សូមឲ្យសេចក្ដីគ្រប់លក្ខណ៍ និងសេចក្ដីទៀងត្រង់ការពារទូលបង្គំផង ដ្បិតទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ។
សុភាសិត 11:3 - ព្រះគម្ពីរខ្មែរសាកល ភាពទៀងត្រង់របស់មនុស្សទៀងត្រង់ នាំផ្លូវខ្លួនគេ រីឯភាពវៀចវេររបស់មនុស្សក្បត់ នឹងបំផ្លាញខ្លួនគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ នឹងនាំផ្លូវរបស់គេ តែសេចក្ដីវៀចរបស់មនុស្សប្រទូស្ត នឹងនាំឲ្យវិនាសវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចិត្តទៀងត្រង់តែងតែនាំផ្លូវមនុស្សត្រឹមត្រូវ រីឯចិត្តវៀចវេរវិញ តែងតែនាំមនុស្សពាលឲ្យវិនាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ នឹងនាំផ្លូវគេ តែសេចក្ដីវៀចរបស់មនុស្សប្រទូស្ត នឹងនាំឲ្យវិនាសវិញ។ អាល់គីតាប ចិត្តទៀងត្រង់តែងតែនាំផ្លូវមនុស្សត្រឹមត្រូវ រីឯចិត្តវៀចវេរវិញ តែងតែនាំមនុស្សពាលឲ្យវិនាស។ |
សូមឲ្យសេចក្ដីគ្រប់លក្ខណ៍ និងសេចក្ដីទៀងត្រង់ការពារទូលបង្គំផង ដ្បិតទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ។
ព្រះយេហូវ៉ាអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង! ដ្បិតទូលបង្គំបានដើរក្នុងសេចក្ដីគ្រប់លក្ខណ៍របស់ទូលបង្គំ ហើយបានជឿទុកចិត្តលើព្រះយេហូវ៉ា ឥតងាករេឡើយ។
សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍ តម្រង់ផ្លូវរបស់ខ្លួនគេ ប៉ុន្តែមនុស្សអាក្រក់នឹងដួលដោយសារតែសេចក្ដីអាក្រក់របស់ខ្លួន។
សេចក្ដីសុចរិតការពារផ្លូវរបស់មនុស្សគ្រប់លក្ខណ៍ ប៉ុន្តែសេចក្ដីអាក្រក់បំផ្លាញមនុស្សបាប។
ភាពល្ងីល្ងើរបស់មនុស្សបំផ្លាញផ្លូវរបស់ខ្លួន ប៉ុន្តែចិត្តអ្នកនោះច្រឡោតខឹងនឹងព្រះយេហូវ៉ាវិញ។
រីឯមនុស្សអាក្រក់នឹងត្រូវបានកាត់ចេញពីផែនដី ហើយមនុស្សក្បត់នឹងត្រូវបានដកចេញពីផែនដី៕
អំពើហិង្សារបស់មនុស្សអាក្រក់នឹងបំផ្លាញខ្លួនគេ ដ្បិតគេបដិសេធមិនអនុវត្តសេចក្ដីយុត្តិធម៌។
ព្រះនេត្ររបស់ព្រះយេហូវ៉ាថែរក្សាចំណេះដឹង ប៉ុន្តែព្រះអង្គបំផ្លាញពាក្យសម្ដីរបស់មនុស្សក្បត់។
អ្នកដែលដើរដោយទៀងត្រង់នឹងបានសង្គ្រោះ រីឯអ្នកដែលបង្វៀចផ្លូវរបស់ខ្លួននឹងដួលក្នុងមួយរំពេច។
កុំឲ្យធ្វើអាក្រក់ហួសហេតុពេក ហើយក៏កុំឲ្យធ្វើជាមនុស្សល្ងង់ដែរ។ ម្ដេចក៏ត្រូវស្លាប់មុនពេលកំណត់របស់អ្នកដូច្នេះ?
ប៉ុន្តែពួកមនុស្សបំពាន និងពួកមនុស្សបាបនឹងមានសេចក្ដីអន្តរាយជាមួយគ្នា ហើយពួកអ្នកដែលបោះបង់ចោលព្រះយេហូវ៉ានឹងត្រូវបានបំផ្លាញ។
ប្រសិនបើអ្នកណាចង់ប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ អ្នកនោះនឹងដឹងអំពីសេចក្ដីបង្រៀននេះថាតើមកពីព្រះ ឬក៏ខ្ញុំនិយាយចេញពីខ្លួនខ្ញុំ។