Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 9:4 - ព្រះគម្ពីរខ្មែរសាកល

4 មាន​បង្គាប់​ដល់​កណ្ដូបទាំងនោះ កុំឲ្យ​ធ្វើទុក្ខ​ស្មៅ​នៅលើ​ផែនដី ឬ​រុក្ខជាតិ​ខៀវខ្ចី​ណាមួយ ឬ​ដើមឈើ​ណាមួយ​ឡើយ ឲ្យ​ធ្វើទុក្ខ​តែ​មនុស្ស​ដែល​គ្មាន​ត្រា​របស់​ព្រះ​នៅលើ​ថ្ងាស​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 កណ្ដូប​ទាំង​នោះ​បាន​ទទួល​បង្គាប់​មិន​ឲ្យ​ធ្វើ​ទុក្ខ​ស្មៅ​នៅ​លើ​ផែនដី​ ឬ​រុក្ខជាតិ​ពណ៌​បៃតង​ ឬ​ដើម​ឈើ​ណា​មួយ​ឡើយ​ ប៉ុន្ដែ​ឲ្យ​ធ្វើ​ទុក្ខ​តែ​មនុស្ស​ដែល​គ្មាន​ត្រា​របស់​ព្រះជាម្ចាស់​នៅ​លើ​ថ្ងាស​ប៉ុណ្ណោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 មាន​គេ​បង្គាប់​កណ្ដូប​ទាំង​នោះ កុំ​ឲ្យ​បំផ្លាញ​ស្មៅ​នៅ​ផែនដី ឬ​របស់​ណា​ខ្ចី ឬ​ដើម​ឈើ​ណា​ឡើយ គឺ​ធ្វើ​ទុក្ខ​តែ​អស់​អ្នក​ណា ដែល​គ្មាន​ត្រា​របស់​ព្រះ​នៅ​ថ្ងាស​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 កណ្ដូប​ទាំង​នោះ​បាន​ទទួល​បំរាម មិន​ឲ្យ​បំផ្លាញ​តិណ‌ជាតិ​នានា​លើ​ផែនដី រុក្ខ‌ជាតិ ឬ​ដើម​ឈើ​ណា​មួយ​ឡើយ ត្រូវ​បំផ្លាញ​តែ​មនុស្ស​ណា​ដែល​គ្មាន​ត្រា​របស់​ព្រះ‌ជា‌ម្ចាស់​បោះ​សម្គាល់​នៅ​លើ​ថ្ងាស​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ហើយ​មាន​គេ​បង្គាប់​ដល់​វា​ថា កុំ​ឲ្យ​បំផ្លាញ​ស្មៅ​នៅ​ផែនដី ឬ​របស់​ណា​ខ្ចី ឬ​ដើម​ឈើ​ណា​ឡើយ ត្រូវ​ធ្វើ​ទុក្ខ​ដល់​តែ​មនុស្ស​ណា ដែល​គ្មាន​ត្រា​របស់​ព្រះ​នៅ​ថ្ងាស​វិញ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 កណ្ដូប​ទាំង​នោះ​បាន​ទទួល​បំរាម មិន​ឲ្យ​បំផ្លាញ​តិណ‌ជាតិ​នានា​លើ​ផែនដី រុក្ខ‌ជាតិ ឬ​ដើម​ឈើ​ណា​មួយ​ឡើយ ត្រូវ​បំផ្លាញ​តែ​មនុស្ស​ណា​ដែល​គ្មាន​ត្រា​របស់​អុលឡោះ បោះ​សំគាល់​នៅ​លើ​ថ្ងាស​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




វិវរណៈ 9:4
15 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម្បីតែ​កំហឹង​របស់​មនុស្ស​ក៏​នឹង​ធ្វើឲ្យ​គេ​សរសើរតម្កើង​ព្រះអង្គ​; ព្រះអង្គ​នឹង​ក្រវាត់​អង្គទ្រង់​ដោយ​អ្នកដែលនៅសល់​ពី​កំហឹង​។


ដ្បិត​ព្រះគ្រីស្ទ​ក្លែងក្លាយ និង​ព្យាការីក្លែងក្លាយ​នឹង​ក្រោកឡើង ហើយ​ពួកគេ​នឹង​សម្ដែង​ទីសម្គាល់ និង​ការអស្ចារ្យ​ដ៏ធំ ដើម្បី​នាំ​មនុស្ស​ឲ្យវង្វេង សូម្បីតែ​អ្នក​ដែល​ត្រូវបានជ្រើសតាំង ប្រសិនបើ​អាច​។


កុំ​ធ្វើឲ្យ​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់​ព្រះ​ព្រួយព្រះទ័យ​ឡើយ ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​បោះត្រា​ដោយ​ព្រះវិញ្ញាណ​ទុកសម្រាប់​ថ្ងៃ​នៃ​ការប្រោសលោះ​។


បន្ទាប់មក ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! កូនចៀម​ឈរ​នៅលើ​ភ្នំ​ស៊ីយ៉ូន ហើយ​អ្នក​ដែល​នៅ​ជាមួយ​កូនចៀម​មាន ១៤៤ ០០០ នាក់​។ ពួកគេ​មាន​ព្រះនាម​របស់​កូនចៀម និង​ព្រះនាម​ព្រះ​បិតា​របស់​កូនចៀម​សរសេរ​នៅលើ​ថ្ងាស​របស់​ពួកគេ​។


រួច​ខ្ញុំ​បាន​ឮ​អ្វី​ដូចជា​សំឡេង​មួយ​នៅ​កណ្ដាលចំណោម​សត្វមានជីវិត​ទាំង​បួន ពោលឡើងថា​៖ “ស្រូវសាលី​មួយ​លីត្រ ថ្លៃ​មួយ​ឌេណារី ស្រូវបាឡេ​បី​លីត្រ ក៏​ថ្លៃ​មួយ​ឌេណារី​ដែរ រីឯ​ប្រេងអូលីវ និង​ស្រាទំពាំងបាយជូរ​វិញ កុំ​ធ្វើឲ្យខូច​ឡើយ!”។


បន្ទាប់ពីការនេះ ខ្ញុំ​ឃើញ​ទូតសួគ៌​បួន​រូប​ឈរ​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី ទាំង​ទប់​ខ្យល់​ទាំង​បួន​ទិស​នៃ​ផែនដី ដើម្បីកុំឲ្យ​មាន​ខ្យល់​បក់​មកលើ​ផែនដី ‍ឬ​សមុទ្រ ‍ឬ​ដើមឈើ​ណា​ឡើយ។


ទូតសួគ៌​ទីមួយ​ផ្លុំត្រែឡើង នោះ​មាន​ដុំទឹកកក និង​ភ្លើង​លាយ​ជាមួយ​ឈាម ត្រូវបាន​បោះទៅ​លើ​ផែនដី​។ មួយភាគបី​នៃ​ផែនដី​ត្រូវបាន​ដុតចោល មួយភាគបី​នៃ​ដើមឈើ​ក៏​ត្រូវបាន​ដុតចោល ហើយ​ស្មៅ​ខៀវខ្ចី​ទាំងអស់​ក៏​ត្រូវបាន​ដុតចោល​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម