ដូច្នេះ សូមបង្រៀនយើងខ្ញុំឲ្យចេះរាប់ថ្ងៃអាយុរបស់យើងខ្ញុំផង ដើម្បីឲ្យយើងខ្ញុំទទួលបានចិត្តនៃប្រាជ្ញា។
សុភាសិត 2:1 - ព្រះគម្ពីរខ្មែរសាកល កូនរបស់ខ្ញុំអើយ ប្រសិនបើអ្នកទទួលយកពាក្យរបស់ខ្ញុំ ហើយសន្សំសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងអ្នក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនអើយ បើឯងទទួលពាក្យយើង ហើយប្រមូលពាក្យបណ្ដាំរបស់យើង ទុកនៅជាប់នឹងឯង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនអើយ ចូរចងចាំដំបូន្មានរបស់ឪពុក កុំភ្លេចសេចក្ដីដែលឪពុកផ្ដែផ្ដាំនេះឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនអើយ បើឯងនឹងទទួលពាក្យអញ ហើយនឹងប្រមូលពាក្យបណ្តាំរបស់អញ ទុកនៅជាប់នឹងឯង អាល់គីតាប កូនអើយ ចូរចងចាំដំបូន្មានរបស់ឪពុក កុំភ្លេចសេចក្ដីដែលឪពុកផ្តែផ្តាំនេះឡើយ |
ដូច្នេះ សូមបង្រៀនយើងខ្ញុំឲ្យចេះរាប់ថ្ងៃអាយុរបស់យើងខ្ញុំផង ដើម្បីឲ្យយើងខ្ញុំទទួលបានចិត្តនៃប្រាជ្ញា។
ដើម្បីឲ្យទទួលការប្រៀនប្រដៅឲ្យចេះដឹងសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់
កូនដែលមានការយល់ច្បាស់ កាន់តាមក្រឹត្យវិន័យ រីឯកូនដែលសេពគប់ជាមួយពួកល្មោភស៊ី ធ្វើឲ្យឪពុករបស់ខ្លួនអាម៉ាស់។
កូនរបស់ខ្ញុំអើយ កុំភ្លេចសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ ផ្ទុយទៅវិញ ចូររក្សាសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងចិត្តអ្នក
កូនរាល់គ្នាអើយ ចូរស្ដាប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក ហើយយកចិត្តទុកដាក់ដើម្បីបានស្គាល់ការយល់ដឹង
កូនរបស់ខ្ញុំអើយ ចូរស្ដាប់ ហើយទទួលយកពាក្យរបស់ខ្ញុំចុះ នោះឆ្នាំនៃអាយុអ្នកនឹងកើនឡើង!
កូនរបស់ខ្ញុំអើយ ចូររក្សាពាក្យរបស់ខ្ញុំ ហើយសន្សំសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងអ្នកចុះ!
“អាណាចក្រស្ថានសួគ៌ប្រៀបដូចជាកំណប់ដែលលាក់ទុកនៅក្នុងចម្ការ។ មានបុរសម្នាក់បានរកវាឃើញ ក៏លាក់ទុកវិញ ហើយដោយសារតែអំណរ គាត់ក៏ទៅលក់អ្វីៗទាំងអស់ដែលគាត់មាន រួចទិញចម្ការនោះ។
រីឯម៉ារាវិញ នាងបានរក្សាទុកសេចក្ដីទាំងអស់នេះ ទាំងត្រិះរិះពិចារណាក្នុងចិត្តរបស់នាង។
បន្ទាប់មក ព្រះយេស៊ូវក៏ចុះទៅណាសារ៉ែតវិញជាមួយឪពុកម្ដាយ ហើយស្ដាប់បង្គាប់ពួកគាត់។ រីឯម្ដាយវិញ នាងបានរក្សាហេតុការណ៍ទាំងអស់នេះទុកក្នុងចិត្ត។
“ចូរអ្នករាល់គ្នាចងចាំពាក្យទាំងនេះទុកក្នុងត្រចៀករបស់អ្នករាល់គ្នាចុះ គឺកូនមនុស្សរៀបនឹងត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សហើយ”។
ពាក្យនេះគួរឲ្យទុកចិត្ត ហើយសមនឹងទទួលយកទាំងស្រុង គឺថា: “ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប” ដែលក្នុងចំណោមមនុស្សបាបនោះ ខ្ញុំជាមេ។