លើស‌លប់​របស់​ខ្លួន។ រីឯ​អ្នក​ដែល​នៅ​សេស‌សល់​មួយ​ចំនួន​តូច​នឹង​ត្រូវ​អាប់​អោន»។

សូមមើលជំពូក ចម្លង




អេសាយ 16:14
18 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ឮ​ពាក្យ​របស់​ពួក​កូនប្រុស​ឡាបាន់​និយាយ​គ្នា​ថា​៖ “យ៉ាកុប​បាន​ដណ្ដើមយក​អ្វីៗ​ទាំងអស់​ដែល​ជារបស់​ឪពុក​យើង ហើយ​គាត់​ចាប់យក​ភាពស្ដុកស្ដម្ភ​ទាំងអស់​នេះ​បាន ពី​អ្វីៗដែល​ជារបស់​ឪពុក​យើង”។


ពួកគេ​នឹង​ឆាប​លើ​ស្មា​របស់​ភីលីស្ទីន​នៅ​ទិសខាងលិច ក៏​នឹង​ប្លន់​មនុស្ស​នៅ​ទិសខាងកើត​ជាមួយគ្នា​; ពួកគេនឹង​លាត​ដៃ​ទាស់នឹង​អេដំ និង​ម៉ូអាប់ រីឯ​កូនចៅ​អាំម៉ូន​នឹង​ចុះចូល​នឹង​ពួកគេ​។


ចិត្ត​របស់ខ្ញុំ​ស្រែកយំ​ចំពោះ​ម៉ូអាប់​; ពួក​អ្នករត់រួច​របស់នាង​ទៅដល់​សូអារ និងដល់​អេក្លាត-សេលីស៊ីយ៉ា ពួកគេ​ឡើង​ចំណោត​លូគីត​ទាំង​យំសោក ពួកគេ​បញ្ចេញ​សម្រែក​តាម​ផ្លូវ​ទៅ​ហូរ៉ូណែម ដោយសារតែ​ការអន្តរាយ​។


នេះ​ជា​សេចក្ដី​ដែល​ព្រះយេហូវ៉ា​បាន​មានបន្ទូល​កាលពីមុន ស្ដីអំពី​ម៉ូអាប់​។


“នៅ​ថ្ងៃ​នោះ សិរីរុងរឿង​របស់​យ៉ាកុប​នឹង​ដុនដាប ហើយ​មាឌ​ធាត់​របស់គេ​នឹង​ត្រឡប់ជាស្គមស្គាំង​វិញ​។


ដ្បិត​ព្រះអម្ចាស់​របស់ខ្ញុំ​មានបន្ទូល​នឹង​ខ្ញុំ​ដូច្នេះ​ថា​៖ “ក្នុង​មួយ​ឆ្នាំ​ទៀត តាម​ឆ្នាំ​របស់​ឈ្នួល អស់ទាំង​សិរីរុងរឿង​របស់​ពួក​កេដារ​នឹង​សាបសូន្យ​ទៅ​។


គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ហើយ ដែល​គ្រោង​ការនេះ ដើម្បី​បន្ទាបបន្ថោក​អំនួត​របស់​អស់ទាំង​ភាពរុងរឿង ដើម្បី​បន្ទាបបន្ថោក​អស់ទាំង​អ្នក​មានយសស័ក្ដិ​នៅលើ​ផែនដី​។


ដ្បិត​ព្រះហស្ត​របស់​ព្រះយេហូវ៉ា​នឹង​ស្ថិតនៅ​លើ​ភ្នំ​នេះ រីឯ​ម៉ូអាប់​នឹង​ត្រូវគេ​ជាន់ឈ្លី​នៅកន្លែង​របស់ខ្លួន ដូច​ចំបើង​ដែល​ត្រូវគេ​ជាន់ឈ្លី​ក្នុង​ទឹក​ពី​គំនរលាមក


ហើយ​ពួកគេ​នឹង​លាត​ដៃ​របស់ខ្លួន​នៅកណ្ដាលចំណោម​ពួកគេ ដូចជា​អ្នក​ហែលទឹក​ដែល​លាត​ដៃ​ហែលទឹក ប៉ុន្តែ​ព្រះអង្គ​នឹង​បន្ទាប​អំនួត​របស់ពួកគេ ជាមួយនឹង​ឧបាយកល​នៃ​ដៃ​របស់ពួកគេ​។


ដ្បិត​មុនដែល​កូនប្រុស​នោះ​ចេះ​បដិសេធ​ការ​អាក្រក់ ហើយ​ជ្រើសរើស​ការ​ល្អ ទឹកដី​របស់​ស្ដេច​ពីរ​អង្គ​ដែល​អ្នក​ភ័យខ្លាច​នោះ នឹង​ត្រូវបាន​បោះបង់ចោល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម