ព្រះអង្គបានតតាំងនឹងពួកគេដោយការបណ្ដេញចេញ និងដោយការជម្លៀសពួកគេ នៅថ្ងៃនៃខ្យល់ទិសខាងកើត ព្រះអង្គបានដកពួកគេចេញដោយខ្យល់ដ៏សាហាវរបស់ព្រះអង្គ។
វិវរណៈ 7:3 - ព្រះគម្ពីរខ្មែរសាកល ថា៖ “កុំធ្វើទុក្ខផែនដី ឬសមុទ្រ ឬដើមឈើឡើយ រហូតទាល់តែយើងបានបោះត្រាលើថ្ងាសបាវបម្រើទាំងឡាយរបស់ព្រះនៃយើងឲ្យហើយសិន”។ Khmer Christian Bible ថា៖ «មិនត្រូវធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើណាឡើយ រហូតទាល់តែយើងបានបោះត្រាលើថ្ងាសពួកបាវបម្រើរបស់ព្រះជាម្ចាស់នៃយើងរួចហើយសិន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កុំអាលធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើណាឡើយ ទម្រាំយើងបានបោះត្រានៅលើថ្ងាសពួកអ្នកបម្រើរបស់ព្រះនៃយើងសិន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «សូមកុំអាលធ្វើទុក្ខទោសផែនដី សមុទ្រ ឬដើមឈើណាឡើយ ចាំយើងបោះត្រាសម្គាល់លើថ្ងាសពួកអ្នកបម្រើរបស់ព្រះជាម្ចាស់នៃយើងហើយសិន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យធ្វើទុក្ខផែនដី ឬសមុទ្រ ឬដើមឈើណាក្តី ទាល់តែបោះត្រានៅត្រង់ថ្ងាសនៃពួកបាវបំរើរបស់ព្រះនៃយើងសិន អាល់គីតាប «សូមកុំអាលធ្វើទុក្ខទោសផែនដីសមុទ្រ ឬដើមឈើណាឡើយ ចាំយើងបោះត្រាសំគាល់លើថ្ងាសពួកអ្នកបម្រើរបស់អុលឡោះជាម្ចាស់នៃយើងហើយសិន»។ |
ព្រះអង្គបានតតាំងនឹងពួកគេដោយការបណ្ដេញចេញ និងដោយការជម្លៀសពួកគេ នៅថ្ងៃនៃខ្យល់ទិសខាងកើត ព្រះអង្គបានដកពួកគេចេញដោយខ្យល់ដ៏សាហាវរបស់ព្រះអង្គ។
គ្រប់ទាំងអាវុធដែលពួកគេសូនឡើងទាស់នឹងអ្នក គ្មានប្រសិទ្ធភាពឡើយ ហើយអស់ទាំងអណ្ដាតដែលក្រោកឡើងទាស់នឹងអ្នកក្នុងការកាត់ក្ដី អ្នកនឹងផ្ដន្ទាទោសវាវិញ។ នេះហើយ ជាមរតករបស់អ្នកបម្រើនៃព្រះយេហូវ៉ា និងជាសេចក្ដីសុចរិតយុត្តិធម៌របស់ពួកគេដែលចេញពីយើង”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៕
ទោះបីជាមានសល់មួយភាគដប់នៅក្នុងទឹកដីនោះក៏ដោយ ក៏វានឹងត្រូវបានដុតចោលទៀតដែរ គឺដូចដើមឈើទាល និងដើមអូកដែលមានសល់ដង្គត់នៅពេលត្រូវបានកាប់រំលំហើយ។ គឺពូជពង្សវិសុទ្ធហើយ ជាដង្គត់នោះឯង”៕
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ដូចដែលគេរកបានស្រាទំពាំងបាយជូរថ្មីក្នុងចង្កោមទំពាំងបាយជូរមួយ ហើយពោលថា: ‘កុំបំផ្លាញវាឡើយ ពីព្រោះមានពរនៅក្នុងវា’ យ៉ាងណា យើងក៏ធ្វើយ៉ាងនោះដែរ ដោយយល់ដល់អ្នកបម្រើរបស់យើង ដើម្បីកុំឲ្យបំផ្លាញទាំងអស់ឡើយ។
បើសិនជាយ៉ាងនោះ ព្រះរបស់យើងខ្ញុំដែលយើងខ្ញុំគោរពបម្រើ អាចរំដោះយើងខ្ញុំពីឡភ្លើងដែលកំពុងឆេះនោះបាន។ ព្រះរាជាអើយ ព្រះនឹងរំដោះយើងខ្ញុំពីកណ្ដាប់ដៃរបស់ព្រះករុណាជាមិនខាន!
ដូច្នេះ នេប៊ូក្នេសាចូលទៅជិតមាត់ឡភ្លើងដែលកំពុងឆេះនោះ ហើយមានរាជឱង្ការថា៖ “សាដ្រាក់ មែសាក់ និងអ័បេឌនេកោ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុតអើយ ចូរចេញមក ហើយមកឯណេះមក៍!”។ សាដ្រាក់ មែសាក់ និងអ័បេឌនេកោក៏ចេញពីកណ្ដាលភ្លើងមក
ដូច្នេះ ស្ដេចក៏បញ្ជាឲ្យនាំដានីយ៉ែលមក ហើយបោះទៅក្នុងរូងតោ។ ស្ដេចមានរាជឱង្ការនឹងដានីយ៉ែលថា៖ “សូមឲ្យព្រះរបស់អ្នក ដែលអ្នកគោរពបម្រើព្រះអង្គជានិច្ច រំដោះអ្នកចុះ!”។
គ្រានោះ អ្នករាល់គ្នានឹងឃើញភាពខុសគ្នារវាងមនុស្សសុចរិត និងមនុស្សអាក្រក់ម្ដងទៀត ព្រមទាំងភាពខុសគ្នារវាងអ្នកដែលបម្រើព្រះ និងអ្នកដែលមិនបម្រើព្រះអង្គ”៕
ប្រសិនបើថ្ងៃទាំងនោះមិនត្រូវបានបន្ថយទេ គ្មានមនុស្សណាម្នាក់បានសង្គ្រោះឡើយ ប៉ុន្តែដោយយោគយល់ដល់អ្នកដែលត្រូវបានជ្រើសតាំង ថ្ងៃទាំងនោះនឹងត្រូវបានបន្ថយ។
លោកនឹងចាត់បណ្ដាទូតសួគ៌របស់លោកឲ្យទៅដោយសំឡេងត្រែយ៉ាងកងរំពង ហើយទូតទាំងនោះនឹងប្រមូលអ្នកដែលត្រូវបានជ្រើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីជើងមេឃម្ខាងដល់ជើងមេឃម្ខាងទៀត។
ប្រសិនបើអ្នកណាបម្រើខ្ញុំ អ្នកនោះត្រូវតែមកតាមខ្ញុំ ហើយកន្លែងដែលខ្ញុំនៅ អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ ប្រសិនបើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ។
ប៉ុន្តែឥឡូវនេះ ដោយអ្នករាល់គ្នាត្រូវបានរំដោះពីបាប ហើយបានជាទាសកររបស់ព្រះ ដូច្នេះអ្នករាល់គ្នាបានផលដែលនាំទៅរកការញែកជាវិសុទ្ធ ហើយលទ្ធផលចុងក្រោយនៃការនេះ គឺជីវិតអស់កល្បជានិច្ច។
វាបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូច និងអ្នកធំ ទាំងអ្នកមាន និងអ្នកក្រ ទាំងមនុស្សមានសេរីភាព និងទាសករ ឲ្យទទួលសញ្ញាសម្គាល់នៅលើដៃស្ដាំ ឬនៅលើថ្ងាសរបស់ពួកគេ
ដើម្បីកុំឲ្យអ្នកណាអាចទិញ ឬលក់បានឡើយ លុះត្រាតែអ្នកនោះមានសញ្ញាសម្គាល់នោះ ដែលជាឈ្មោះរបស់សត្វតិរច្ឆាន ឬជាលេខនៃឈ្មោះរបស់វា។
បន្ទាប់មក ខ្ញុំបានសង្កេតមើល នោះមើល៍! កូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយអ្នកដែលនៅជាមួយកូនចៀមមាន ១៤៤ ០០០ នាក់។ ពួកគេមានព្រះនាមរបស់កូនចៀម និងព្រះនាមព្រះបិតារបស់កូនចៀមសរសេរនៅលើថ្ងាសរបស់ពួកគេ។
មានទូតសួគ៌មួយរូបទៀត ជាទូតទីបីបានតាមទូតទាំងពីរមក បន្លឺសំឡេងយ៉ាងខ្លាំងថា៖ “ប្រសិនបើអ្នកណាថ្វាយបង្គំសត្វតិរច្ឆាននោះ និងរូបសំណាករបស់វា ហើយទទួលសញ្ញាសម្គាល់នៅលើថ្ងាស ឬនៅលើដៃរបស់ខ្លួន
ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ គឺត្រឹមត្រូវ និងសុចរិតយុត្តិធម៌ ពីព្រោះព្រះអង្គបានជំនុំជម្រះស្ត្រីពេស្យាដ៏ធំដែលបង្ខូចផែនដីដោយអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ហើយព្រះអង្គបានរកយុត្តិធម៌ឲ្យឈាមពួកបាវបម្រើរបស់ព្រះអង្គ ទាស់នឹងដៃនាង”។
ក្រោយមក ខ្ញុំឃើញបល្ល័ង្កជាច្រើន ហើយអ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះ ត្រូវបានប្រទានឲ្យជំនុំជម្រះ។ ខ្ញុំក៏ឃើញព្រលឹងរបស់ពួកអ្នកដែលត្រូវគេកាត់ក្បាលដោយព្រោះទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ និងដោយព្រោះព្រះបន្ទូលរបស់ព្រះ គឺពួកអ្នកដែលមិនបានថ្វាយបង្គំសត្វតិរច្ឆាន ឬរូបសំណាករបស់វា ហើយក៏មិនបានទទួលសញ្ញាសម្គាល់នៅលើថ្ងាស ឬនៅលើដៃរបស់ពួកគេ។ ពួកគេបានរស់ឡើងវិញ ហើយគ្រងរាជ្យជាមួយព្រះគ្រីស្ទរយៈពេលមួយពាន់ឆ្នាំ។
ព្រមទាំងឃើញព្រះភក្ត្ររបស់ព្រះអង្គ ហើយព្រះនាមរបស់ព្រះអង្គនឹងនៅលើថ្ងាសរបស់ពួកគេ។
រួចខ្ញុំបានឮអ្វីដូចជាសំឡេងមួយនៅកណ្ដាលចំណោមសត្វមានជីវិតទាំងបួន ពោលឡើងថា៖ “ស្រូវសាលីមួយលីត្រ ថ្លៃមួយឌេណារី ស្រូវបាឡេបីលីត្រ ក៏ថ្លៃមួយឌេណារីដែរ រីឯប្រេងអូលីវ និងស្រាទំពាំងបាយជូរវិញ កុំធ្វើឲ្យខូចឡើយ!”។
បន្ទាប់ពីការនេះ ខ្ញុំឃើញទូតសួគ៌បួនរូបឈរនៅជ្រុងទាំងបួននៃផែនដី ទាំងទប់ខ្យល់ទាំងបួនទិសនៃផែនដី ដើម្បីកុំឲ្យមានខ្យល់បក់មកលើផែនដី ឬសមុទ្រ ឬដើមឈើណាឡើយ។
បន្ទាប់មក ខ្ញុំឃើញទូតសួគ៌មួយរូបទៀតឡើងមកពីទិសខាងកើត ទាំងកាន់ត្រារបស់ព្រះដ៏មានព្រះជន្មរស់ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទៅកាន់ទូតសួគ៌ទាំងបួនរូបដែលត្រូវបានប្រទានឲ្យធ្វើទុក្ខផែនដី និងសមុទ្រនោះ
មានបង្គាប់ដល់កណ្ដូបទាំងនោះ កុំឲ្យធ្វើទុក្ខស្មៅនៅលើផែនដី ឬរុក្ខជាតិខៀវខ្ចីណាមួយ ឬដើមឈើណាមួយឡើយ ឲ្យធ្វើទុក្ខតែមនុស្សដែលគ្មានត្រារបស់ព្រះនៅលើថ្ងាសប៉ុណ្ណោះ។