Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 7:1 - ព្រះគម្ពីរខ្មែរសាកល

1 បន្ទាប់ពីការនេះ ខ្ញុំ​ឃើញ​ទូតសួគ៌​បួន​រូប​ឈរ​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី ទាំង​ទប់​ខ្យល់​ទាំង​បួន​ទិស​នៃ​ផែនដី ដើម្បីកុំឲ្យ​មាន​ខ្យល់​បក់​មកលើ​ផែនដី ‍ឬ​សមុទ្រ ‍ឬ​ដើមឈើ​ណា​ឡើយ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ក្រោយ​ពី​ហេតុការណ៍​នេះ​ ខ្ញុំ​បាន​ឃើញ​ទេវតា​បួន​រូប​ឈរ​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី​ ទាំង​ទប់​ខ្យល់​នៅ​ផែនដី​ទាំង​បួន​ទិស​ដើម្បី​កុំ​ឲ្យ​មាន​ខ្យល់​បក់​មក​លើ​ផែនដី​ លើ​សមុទ្រ​ ឬ​លើ​ដើម​ឈើ​ណា​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​បួន​រូប ឈរ​នៅ​ជ្រុង​ផែនដី​ទាំង​បួន ទាំង​ទប់​ខ្យល់​នៅ​ផែនដី​ទាំង​បួន​ទិស មិន​ឲ្យ​បក់​មក​លើ​ផែនដី សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រោយ​មក​ទៀត ខ្ញុំ​ឃើញ​ទេវតា*​បួន​រូប​ឈរ​នៅ​ទិស​ទាំង​បួន​នៃ​ផែនដី។ ទេវតា​ទាំង​នោះ​នាំ​គ្នា​ទប់​ខ្យល់​ទាំង​បួន​ទិស កុំ​ឲ្យ​បក់​បោក​មក​លើ​ផែនដី មក​លើ​សមុទ្រ ឬ​មក​លើ​ដើម​ឈើ​ណា​មួយ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​៤​រូប ឈរ​នៅ​ជ្រុង​ផែនដី​ទាំង​៤ ទាំង​ទប់​ខ្យល់​នៅ​ផែនដី​ទាំង​៤​ទិស មិន​ឲ្យ​បក់​មក​លើ​ផែនដី ឬ​សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ក្រោយ​មក​ទៀត ខ្ញុំ​ឃើញ​ម៉ាឡា‌អ៊ីកាត់​បួន​រូប​ឈរ​នៅ​ទិស​ទាំង​បួន​នៃ​ផែនដី។ ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​នាំ​គ្នា​ទប់​ខ្យល់​ទាំង​បួន​ទិស កុំ​ឲ្យ​បក់​បោក​មក​លើ​ផែនដី មក​លើ​សមុទ្រ ឬ​មក​លើ​ដើម​ឈើ​ណា​មួយ​ឡើយ។

សូមមើលជំពូក ចម្លង




វិវរណៈ 7:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​លើក​ទង់សញ្ញា​មួយ​ឡើង​សម្រាប់​ប្រជាជាតិ​នានា ហើយ​កោះហៅ​អ្នកដែល​ត្រូវបាន​បណ្ដេញចេញ​នៃ​អ៊ីស្រាអែល ក៏​នឹង​ប្រមូល​អ្នកដែល​ខ្ចាត់ខ្ចាយ​នៃ​យូដា ពី​ជ្រុង​ទាំង​បួន​នៃ​ផែនដី​។


យើង​ជា​យេហូវ៉ា ដែល​ថែរក្សា​នាង យើង​នឹង​ស្រោច​នាង​គ្រប់ពេលវេលា ហើយ​ថែរក្សា​នាង​ទាំងយប់ទាំងថ្ងៃ ក្រែងលោ​គេ​បង្ខូច​នាង​។


ព្រះអង្គ​បាន​តតាំង​នឹង​ពួកគេ​ដោយ​ការបណ្ដេញចេញ និង​ដោយ​ការ​ជម្លៀស​ពួកគេ នៅ​ថ្ងៃ​នៃ​ខ្យល់ទិសខាងកើត ព្រះអង្គ​បាន​ដក​ពួកគេ​ចេញ​ដោយ​ខ្យល់​ដ៏សាហាវ​របស់ព្រះអង្គ​។


ប៉ុន្តែ​កាលណា​ស្ដេចនោះ​ក្រោកឡើង អាណាចក្រ​របស់ទ្រង់​នឹង​បាក់បែក ហើយ​ត្រូវបាន​បែងចែក​ទៅ​ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ គឺ​មិនមែន​ទៅ​ពូជពង្ស​របស់ទ្រង់​ទេ ក៏​មិនមែន​ដោយ​អំណាច​របស់ទ្រង់​ដែល​គ្រប់គ្រង​នោះ​ដែរ ដ្បិត​អាណាចក្រ​របស់ទ្រង់​នឹង​ត្រូវបាន​រម្លើងចេញ ហើយ​ទៅជា​របស់​អ្នកដទៃ​ក្រៅពី​ពូជពង្សរបស់ទ្រង់”។


ដានីយ៉ែល​និយាយ​ថា​៖ “ខ្ញុំ​កំពុងតែ​សង្កេតមើល​ក្នុង​និមិត្ត​របស់ខ្ញុំ​នៅ​ពេលយប់ នោះ​មើល៍! ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ​បាន​កកូរ​មហាសមុទ្រ​!


ពពែឈ្មោល​នោះ​បាន​លើក​ខ្លួន​ឡើង​យ៉ាងក្រៃលែង ប៉ុន្តែ​នៅពេល​វា​បានជាខ្លាំង ស្នែង​ធំ​ក៏​បាក់​ទៅ រួច​មាន​ស្នែង​បួន​ដែល​គួរឲ្យចាប់អារម្មណ៍​ដុះឡើង​ជំនួស​ស្នែងនោះ ឆ្ពោះទៅ​ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ​។


ខ្ញុំ​ងើបភ្នែកឡើង​ម្ដងទៀត ហើយ​សង្កេតមើល នោះ​មើល៍! មាន​រទេះចម្បាំង​បួន​ចេញមក​ពី​កណ្ដាល​ភ្នំ​ពីរ​។ ភ្នំ​ទាំងនោះ​ជា​ភ្នំ​លង្ហិន​។


ទូតសួគ៌​ក៏​តប​នឹង​ខ្ញុំ​ថា​៖ “ទាំងនេះ​ជា​ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ​ដែល​ចេញមក ក្រោយពី​ឈរ​នៅចំពោះ​ព្រះអម្ចាស់​នៃ​ផែនដី​ទាំងមូល​។


លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​របស់​លោក​ឲ្យទៅ​ដោយ​សំឡេង​ត្រែ​យ៉ាងកងរំពង ហើយ​ទូតទាំងនោះ​នឹង​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ជើងមេឃម្ខាង​ដល់​ជើងមេឃម្ខាង​ទៀត​។


លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​ឲ្យទៅ​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ចុងបំផុត​នៃ​ផែនដី​ដល់​ចុងបំផុត​នៃ​ផ្ទៃមេឃ​។


ហើយ​វា​នឹង​ចេញទៅ​បោកបញ្ឆោត​ប្រជាជាតិ​នានា​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី គឺ​កុក និង​ម៉ាកុក ដើម្បី​ប្រមូល​ពួកគេ​មក​ក្នុង​សង្គ្រាម​។ ពួកគេ​មាន​ចំនួន​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​។


រួច​ខ្ញុំ​បាន​ឮ​អ្វី​ដូចជា​សំឡេង​មួយ​នៅ​កណ្ដាលចំណោម​សត្វមានជីវិត​ទាំង​បួន ពោលឡើងថា​៖ “ស្រូវសាលី​មួយ​លីត្រ ថ្លៃ​មួយ​ឌេណារី ស្រូវបាឡេ​បី​លីត្រ ក៏​ថ្លៃ​មួយ​ឌេណារី​ដែរ រីឯ​ប្រេងអូលីវ និង​ស្រាទំពាំងបាយជូរ​វិញ កុំ​ធ្វើឲ្យខូច​ឡើយ!”។


ថា​៖ “កុំ​ធ្វើទុក្ខ​ផែនដី ឬ​សមុទ្រ ឬ​ដើមឈើ​ឡើយ រហូតទាល់តែ​យើង​បាន​បោះត្រា​លើ​ថ្ងាស​បាវបម្រើ​ទាំងឡាយ​របស់​ព្រះ​នៃយើង​ឲ្យហើយសិន”។


ទូតសួគ៌​ទីមួយ​ផ្លុំត្រែឡើង នោះ​មាន​ដុំទឹកកក និង​ភ្លើង​លាយ​ជាមួយ​ឈាម ត្រូវបាន​បោះទៅ​លើ​ផែនដី​។ មួយភាគបី​នៃ​ផែនដី​ត្រូវបាន​ដុតចោល មួយភាគបី​នៃ​ដើមឈើ​ក៏​ត្រូវបាន​ដុតចោល ហើយ​ស្មៅ​ខៀវខ្ចី​ទាំងអស់​ក៏​ត្រូវបាន​ដុតចោល​ដែរ​។


និយាយ​នឹង​ទូតសួគ៌​ទីប្រាំមួយ​ដែល​កាន់​ត្រែ​នោះ​ថា​៖ “ចូរ​ស្រាយ​ទូតសួគ៌​ទាំង​បួន​រូប​ដែល​ត្រូវបាន​ចង​ទុក​នៅ​ទន្លេ​ដ៏ធំ គឺ​ទន្លេ​អ៊ើប្រាត​នោះ​ទៅ​!”។


មាន​បង្គាប់​ដល់​កណ្ដូបទាំងនោះ កុំឲ្យ​ធ្វើទុក្ខ​ស្មៅ​នៅលើ​ផែនដី ឬ​រុក្ខជាតិ​ខៀវខ្ចី​ណាមួយ ឬ​ដើមឈើ​ណាមួយ​ឡើយ ឲ្យ​ធ្វើទុក្ខ​តែ​មនុស្ស​ដែល​គ្មាន​ត្រា​របស់​ព្រះ​នៅលើ​ថ្ងាស​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម