Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 5:25 - ព្រះគម្ពីរខ្មែរសាកល

25 ប្រសិនបើ​យើង​រស់​ដោយ​ព្រះវិញ្ញាណ យើង​ក៏​ត្រូវ​ដើរ​ដោយ​ព្រះវិញ្ញាណ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 បើ​យើង​រស់នៅ​តាម​ព្រះវិញ្ញាណ​ នោះ​ត្រូវ​ដើរ​តាម​ព្រះវិញ្ញាណ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ប្រសិន‌បើ​យើង​រស់​ដោយ​សារ​ព្រះ‌វិញ្ញាណ យើង​ត្រូវ​ដើរ​ដោយ​ព្រះ‌វិញ្ញាណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ប្រសិន​បើ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌វិញ្ញាណ​មែន យើង​ក៏​ត្រូវ​ប្រតិបត្តិ​តាម​ព្រះ‌វិញ្ញាណ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 បើ​សិន​ជា​យើង​រស់​ដោយ​នូវ​ព្រះ‌វិញ្ញាណ នោះ​ត្រូវ​ដើរ​ដោយ​ព្រះ‌វិញ្ញាណ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ប្រសិន​បើ​យើង​មាន​ជីវិត​ដោយ‌សារ​រស‌អុលឡោះ​មែន យើង​ក៏​ត្រូវ​ប្រតិបត្ដិ​តាម​រស‌អុលឡោះ​ដែរ។

សូមមើលជំពូក ចម្លង




កាឡាទី 5:25
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ព្រះវិញ្ញាណ​ទេតើ ដែល​ផ្ដល់ជីវិត រីឯ​សាច់ឈាម​វិញ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​។ ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា គឺជា​វិញ្ញាណ និង​ជា​ជីវិត​។


ផ្ទុយទៅវិញ ប្រសិនបើ​ព្រះ​គ្រីស្ទ​គង់នៅ​ក្នុង​អ្នករាល់គ្នា ទោះបីជា​រូបកាយ​ស្លាប់​ដោយសារតែ​បាប​ក៏ដោយ ក៏​វិញ្ញាណ​មាន​ជីវិត​ដោយសារតែ​សេចក្ដីសុចរិត​។


ដ្បិត​គោលការណ៍​របស់​ព្រះវិញ្ញាណ​នៃ​ជីវិត បាន​រំដោះ​អ្នក​ពី​គោលការណ៍​របស់​បាប និង​សេចក្ដីស្លាប់ តាមរយៈ​ព្រះ​គ្រីស្ទ​យេស៊ូវ​ហើយ​។


មាន​សរសេរ​ទុកមក​ដូច្នេះ​ដែរ​ថា​: “អ័ដាម​មនុស្ស​ដំបូងបានជា​អ្នក​មានជីវិត” រីឯ​អ័ដាម​ចុងក្រោយ បានជា​វិញ្ញាណ​ផ្ដល់ជីវិត​។


ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​មានសមត្ថភាព​ធ្វើជា​អ្នកបម្រើ​នៃ​សម្ពន្ធមេត្រី​ថ្មី​——​មិនមែន​តាម​អក្សរ​ទេ គឺ​តាម​ព្រះវិញ្ញាណ​វិញ​; ដ្បិត​អក្សរ​នាំឲ្យស្លាប់ រីឯ​ព្រះវិញ្ញាណ​ផ្ដល់ជីវិត​។


ដូច្នេះ ខ្ញុំ​សូម​និយាយថា ចូរ​ដើរ​ដោយ​ព្រះវិញ្ញាណ នោះ​អ្នក​នឹង​មិន​បំពេញ​តណ្ហា​សាច់ឈាម​ឡើយ​។


ដ្បិត​គឺ​យើង​ហើយ ជា​ពួកកាត់ស្បែក​ដែល​បម្រើ​តាម​ព្រះវិញ្ញាណ​របស់​ព្រះ ហើយ​អួត​អំពី​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រមទាំង​មិន​ពឹងផ្អែក​លើ​សាច់ឈាម​ឡើយ​។


ហេតុនេះហើយបានជា​ដំណឹងល្អ​ត្រូវបាន​ផ្សាយ​ដល់​ពួក​អ្នកដែលស្លាប់​ដែរ ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​ផ្ដន្ទាទោស​តាម​គំនិត​របស់​មនុស្ស​ខាងសាច់ឈាម ប៉ុន្តែ​ខាងវិញ្ញាណ​វិញ មានជីវិតរស់​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​។


ប៉ុន្តែ​ក្រោយពី​បី​ថ្ងៃ​កន្លះ មាន​ខ្យល់ដង្ហើម​នៃ​ជីវិត​ចេញពី​ព្រះ ហើយ​ចូលទៅ​ក្នុង​ពួកគេ ពួកគេ​ក៏​ក្រោកឈរឡើង​ដោយ​ជើង​របស់​ខ្លួន នោះ​សេចក្ដីភ័យខ្លាច​យ៉ាងខ្លាំង​បាន​កើតមាន​ដល់​ពួក​អ្នក​ដែល​ឃើញ​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម