ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។
យ៉ូហាន 6:63 - ព្រះគម្ពីរខ្មែរសាកល គឺព្រះវិញ្ញាណទេតើ ដែលផ្ដល់ជីវិត រីឯសាច់ឈាមវិញគ្មានប្រយោជន៍អ្វីឡើយ។ ពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នា គឺជាវិញ្ញាណ និងជាជីវិត។ Khmer Christian Bible វិញ្ញាណផ្ដល់ជីវិត រូបសាច់គ្មានប្រយោជន៍អ្វីឡើយ ឯពាក្យសំដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា គឺជាវិញ្ញាណ ហើយជាជីវិត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានតែព្រះវិញ្ញាណទេដែលប្រទានឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីឡើយ ពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណ និងជីវិតវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែព្រះវិញ្ញាណទេដែលផ្ដល់ជីវិត និស្ស័យលោកីយ៍គ្មានប្រយោជន៍អ្វីឡើយ ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្ដល់ជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាវិញ្ញាណដែលឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីទេ ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណនឹងជីវិតវិញ អាល់គីតាប មានតែរសអុលឡោះទេដែលផ្ដល់ជីវិត និស្ស័យលោកីយ៍គ្មានប្រយោជន៍អ្វីឡើយ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីរសអុលឡោះដែលផ្ដល់ជីវិត។ |
ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។
ការរបើកឡើងនៃព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ពន្លឺ ព្រមទាំងធ្វើឲ្យមនុស្សខ្វះចំណេះដឹងមានការយល់ច្បាស់។
នេះហើយ ជាសេចក្ដីកម្សាន្តចិត្តរបស់ទូលបង្គំនៅក្នុងទុក្ខវេទនារបស់ទូលបង្គំ គឺថា ព្រះបន្ទូលរបស់ព្រះអង្គបានរក្សាជីវិតទូលបង្គំ។
ទូលបង្គំនឹងមិនភ្លេចច្បាប់តម្រារបស់ព្រះអង្គឡើយ គឺជារៀងរហូត ដ្បិតព្រះអង្គបានរក្សាជីវិតទូលបង្គំដោយច្បាប់តម្រាទាំងនោះ។
ចូរកាន់សេចក្ដីប្រៀនប្រដៅឲ្យជាប់ កុំលែងឡើយ; ចូររក្សាប្រាជ្ញា ដ្បិតនាងជាជីវិតរបស់អ្នក។
ព្រោះថាព្រះបិតាលើកមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយផ្ដល់ជីវិតយ៉ាងណា ព្រះបុត្រាក៏ផ្ដល់ជីវិតដល់អ្នកដែលព្រះបុត្រាចង់ផ្ដល់ឲ្យយ៉ាងនោះដែរ។
ស៊ីម៉ូនពេត្រុសទូលតបនឹងព្រះអង្គថា៖ “ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅរកនរណា? ព្រះអង្គទ្រង់មានព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច។
ការកាត់ស្បែកមានប្រយោជន៍មែន ប្រសិនបើអ្នកប្រព្រឹត្តតាមក្រឹត្យវិន័យ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សបំពានក្រឹត្យវិន័យ នោះការកាត់ស្បែករបស់អ្នកក៏ត្រឡប់ជាការមិនបានកាត់ស្បែកទៅវិញ។
ដ្បិតគោលការណ៍របស់ព្រះវិញ្ញាណនៃជីវិត បានរំដោះអ្នកពីគោលការណ៍របស់បាប និងសេចក្ដីស្លាប់ តាមរយៈព្រះគ្រីស្ទយេស៊ូវហើយ។
មានសរសេរទុកមកដូច្នេះដែរថា: “អ័ដាមមនុស្សដំបូងបានជាអ្នកមានជីវិត” រីឯអ័ដាមចុងក្រោយ បានជាវិញ្ញាណផ្ដល់ជីវិត។
ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ដែលសំខាន់។
ដ្បិតការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺការត្រូវបានបង្កើតជាថ្មីវិញ ដែលសំខាន់។
នេះជាហេតុដែលយើងក៏អរព្រះគុណដល់ព្រះឥតឈប់ឈរដែរ ដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលអ្នករាល់គ្នាឮពីយើង អ្នករាល់គ្នាបានទទួលយកមិនមែនទុកដូចជាពាក្យរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះ ហើយតាមពិតជាព្រះបន្ទូលរបស់ព្រះមែន ដែលចេញឥទ្ធិពលនៅក្នុងអ្នករាល់គ្នាដែលជឿ។
ដ្បិត ការបង្វឹកខ្លួនប្រាណមានប្រយោជន៍ខ្លះដែរ ប៉ុន្តែការគោរពព្រះមានប្រយោជន៍ក្នុងគ្រប់ជំពូក ទាំងមានសេចក្ដីសន្យាសម្រាប់ជីវិតបច្ចុប្បន្ននេះ និងជីវិតដែលរៀបនឹងមក។
កុំឲ្យសេចក្ដីបង្រៀនចម្លែកផ្សេងៗបង្វែរអ្នករាល់គ្នាចេញឡើយ ដ្បិតជាការល្អដែលតាំងចិត្តឲ្យខ្ជាប់ខ្ជួនដោយព្រះគុណ មិនមែនដោយវិន័យអំពីអាហារទេ; វិន័យអំពីអាហារទាំងនោះ មិនផ្ដល់ប្រយោជន៍ដល់អ្នកដែលដើរតាមនោះឡើយ។
ព្រះបន្ទូលរបស់ព្រះមានជីវិតរស់ មានប្រសិទ្ធភាព ហើយមុតជាងអស់ទាំងដាវមុខពីរ ទាំងចាក់ទម្លុះរហូតដល់ទីខណ្ឌចែកនៃព្រលឹង និងវិញ្ញាណ រហូតដល់ទីខណ្ឌចែកនៃសន្លាក់ និងខួរឆ្អឹង ព្រមទាំងវិនិច្ឆ័យគំនិត និងបំណងនៃចិត្តផង។
ព្រះអង្គបានបង្កើតយើងរាល់គ្នាតាមបំណងព្រះហឫទ័យ ដោយព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងមួយក្នុងចំណោមអ្វីៗដែលព្រះអង្គបាននិម្មិតបង្កើត។
អ្នករាល់គ្នាបានកើតជាថ្មី មិនមែនពីគ្រាប់ពូជដែលរមែងតែងតែសាបសូន្យទេ គឺពីគ្រាប់ពូជដែលមិនចេះសាបសូន្យវិញ តាមរយៈព្រះបន្ទូលដ៏មានជីវិតរស់ និងដ៏នៅស្ថិតស្ថេររបស់ព្រះ។
ដ្បិតព្រះគ្រីស្ទបានរងទុក្ខម្ដងដើម្បីប្រោសលោះបាប គឺអ្នកសុចរិតបានជំនួសអ្នកទុច្ចរិត ដើម្បីឲ្យព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះ។ ព្រះគ្រីស្ទត្រូវគេធ្វើគុតខាងសាច់ឈាម ប៉ុន្តែមានព្រះជន្មរស់ឡើងវិញខាងវិញ្ញាណ។
ទឹកនោះ ជារូបតំណាងនៃពិធីជ្រមុជទឹកដែលសង្គ្រោះអ្នករាល់គ្នាឥឡូវនេះដែរ។ នេះមិនមែនជាការលាងសម្អាតភាពស្មោកគ្រោកចេញពីរូបកាយនោះទេ គឺជាការទូលសុំដល់ព្រះនូវសតិសម្បជញ្ញៈត្រឹមត្រូវ តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ។