វិវរណៈ 7:3 - Khmer Christian Bible3 ថា៖ «មិនត្រូវធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើណាឡើយ រហូតទាល់តែយើងបានបោះត្រាលើថ្ងាសពួកបាវបម្រើរបស់ព្រះជាម្ចាស់នៃយើងរួចហើយសិន»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 ថា៖ “កុំធ្វើទុក្ខផែនដី ឬសមុទ្រ ឬដើមឈើឡើយ រហូតទាល់តែយើងបានបោះត្រាលើថ្ងាសបាវបម្រើទាំងឡាយរបស់ព្រះនៃយើងឲ្យហើយសិន”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 «កុំអាលធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើណាឡើយ ទម្រាំយើងបានបោះត្រានៅលើថ្ងាសពួកអ្នកបម្រើរបស់ព្រះនៃយើងសិន»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 «សូមកុំអាលធ្វើទុក្ខទោសផែនដី សមុទ្រ ឬដើមឈើណាឡើយ ចាំយើងបោះត្រាសម្គាល់លើថ្ងាសពួកអ្នកបម្រើរបស់ព្រះជាម្ចាស់នៃយើងហើយសិន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 កុំឲ្យធ្វើទុក្ខផែនដី ឬសមុទ្រ ឬដើមឈើណាក្តី ទាល់តែបោះត្រានៅត្រង់ថ្ងាសនៃពួកបាវបំរើរបស់ព្រះនៃយើងសិន សូមមើលជំពូកអាល់គីតាប3 «សូមកុំអាលធ្វើទុក្ខទោសផែនដីសមុទ្រ ឬដើមឈើណាឡើយ ចាំយើងបោះត្រាសំគាល់លើថ្ងាសពួកអ្នកបម្រើរបស់អុលឡោះជាម្ចាស់នៃយើងហើយសិន»។ សូមមើលជំពូក |
ខ្ញុំបានឃើញបល្ល័ង្កជាច្រើន ហើយអ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះបានទទួលអំណាចជំនុំជម្រះ។ ខ្ញុំក៏បានឃើញព្រលឹងរបស់អស់អ្នកដែលត្រូវបានគេកាត់កដោយព្រោះសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ និងដោយព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាអស់អ្នកដែលមិនបានថ្វាយបង្គំសត្វសាហាវនោះ ឬរូបចម្លាក់របស់វា ក៏មិនបានទទួលសញ្ញាសំគាល់នៅលើថ្ងាស ឬនៅលើដៃរបស់ពួកគេដែរ អ្នកទាំងនោះរស់ឡើងវិញ ហើយសោយរាជ្យជាមួយព្រះគ្រិស្ដរយៈពេលមួយពាន់ឆ្នាំ។