ទូលបង្គំនឹងយកចិត្តទុកដាក់ចំពោះផ្លូវគ្រប់លក្ខណ៍។ តើពេលណាព្រះអង្គនឹងយាងមករកទូលបង្គំ? ទូលបង្គំនឹងដើរនៅក្នុងផ្ទះរបស់ទូលបង្គំដោយសេចក្ដីគ្រប់លក្ខណ៍នៃចិត្តរបស់ទូលបង្គំ។
ទំនុកតម្កើង 119:1 - ព្រះគម្ពីរខ្មែរសាកល មានពរហើយ អ្នកដែលផ្លូវរបស់ខ្លួនគ្រប់លក្ខណ៍ គឺអ្នកដែលដើរក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ ជាអ្នកដែលដើរតាមក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាមានកិរិយាមារយាទ ល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ គឺជាអ្នកដែលដើរតាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា អាល់គីតាប អ្នកណាមានកិរិយាមារយាទ ល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមហ៊ូកុំរបស់អុលឡោះតាអាឡា អ្នកនោះមានសុភមង្គលហើយ!។ |
ទូលបង្គំនឹងយកចិត្តទុកដាក់ចំពោះផ្លូវគ្រប់លក្ខណ៍។ តើពេលណាព្រះអង្គនឹងយាងមករកទូលបង្គំ? ទូលបង្គំនឹងដើរនៅក្នុងផ្ទះរបស់ទូលបង្គំដោយសេចក្ដីគ្រប់លក្ខណ៍នៃចិត្តរបស់ទូលបង្គំ។
ភ្នែករបស់ទូលបង្គំនៅលើអ្នកដែលស្មោះត្រង់ក្នុងស្រុក ដើម្បីឲ្យគេបានរស់នៅជាមួយទូលបង្គំ; អ្នកដែលដើរក្នុងផ្លូវគ្រប់លក្ខណ៍ អ្នកនោះនឹងបម្រើទូលបង្គំ។
ហាលេលូយ៉ា! មានពរហើយ មនុស្សដែលកោតខ្លាចព្រះយេហូវ៉ា ហើយពេញចិត្តយ៉ាងខ្លាំងនឹងសេចក្ដីបង្គាប់របស់ព្រះអង្គ!
មនុស្សមានចិត្តវៀចវេរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯផ្លូវរបស់មនុស្សគ្រប់លក្ខណ៍ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
សេចក្ដីសុចរិតការពារផ្លូវរបស់មនុស្សគ្រប់លក្ខណ៍ ប៉ុន្តែសេចក្ដីអាក្រក់បំផ្លាញមនុស្សបាប។
ដោយគ្មានការបើកបង្ហាញ ប្រជាជនក៏បណ្ដោយខ្លួន ប៉ុន្តែអ្នកដែលកាន់តាមក្រឹត្យវិន័យ អ្នកនោះមានពរហើយ!
អ្នកទាំងពីរជាមនុស្សសុចរិតនៅចំពោះព្រះ ហើយដើរតាមអស់ទាំងបទបញ្ជា និងបទបញ្ញត្តិរបស់ព្រះអម្ចាស់ដោយឥតបន្ទោសបានឡើយ។
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“អ្នកដែលឮព្រះបន្ទូលរបស់ព្រះ ហើយប្រតិបត្តិតាមវិញទេ ដែលមានពរ!”។
ព្រះយេស៊ូវទតឃើញណាថាណែលកំពុងមករកព្រះអង្គ ក៏មានបន្ទូលអំពីគាត់ថា៖“មើល៍! ជនជាតិអ៊ីស្រាអែលពិតប្រាកដ! នៅក្នុងគាត់គ្មានឧបាយកលសោះ”។
ដោយព្រោះអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះហើយ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាម នោះអ្នករាល់គ្នាមានពរហើយ។
ដោយហេតុនេះ ខ្លួនខ្ញុំផ្ទាល់តែងតែខិតខំព្យាយាមជានិច្ច ឲ្យមានសតិសម្បជញ្ញៈដែលឥតបន្ទោសបាននៅចំពោះព្រះ និងនៅចំពោះមនុស្ស។
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
រីឯអ្នកដែលសម្លឹងមើលទៅក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍នៃសេរីភាព ហើយបន្តកាន់ខ្ជាប់ដោយមិនធ្វើជាអ្នកស្ដាប់ដែលភ្លេច គឺធ្វើជាអ្នកធ្វើតាមដែលប្រព្រឹត្តវិញ អ្នកនោះនឹងមានពរក្នុងកិច្ចការរបស់ខ្លួន។
“មានពរហើយ អ្នកដែលលាងសម្អាតអាវវែងរបស់ខ្លួន ដើម្បីឲ្យខ្លួនឯងមានសិទ្ធិដល់ដើមឈើនៃជីវិត ហើយអាចចូលទៅក្នុងទីក្រុងតាមទ្វារ!