Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 26:1 - ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​អើយ សូម​រកយុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង​! ដ្បិត​ទូលបង្គំ​បាន​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ទូលបង្គំ ហើយ​បាន​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ឥត​ងាករេ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌អម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំផង ដ្បិត​ទូល‌បង្គំ​បាន​ដើរ​តាម​ផ្លូវ របស់​ទូល‌បង្គំ​យ៉ាង​ត្រឹម​ត្រូវ ក៏​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ឥត​ល្អៀង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌អម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ! ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដោយ​ឥត​សង្ស័យ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះយេហូវ៉ាអើយ សូម​ទ្រង់​វិនិច្ឆ័យ​ឲ្យ​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​ដើរ​តាម​ចិត្ត​គ្រប់​លក្ខណ៍​របស់​ទូលបង្គំ ក៏​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ឥត​ល្អៀង​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ! ខ្ញុំ​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា ដោយ​ឥត​សង្ស័យ​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 26:1
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​មិន​ឲ្យ​ជើង​របស់អ្នក​រអិល​ឡើយ ព្រះអង្គដែល​ថែរក្សា​អ្នក​នឹង​មិន​ផ្ទំរលីវ​ឡើយ​។


គឺ​អ្នកដែល​ដើរ​ដោយ​ទៀងត្រង់ ប្រព្រឹត្ត​សេចក្ដីសុចរិត ហើយ​និយាយ​សេចក្ដីពិត​ក្នុងចិត្ត​របស់ខ្លួន


ដ្បិត​ព្រះរាជា​បាន​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ហើយ​ដោយសារតែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះ​ដ៏ខ្ពស់បំផុត ព្រះរាជា​នឹង​មិន​រង្គើ​ឡើយ​។


ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​ជឿទុកចិត្តលើ​ព្រះអង្គ សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ​! សូម​កុំឲ្យ​ពួក​សត្រូវ​របស់ទូលបង្គំ​អរសប្បាយ​លើ​ទូលបង្គំ​ឡើយ​!


សូមឲ្យ​សេចក្ដីគ្រប់លក្ខណ៍ និង​សេចក្ដីទៀងត្រង់​ការពារ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ទន្ទឹងរង់ចាំ​ព្រះអង្គ​។


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ទូលបង្គំ​; សូម​ប្រោសលោះ​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង​។


ព្រះយេហូវ៉ា​ជា​កម្លាំង​របស់ខ្ញុំ និង​ជា​ខែល​របស់ខ្ញុំ​; ចិត្ត​របស់ខ្ញុំ​ជឿទុកចិត្តលើ​ព្រះអង្គ ក៏​បាន​ទទួលជំនួយ ដោយហេតុនេះ ចិត្ត​របស់ខ្ញុំ​លោតកញ្ឆេង ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ដោយ​ចម្រៀង​របស់ខ្ញុំ​។


ប៉ុន្តែ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះអង្គ ទូលបង្គំ​បាន​ទូលថា​៖ “ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​!”។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ សូម​រកយុត្តិធម៌​ឲ្យ​ទូលបង្គំ ដោយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង​! កុំឲ្យ​ពួកគេ​បាន​អរសប្បាយ​លើ​ទូលបង្គំ​ឡើយ


ក្រឹត្យវិន័យ​របស់​ព្រះ​នៃគេ​នៅ​ក្នុងចិត្ត​គេ ជំហាន​របស់គេ​មិន​ញញីញញ័រ​ឡើយ​។


ចូរ​ថ្វាយ​យញ្ញបូជា​នៃ​សេចក្ដីសុចរិត ហើយ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​ចុះ​។


ឱ​ព្រះ​អើយ សូម​រកយុត្តិធម៌​ឲ្យ​ទូលបង្គំ ហើយ​កាន់ក្ដី​ឲ្យ​ទូលបង្គំ​ទាស់នឹង​ប្រជាជាតិ​ដែល​មិនគោរពព្រះ​ផង​! សូម​រំដោះ​ទូលបង្គំ​ពី​មនុស្ស​នៃ​សេចក្ដីបោកបញ្ឆោត និង​សេចក្ដីទុច្ចរិត​ផង​!


ឱ​ព្រះ​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ដោយ​ព្រះនាម​របស់ព្រះអង្គ ហើយ​ការពារក្ដី​ឲ្យ​ទូលបង្គំ​ដោយ​ព្រះចេស្ដា​របស់ព្រះអង្គ​ផង​!


មានតែ​ព្រះអង្គ​ប៉ុណ្ណោះ​ជា​ថ្មដា ជា​សេចក្ដីសង្គ្រោះ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ ខ្ញុំ​នឹង​មិន​រង្គើ​ជាខ្លាំង​ឡើយ​។


មានតែ​ព្រះអង្គ​ប៉ុណ្ណោះ​ជា​ថ្មដា ជា​សេចក្ដីសង្គ្រោះ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ ខ្ញុំ​នឹង​មិន​រង្គើ​ឡើយ​។


សូម​ព្រះយេហូវ៉ា​ជំនុំជម្រះ​បណ្ដាជន​ផង​; ព្រះយេហូវ៉ា​អើយ សូម​វិនិច្ឆ័យ​ទូលបង្គំ​តាម​សេចក្ដីសុចរិត​របស់ទូលបង្គំ និង​តាម​សេចក្ដីគ្រប់លក្ខណ៍​ដែលស្ថិត​នៅក្នុង​ទូលបង្គំ​ផង​!


ប្រសិនបើ​ទូលបង្គំ​ពោលថា​៖ “ជើង​របស់ខ្ញុំ​រអិល​ហើយ” នោះ​ព្រះយេហូវ៉ា​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នឹង​ទ្រទ្រង់​ទូលបង្គំ​!


មនុស្ស​សុចរិត​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ខ្លួន​; កូនចៅ​ជំនាន់ក្រោយ​របស់គាត់​មានពរ​យ៉ាងណាហ្ន៎​!


ការភិតភ័យ​ចំពោះ​មនុស្ស​ជា​អន្ទាក់ ប៉ុន្តែ​អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​លើកឡើងឲ្យរួចផុត​។


នេះ​ជា​មោទនភាព​របស់យើង គឺ​ទីបន្ទាល់​នៃ​សតិសម្បជញ្ញៈ​របស់យើង​ដែល​ថា ក្នុង​ពិភពលោកនេះ យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីបរិសុទ្ធ​របស់​ព្រះ មិនមែន​តាម​ប្រាជ្ញា​ខាងសាច់ឈាម​ទេ គឺ​តាម​ព្រះគុណ​របស់​ព្រះ​វិញ​; យើង​បាន​ប្រព្រឹត្ត​ដូច្នេះ ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។


ចូរឲ្យ​យើង​កាន់ខ្ជាប់​នូវ​ពាក្យសារភាព​នៃ​សេចក្ដីសង្ឃឹម​ដោយ​ឥតរង្គើ​ឡើយ ដ្បិត​ព្រះអង្គ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះត្រង់​។


អ្នករាល់គ្នា​ត្រូវបាន​ការពារ​ដោយ​ព្រះចេស្ដា​របស់​ព្រះ តាមរយៈ​ជំនឿ សម្រាប់​សេចក្ដីសង្គ្រោះ​ដែលត្រូវបាន​រៀបចំជាស្រេច​ដើម្បី​សម្ដែងឲ្យឃើញ​នៅ​គ្រា​ចុងបញ្ចប់​។


ដូច្នេះ បងប្អូន​អើយ ចូរ​ខំប្រឹង​កាន់តែខ្លាំងឡើង ដើម្បី​ធ្វើឲ្យ​ការត្រាស់ហៅ និង​ការជ្រើសតាំង​របស់អ្នករាល់គ្នា​បាន​ប្រាកដប្រជា ដ្បិត​ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្ត​ដូច្នេះ អ្នករាល់គ្នា​នឹង​មិន​ជំពប់​សោះឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម