Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 2:22 - ព្រះគម្ពីរខ្មែរសាកល

22 រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​ពី​ផែនដី ហើយ​មនុស្ស​ក្បត់​នឹង​ត្រូវបាន​ដកចេញ​ពី​ផែនដី​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 តែ​មនុស្ស​អា‌ក្រក់​នឹង​ត្រូវ​កាត់ ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូស‌រ៉ាយ នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 រីឯ​មនុស្ស​ពាល​វិញ ព្រះ‌ជាម្ចាស់​នឹង​កាត់‌កាល់​ពួក​គេ​ចេញ​ពី​ស្រុក ហើយ​ព្រះអង្គ​ក៏​ដក​មនុស្ស​ល្មើស​វិន័យ ចេញ​ពី​ស្រុក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូស‌រ៉ាយ​នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 រីឯ​មនុស្ស​ពាល​វិញ អុលឡោះ​នឹង​កាត់‌កាល់​ពួក​គេ​ចេញ​ពី​ស្រុក ហើយ​ទ្រង់​ក៏​ដក​មនុស្ស​ល្មើស​វិន័យ ចេញ​ពី​ស្រុក​ដែរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 2:22
20 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​មនុស្សបាប​វិនាស​អស់​ពី​ផែនដី ហើយ​កុំឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ​! ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​! ហាលេលូយ៉ា​!​៕


ព្រះយេហូវ៉ា​ទ្រង់​ថែរក្សា​អស់អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​បំផ្លាញ​អស់ទាំង​មនុស្ស​អាក្រក់​វិញ​។


យ៉ាងណាមិញ មនុស្ស​អាក្រក់​នឹង​វិនាស​; ខ្មាំងសត្រូវ​របស់​ព្រះយេហូវ៉ា​ប្រៀបដូចជា​លម្អ​នៃ​វាលស្មៅ ពួកគេ​នឹង​អស់ទៅ គឺ​អស់ទៅ​ដូចជា​ផ្សែង​។


ជាការពិត អ្នកដែល​មានព្រះពរ​ពី​ព្រះអង្គ នឹង​ទទួល​ផែនដី​ជាមរតក រីឯ​អ្នកដែល​ត្រូវ​ព្រះអង្គ​ដាក់បណ្ដាសា នឹង​ត្រូវបាន​កាត់ចេញ​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ហើយ​ព្រះអង្គ​មិន​បោះបង់ចោល​វិសុទ្ធជន​របស់ព្រះអង្គ​ឡើយ​; ពួកគេ​ត្រូវបាន​ថែរក្សា​ជារៀងរហូត រីឯ​ពូជពង្ស​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​។


ដោយហេតុនេះ ព្រះ​នឹង​ផ្ដួលរំលំ​អ្នក​ជាដរាប ព្រះអង្គ​នឹង​ចាប់​អ្នក ហើយ​កន្ត្រាក់​អ្នក​ចេញ​ពី​រោង ព្រះអង្គ​នឹង​រម្លើង​អ្នក​ពី​ស្ថានមនុស្សរស់​។ សេឡា


“មើល៍! នេះ​ជា​មនុស្ស​ដែល​មិន​យក​ព្រះ​ធ្វើជា​បន្ទាយ​របស់ខ្លួន គឺ​ទុកចិត្តលើ​ភាពបរិបូរ​នៃ​ទ្រព្យសម្បត្តិ​របស់ខ្លួន ហើយ​រកទីពឹង​ក្នុង​សេចក្ដីអន្តរាយ​របស់ខ្លួន”។


មនុស្ស​សុចរិត​នឹង​មិន​រង្គើ​ជារៀងរហូត ប៉ុន្តែ​មនុស្ស​អាក្រក់​នឹង​រស់នៅ​ផែនដី​មិនបានឡើយ​។


ភាពទៀងត្រង់​របស់​មនុស្ស​ទៀងត្រង់ នាំផ្លូវ​ខ្លួនគេ រីឯ​ភាពវៀចវេរ​របស់​មនុស្ស​ក្បត់ នឹង​បំផ្លាញ​ខ្លួនគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម