Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 5:20 - ព្រះគម្ពីរខ្មែរសាកល

20 “ចូរ​ទៅ ហើយ​ឈរ​នៅក្នុង​ព្រះវិហារ ប្រាប់​ប្រជាជន​នូវ​អស់ទាំង​ព្រះបន្ទូល​នៃ​ជីវិត​នេះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 «ចូរ​ទៅ​ ហើយ​ឈរ​ប្រកាស​ប្រាប់​ប្រជាជន​នៅ​ក្នុង​ព្រះ​វិហារ​អំពី​អស់​ទាំង​ព្រះបន្ទូល​នៃ​ជីវិត​នេះ​ចុះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 «ចូរ​ទៅ​ឈរ​ក្នុង​ព្រះ‌វិហារ ហើយ​ប្រកាស​ឲ្យ​ប្រជា‌ជនស្ដាប់ គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ជីវិត​នេះ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 «សូម​អញ្ជើញ​ទៅ​ឈរ​ក្នុង​ព្រះ‌វិហារ* ហើយ​ប្រកាស​ព្រះ‌បន្ទូល​ទាំង​អស់ ដែល​ផ្ដល់​ជីវិត​នេះ ឲ្យ​ប្រជា‌ជន​ស្ដាប់​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ចូរ​ទៅ​ឈរ​អធិប្បាយ​នៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​បណ្តាជន​ស្តាប់​អស់​ទាំង​ព្រះ‌បន្ទូល ពី​ជីវិត​ថ្មី​នេះ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 «សូម​អញ្ជើញ​ទៅ​ឈរ​ក្នុង​ម៉ាស្ជិទ ហើយ​ប្រកាស​បន្ទូល​ទាំង​អស់​ដែល​ផ្ដល់​ជីវិត​នេះ​ឲ្យ​ប្រជា‌ជន​ស្ដាប់​ទៅ»។

សូមមើលជំពូក ចម្លង




កិច្ចការ 5:20
21 ការដាក់ឲ្យឆ្លើយតបគ្នា  

“ចូរ​ស្រែក​អស់ពី​បំពង់ក កុំ​ទប់​ឡើយ​! ចូរ​បន្លឺ​សំឡេង​របស់អ្នក​ឡើង​ដូចជា​ស្នែង ចូរ​ប្រកាស​ដល់​ប្រជារាស្ត្រ​របស់យើង​នូវ​ការបំពាន​របស់ពួកគេ និង​ដល់​វង្សត្រកូល​យ៉ាកុប​នូវ​បាប​របស់ពួកគេ​។


អ្វីដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ក្នុង​ទីងងឹត ចូរ​និយាយ​នៅ​ទីភ្លឺ ហើយ​អ្វីដែល​អ្នករាល់គ្នា​ឮ​នៅក្បែរ​ត្រចៀក ចូរ​ប្រកាស​នៅលើ​ដំបូលផ្ទះ​ចុះ​។


បន្ទាប់ពី​ព្រះយេស៊ូវ​យាង​មកដល់​ព្រះវិហារ ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​ក៏​ចូលមកជិត​ព្រះអង្គ ខណៈដែល​ព្រះអង្គ​កំពុង​បង្រៀន ហើយ​សួរថា​៖ “តើ​អ្នក​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី? តើ​នរណា​ប្រគល់​សិទ្ធិអំណាច​នេះ​ដល់​អ្នក?”។


ខ្ញុំ​ដឹង​ថា សេចក្ដីបង្គាប់​របស់​ព្រះអង្គ​ជា​ជីវិតអស់កល្បជានិច្ច​។ ដូច្នេះ អ្វីៗដែល​ខ្ញុំ​និយាយ គឺ​ខ្ញុំ​និយាយ​យ៉ាងនោះ​ដូចដែល​ព្រះ​បិតា​បាន​ប្រាប់​ខ្ញុំ”៕


នេះ​ជា​ជីវិតអស់កល្បជានិច្ច គឺឲ្យ​ពួកគេ​បាន​ស្គាល់​ព្រះអង្គ​ដែលជា​ព្រះ​ពិត​តែមួយអង្គ​គត់ និង​ស្គាល់​ម្នាក់​ដែល​ព្រះអង្គ​ចាត់ឲ្យមក គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


ដ្បិត​ព្រះបន្ទូល​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​បាន​ផ្ដល់​ឲ្យ​ពួកគេ​ហើយ ពួកគេ​ក៏​ទទួលយក ហើយ​ដឹង​ពិតប្រាកដ​ថា ទូលបង្គំ​មក​ពី​ព្រះអង្គ ព្រមទាំង​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​លោក​ថា​៖“ខ្ញុំ​បាន​និយាយ​នឹង​មនុស្សលោក​ដោយ​បើកចំហ​ហើយ​។ ខ្ញុំ​តែងតែ​បង្រៀន​នៅក្នុង​សាលាប្រជុំ និង​ក្នុង​ព្រះវិហារ ជា​កន្លែងដែល​ជនជាតិយូដា​ទាំងអស់​ប្រជុំគ្នា ហើយ​គ្មានអ្វី​ដែល​ខ្ញុំ​និយាយ​ដោយ​សម្ងាត់​ឡើយ​។


គឺ​ព្រះវិញ្ញាណ​ទេតើ ដែល​ផ្ដល់ជីវិត រីឯ​សាច់ឈាម​វិញ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​។ ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា គឺជា​វិញ្ញាណ និង​ជា​ជីវិត​។


ស៊ីម៉ូន​ពេត្រុស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ តើ​យើងខ្ញុំ​នឹង​ទៅរក​នរណា​? ព្រះអង្គ​ទ្រង់​មាន​ព្រះបន្ទូល​នៃ​ជីវិតអស់កល្បជានិច្ច​។


គាត់​នឹង​ប្រាប់​អ្នក​នូវ​សេចក្ដី​ដែល​នឹង​ធ្វើឲ្យ​អ្នក និង​ក្រុមគ្រួសារ​ទាំងមូល​របស់អ្នក​បាន​សង្គ្រោះ’។


“បងប្អូន ដែលជា​កូនចៅ​នៃ​ពូជពង្ស​អ័ប្រាហាំ និង​ពួក​អ្នក​ដែល​កោតខ្លាច​ព្រះ​ក្នុងចំណោម​អ្នករាល់គ្នា​អើយ​! ព្រះបន្ទូល​នៃ​សេចក្ដីសង្គ្រោះ​នេះ​បាន​ប្រទាន​មក​យើង​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម