Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 65:8 - ព្រះគម្ពីរខ្មែរសាកល

8 ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ដូចដែល​គេ​រកបាន​ស្រាទំពាំងបាយជូរថ្មី​ក្នុង​ចង្កោមទំពាំងបាយជូរ​មួយ ហើយ​ពោលថា​: ‘កុំ​បំផ្លាញ​វា​ឡើយ ពីព្រោះ​មាន​ពរ​នៅក្នុង​វា’ យ៉ាងណា យើង​ក៏​ធ្វើ​យ៉ាងនោះដែរ ដោយយល់ដល់​អ្នកបម្រើ​របស់យើង ដើម្បីកុំឲ្យ​បំផ្លាញ​ទាំងអស់​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​រក​បាន​ផ្លែ​ទំពាំង‌បាយ‌ជូរ មួយ​ចង្កោម​មាន​ទឹក​ពេញ ហើយ​មាន​គេ​ហាម​ថា កុំ​បំផ្លាញ​វា ដ្បិត​ជា​ផ្លែ​មាន​ពរ គឺ​យ៉ាង​នោះ​ដែល​យើង​ប្រព្រឹត្ត​ចំពោះ ពួក​អ្នក​បម្រើ​របស់​យើង​ទាំង​ប៉ុន្មាន ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​បំផ្លាញ​អស់​រលីង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: ពេល​អ្នក​ចម្ការ​ឃើញ​ទំពាំង‌បាយជូរ​មាន​ផ្លែ​ល្អ គេ​ពោល​ថា “កុំ​បំផ្លាញ​ឲ្យ​សោះ ព្រោះ​ទំពាំង‌បាយជូរ​នេះ​នឹង​ផ្ដល់​ស្រា​ឆ្ងាញ់”។ ចំពោះ​យើង​វិញ​ក៏​ដូច្នោះ​ដែរ ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​យើង យើង​នឹង​មិន​បំផ្លាញ​ជាតិ​សាសន៍​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ណា​រក​បាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ចង្កោម​មាន​ទឹក​ពេញ ហើយ​មាន​គេ​ហាម​ថា កុំ​បំផ្លាញ​ឡើយ ដ្បិត​ជា​ផ្លែ​មាន​ពរ​ហើយ គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​ប្រព្រឹត្ត ចំពោះ​ពួក​អ្នក​បំរើ​របស់​អញ​ទាំង​ប៉ុន្មាន​ដែរ ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​បំផ្លាញ​អស់​រលីង​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា: ពេល​អ្នក​ចម្ការ​ឃើញ​ទំពាំង‌បាយជូរ​មាន​ផ្លែ​ល្អ គេ​ពោល​ថា “កុំ​បំផ្លាញ​ឲ្យ​សោះ ព្រោះ​ទំពាំង‌បាយជូរ​នេះ​នឹង​ផ្តល់​ស្រា​ឆ្ងាញ់”។ ចំពោះ​យើង​វិញ​ក៏​ដូច្នោះ​ដែរ ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​យើង យើង​នឹង​មិន​បំផ្លាញ​ជាតិ​សាសន៍​នេះ​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 65:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ប្រសិនបើ​នៅក្នុង​សូដុម យើង​រកឃើញ​មនុស្ស​សុចរិត​ហាសិប​នាក់​ក្នុង​ទីក្រុង​នោះ យើង​នឹង​លើកលែងទោស​ឲ្យ​កន្លែង​នោះ​ទាំងមូល ដោយយល់ដល់​ពួកគេ”។


ប្រសិនបើ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មិន​បាន​បន្សល់​អ្នកដែលរួចជីវិត​បន្តិចបន្តួច​ឲ្យ​យើង​ទេ ម្ល៉េះសម​យើង​បាន​ដូចជា​សូដុម និង​បាន​ដូចជា​កូម៉ូរ៉ា​ទៅហើយ​។


សំណល់ គឺ​សំណល់​នៃ​យ៉ាកុប នឹង​ត្រឡប់មក​រក​ព្រះ​ដ៏មានព្រះចេស្ដា​វិញ​។


អ៊ីស្រាអែល​អើយ ទោះបីជា​ប្រជាជន​របស់អ្នក​មាន​ច្រើន​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ​ក៏ដោយ ក៏​មាន​សំណល់​នៃ​ពួកគេ​តែបន្តិចប៉ុណ្ណោះ​ដែល​នឹង​ត្រឡប់មកវិញ​។ ការបំផ្លាញ​ត្រូវបាន​កំណត់​ហើយ ទាំង​ជន់លិច​ដោយ​សេចក្ដីយុត្តិធម៌​ផង


ដោយយល់ដល់​នាម​របស់យើង យើង​នឹង​បង្អង់​កំហឹង​របស់យើង ដោយយល់ដល់​សេចក្ដីសរសើរតម្កើង​ដល់​យើង យើង​នឹង​ទប់​កំហឹង​ចំពោះ​អ្នក ដើម្បីកុំឲ្យ​យើង​បាន​កាត់​អ្នក​ចេញ​ឡើយ​។


ទោះបីជា​មានសល់​មួយភាគដប់​នៅក្នុង​ទឹកដីនោះ​ក៏ដោយ ក៏​វា​នឹង​ត្រូវបាន​ដុតចោល​ទៀត​ដែរ គឺ​ដូច​ដើមឈើទាល និង​ដើមអូក​ដែល​មានសល់​ដង្គត់​នៅពេល​ត្រូវបាន​កាប់រំលំ​ហើយ​។ គឺ​ពូជពង្ស​វិសុទ្ធ​ហើយ ជា​ដង្គត់​នោះ​ឯង”៕


ប្រសិនបើ​ថ្ងៃ​ទាំងនោះ​មិន​ត្រូវបាន​បន្ថយ​ទេ គ្មាន​មនុស្ស​ណាម្នាក់​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ​ដោយយោគយល់​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង ថ្ងៃ​ទាំងនោះ​នឹង​ត្រូវបាន​បន្ថយ​។


ប្រសិនបើ​ព្រះអម្ចាស់​មិន​បន្ថយ​ថ្ងៃ​ទាំងនោះ​ទេ គ្មាន​មនុស្សណាម្នាក់បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ​ដោយយោគយល់​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង​ដែល​ព្រះអង្គ​បាន​ជ្រើសរើស ព្រះអង្គ​បាន​បន្ថយ​ថ្ងៃ​ទាំងនោះ​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម