ចូរឲ្យវាទៅជាដួងពន្លឺនៅក្នុងលំហមេឃ ដើម្បីបំភ្លឺមកលើផែនដី” នោះក៏កើតមានដូច្នោះ។
លោកុប្បត្តិ 1:16 - ព្រះគម្ពីរខ្មែរសាកល ព្រះទ្រង់បង្កើតដួងពន្លឺដ៏ធំពីរ គឺដួងពន្លឺធំសម្រាប់គ្រប់គ្រងពេលថ្ងៃ និងដួងពន្លឺតូចជាងសម្រាប់គ្រប់គ្រងពេលយប់ ព្រមទាំងបង្កើតផ្កាយទាំងឡាយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបានបង្កើតតួពន្លឺធំៗពីរ មួយដែលធំជាង សម្រាប់បំភ្លឺនៅពេលថ្ងៃ និងមួយដែលតូចជាង សម្រាប់បំភ្លឺនៅពេលយប់ ហើយព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានបង្កើតដុំពន្លឺធំៗពីរ គឺដុំពន្លឺមួយដែលធំជាងឲ្យគ្រប់គ្រងនៅពេលថ្ងៃ រីឯដុំពន្លឺដែលតូចជាងឲ្យគ្រប់គ្រងនៅពេលយប់។ ព្រះអង្គក៏បង្កើតផ្កាយទាំងឡាយ ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ធ្វើពន្លឺធំជា២តួ ១ដែលធំជាង នោះសំរាប់បំភ្លឺក្នុងពេលថ្ងៃ ហើយ១ដែលតូចជាងសំរាប់បំភ្លឺក្នុងពេលយប់ ក៏ធ្វើឲ្យមានផ្កាយទាំងប៉ុន្មានដែរ អាល់គីតាប អុលឡោះបានបង្កើតដុំពន្លឺធំៗពីរ គឺដុំពន្លឺមួយដែលធំជាង ឲ្យគ្រប់គ្រងនៅពេលថ្ងៃ រីឯដុំពន្លឺដែលតូចជាង ឲ្យគ្រប់គ្រងនៅពេលយប់។ អុលឡោះក៏បង្កើតផ្កាយទាំងឡាយដែរ។ |
ចូរឲ្យវាទៅជាដួងពន្លឺនៅក្នុងលំហមេឃ ដើម្បីបំភ្លឺមកលើផែនដី” នោះក៏កើតមានដូច្នោះ។
ព្រះអាទិត្យ និងព្រះចន្ទអើយ ចូរសរសើរតម្កើងព្រះអង្គ! ផ្កាយទាំងអស់ដែលមានពន្លឺអើយ ចូរសរសើរតម្កើងព្រះអង្គ!
ចូរឲ្យរបស់ទាំងនោះសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ា ដ្បិតព្រះអង្គបានបង្គាប់ នោះវាក៏ត្រូវបាននិម្មិតបង្កើត។
ព្រះអាទិត្យរះពីជើងមេឃម្ខាង ហើយចលនាជុំវិញរបស់វាទៅដល់ជើងមេឃម្ខាងទៀត គ្មានអ្វីលាក់បាំងពីកម្ដៅវាឡើយ។
ពេលថ្ងៃជារបស់ព្រះអង្គ ហើយពេលយប់ក៏ជារបស់ព្រះអង្គដែរ; គឺព្រះអង្គហើយ ដែលតាំងដួងពន្លឺ និងព្រះអាទិត្យឡើង។
កាលណាទូលបង្គំសង្កេតមើលផ្ទៃមេឃដែលជាស្នាព្រះហស្តរបស់ព្រះអង្គ ព្រមទាំងព្រះចន្ទ និងផ្កាយដែលព្រះអង្គបានតាំងឡើង
ផ្កាយនៅលើមេឃ និងហ្វូងតារារបស់វា នឹងលែងបញ្ចេញពន្លឺ; ព្រះអាទិត្យនឹងងងឹតនៅពេលរះឡើង ព្រះចន្ទនឹងមិនបញ្ចេញពន្លឺឡើយ។
ពេលនោះ ព្រះចន្ទនឹងទទួលការអាប់យស ហើយព្រះអាទិត្យនឹងអាម៉ាស់មុខ ដ្បិតព្រះយេហូវ៉ានៃពលបរិវារសោយរាជ្យនៅលើភ្នំស៊ីយ៉ូន និងនៅយេរូសាឡិម ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងនៅចំពោះពួកចាស់ទុំរបស់ព្រះអង្គ៕
ចូរងើបភ្នែកឡើងទៅស្ថានដ៏ខ្ពស់ ហើយមើលចុះ! តើនរណាបាននិម្មិតបង្កើតរបស់ទាំងនេះ? គឺព្រះអង្គដែលនាំពលបរិវារនៅទីនោះចេញមកតាមចំនួន ទាំងហៅពួកវានីមួយៗតាមឈ្មោះ ដោយព្រះចេស្ដាដ៏ធំ និងឫទ្ធានុភាពដ៏ខ្លាំងក្លា; គ្មានណាមួយខានឡើយ។
យើងបានសូនពន្លឺឡើង ហើយនិម្មិតបង្កើតភាពងងឹត; យើងបានធ្វើឲ្យមានសេចក្ដីសុខសាន្ត ហើយនិម្មិតបង្កើតមហន្តរាយ។ គឺយើងជាយេហូវ៉ា បានធ្វើគ្រប់ការទាំងនេះ។
“ក្រោយពីទុក្ខវេទនានៃគ្រានោះភ្លាម ‘ព្រះអាទិត្យនឹងងងឹត ព្រះចន្ទក៏លែងបញ្ចេញពន្លឺ ផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក’។
រស្មីព្រះអាទិត្យគឺម្យ៉ាង រស្មីព្រះចន្ទក៏ម្យ៉ាង រស្មីផ្កាយក៏ម្យ៉ាង ហើយសូម្បីតែរស្មីផ្កាយមួយ ក៏ខុសពីផ្កាយមួយទៀតដែរ។
ទីក្រុងនោះមិនត្រូវការព្រះអាទិត្យ ឬព្រះចន្ទដើម្បីបំភ្លឺឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះបានបំភ្លឺទីក្រុងនោះហើយ រីឯចង្កៀងរបស់ទីក្រុងនោះ គឺកូនចៀម។