អេភេសូរ 2:20 - ព្រះគម្ពីរខ្មែរសាកល ដែលត្រូវបានសាងសង់លើគ្រឹះរបស់ពួកសាវ័ក និងព្យាការី ដោយមានព្រះគ្រីស្ទយេស៊ូវផ្ទាល់ជាថ្មគ្រឹះ។ Khmer Christian Bible ហើយអ្នករាល់គ្នាត្រូវបានសង់លើគ្រឹះរបស់ពួកសាវក និងពួកអ្នកនាំព្រះបន្ទូល ដែលព្រះគ្រិស្ដយេស៊ូផ្ទាល់ជាថ្មជ្រុងដ៏សំខាន់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដែលបានសង់ឡើងលើគ្រឹះរបស់ពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទអង្គទ្រង់ផ្ទាល់ ជាថ្មជ្រុងយ៉ាងឯក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមសាវ័ក* និងព្យាការី* ជាគ្រឹះ និងមានព្រះគ្រិស្តយេស៊ូផ្ទាល់ជាថ្មដ៏សំខាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវកនឹងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក អាល់គីតាប អុលឡោះបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមសាវ័ក និងណាពីជាគ្រឹះ និងមានអាល់ម៉ាហ្សៀសអ៊ីសាផ្ទាល់ជាថ្មដ៏សំខាន់។ |
ហេតុនោះហើយបានជាព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “មើល៍! យើងបានដាក់ថ្មមួយនៅស៊ីយ៉ូន ជាថ្មដែលត្រូវបានសាកល្បង ជាថ្មគ្រឹះដ៏មានតម្លៃ ជាគ្រឹះដ៏រឹងមាំ—— អ្នកណាដែលជឿទុកចិត្ត នឹងមិនត្រូវតក់ស្លុតឡើយ។
ថ្មគ្រឹះនឹងចេញមកពីពួកគេ ស្នឹងរោងនឹងចេញមកពីពួកគេ ធ្នូចម្បាំងនឹងចេញមកពីពួកគេ អស់ទាំងអ្នកគ្រប់គ្រងនឹងចេញមកពីពួកគេជាមួយគ្នា។
ខ្ញុំប្រាប់អ្នកទៀតថា អ្នកគឺពេត្រុស ខ្ញុំនឹងសាងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ហើយទ្វារនៃស្ថានមនុស្សស្លាប់នឹងមិនឈ្នះក្រុមជំនុំនេះឡើយ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាមិនដែលអានក្នុងគម្ពីរទេឬ ដែលថា: ‘ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ។ ការនេះបានកើតឡើងពីព្រះអម្ចាស់ ជាការអស្ចារ្យក្នុងភ្នែករបស់យើង’ ?
ក្នុងក្រុមជំនុំ ព្រះបានតែងតាំងអ្នកខ្លះ ជាដំបូងគឺសាវ័ក ទីពីរគឺអ្នកថ្លែងព្រះបន្ទូល ទីបីគឺគ្រូបង្រៀន បន្ទាប់មកគឺការអស្ចារ្យ បន្ទាប់មកទៀតគឺអំណោយទាននៃការប្រោសឲ្យជា កិច្ចការជំនួយ ការគ្រប់គ្រង និងភាសាដទៃផ្សេងៗ។
នៅពេលឃើញព្រះគុណដែលបានប្រទានមកខ្ញុំ ពួកអ្នកដែលត្រូវគេចាត់ទុកជាសសរទ្រូង គឺយ៉ាកុប កេផាស និងយ៉ូហានបានលូកដៃស្ដាំនៃការប្រកបគ្នាទទួលខ្ញុំ និងបារណាបាស ដើម្បីឲ្យយើងទៅរកបណ្ដាសាសន៍ដទៃ ចំណែកឯពួកគេវិញ ពួកគេទៅរកអ្នកដែលទទួលពិធីកាត់ស្បែក។
អាថ៌កំបាំងនេះមិនត្រូវបានសម្ដែងដល់មនុស្សជាតិជំនាន់មុនៗ ដូចដែលត្រូវបានបើកសម្ដែងដល់ពួកសាវ័ក និងព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គនាបច្ចុប្បន្ននេះ តាមរយៈព្រះវិញ្ញាណនោះឡើយ។
គឺដូចដែលបានបង្រៀនដល់អ្នករាល់គ្នាហើយ ចូរចាក់ឫស ហើយស្អាងឡើងក្នុងព្រះអង្គ ព្រមទាំងឈរមាំក្នុងជំនឿ ដោយចម្រើនឡើងក្នុងការអរព្រះគុណ។
ដ្បិតមានចែងទុកមកក្នុងព្រះគម្ពីរថា: “មើល៍! យើងនឹងដាក់ថ្មមួយនៅស៊ីយ៉ូន ជាថ្មគ្រឹះដែលត្រូវបានជ្រើសរើសដ៏មានតម្លៃ អ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខសោះឡើយ”។
រីឯកំពែងក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះទាំងនោះ មានឈ្មោះដប់ពីររបស់សាវ័កទាំងដប់ពីរនៃកូនចៀម។