ដ្បិតពួកមនុស្សទមិឡល្មើស នឹងកើតផលមិនបាន ហើយភ្លើងនឹងឆេះបន្សុសទីលំនៅ របស់ពួកដែលស៊ីសំណូកផង។
អេសាយ 9:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាព្រះអម្ចាស់ មិនរីករាយនឹងពួកកំលោះរបស់គេឡើយ ក៏មិនអាណិតអាសូរពួកកំព្រា និងស្ត្រីមេម៉ាយរបស់គេដែរ ព្រោះគ្រប់គ្នាជាអ្នកទមិឡល្មើស ហើយជាអ្នកប្រព្រឹត្តអាក្រក់ មាត់បញ្ចេញសុទ្ធតែសេចក្ដីចម្កួត។ ទោះបើធ្វើទោសខ្លាំងយ៉ាងណាក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងមិនអរសប្បាយចំពោះមនុស្សកំលោះរបស់ពួកគេឡើយ ក៏មិនអាណិតមេត្តាកូនកំព្រារបស់ពួកគេ និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ពីព្រោះពួកគេទាំងអស់គ្នាមិនគោរពព្រះ ហើយជាមនុស្សធ្វើអាក្រក់ គ្រប់ទាំងមាត់ក៏និយាយសេចក្ដីឆោតល្ងង់។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាព្រះអម្ចាស់ មិនអាណិតយុវជនរបស់ពួកគេឡើយ ព្រះអង្គក៏មិនមេត្តាក្មេងកំព្រា និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡ និងជាមនុស្សពាល។ មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយប្រដៅគេជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះព្រះអម្ចាស់ទ្រង់នឹងមិនរីករាយចំពោះពួកកំឡោះគេឡើយ ក៏មិនអាសូរករុណាចំពោះពួកកំព្រា នឹងពួកស្រីមេម៉ាយរបស់គេដែរ ពីព្រោះគ្រប់គ្នាជាអ្នកទមិលល្មើស ហើយជាអ្នកប្រព្រឹត្តលាមកអាក្រក់ គ្រប់ទាំងមាត់ក៏បញ្ចេញ សុទ្ធតែសេចក្ដីចំកួត ប៉ុន្តែ ទោះបើធ្វើទោសជាច្រើនម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។ អាល់គីតាប ហេតុនេះហើយបានជាអុលឡោះតាអាឡា មិនអាណិតយុវជនរបស់ពួកគេឡើយ ទ្រង់ក៏មិនមេត្តាក្មេងកំព្រា និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡ និងជាមនុស្សពាល។ មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។ |
ដ្បិតពួកមនុស្សទមិឡល្មើស នឹងកើតផលមិនបាន ហើយភ្លើងនឹងឆេះបន្សុសទីលំនៅ របស់ពួកដែលស៊ីសំណូកផង។
សូមកុំឲ្យមានអ្នកណាអាណិតមេត្តាដល់វាឡើយ ក៏កុំឲ្យមានអ្នកណាអាសូរ ដល់កូនកំព្រារបស់វាដែរ!
ឱហ្ន៎ ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង គេបានបោះបង់ចោលព្រះយេហូវ៉ា គេបានប្រមាថមើលងាយដល់ព្រះ ដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេបានត្រូវព្រាត់ថយទៅក្រោយ។
ដើម្បីនឹងបង្វែរពួកកម្សត់ទុគ៌តចេញពីសេចក្ដីយុត្តិធម៌ ហើយដកយកអំណាចច្បាប់ចេញពីមនុស្សទាល់ក្រ ក្នុងពួកប្រជារាស្ត្ររបស់យើង ឲ្យតែបានពួកស្ត្រីមេម៉ាយទុកជារបឹប ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន
នៅគ្រានោះ អ្នកនឹងបានកន្លែងឱនចុះ នៅកណ្ដាលពួកឈ្លើយប៉ុណ្ណោះ ហើយត្រូវដួល នៅក្រោមខ្មោចនៃពួកអ្នក ដែលត្រូវគេសម្លាប់ ទោះបើធ្វើទោសយ៉ាងណាក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
យើងនឹងចាត់គេឲ្យទៅទាស់នឹងនគរមួយ ដែលទមិឡល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ ដែលត្រូវសេចក្ដីក្រោធរបស់យើង ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង។
ឯធ្នូរបស់សាសន៍នោះនឹងផ្តួលពួកកំលោះៗ អស់រលីងទៅ គេនឹងឥតមានមេត្តាចំពោះផលកើតពីផ្ទៃឡើយ ភ្នែកគេមិនចេះប្រណីដល់ពួកក្មេងៗដែរ។
អ្នកនឹងមិនបានមូលទៅជាមួយគេនៅក្នុងផ្នូរទេ ពីព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក ហើយបានសម្លាប់ប្រជាជនរបស់អ្នកផង ឯពូជនៃមនុស្សអាក្រក់ នឹងគ្មានអ្នកណា ចេញឈ្មោះគេនៅអស់កល្បជានិច្ច។
ផែនដីត្រូវស្មោកគ្រោកដោយសារពួកអ្នក ដែលអាស្រ័យនៅ ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្តាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច។
កាលណាមែកស្វិតក្រៀមទៅហើយ នោះនឹងត្រូវកាច់ចេញ ហើយពួកស្រីៗនឹងមកដុតចោល ពីព្រោះជនជាតិនេះឥតមានយោបល់ ហេតុដូច្នេះ ព្រះដែលបានបង្កើតគេ ព្រះអង្គនឹងមិនប្រណីដល់គេឡើយ ព្រះដែលបានសូនគេឡើង ព្រះអង្គនឹងមិនផ្តល់ព្រះគុណដល់គេសោះ។
ដ្បិតក្រុងយេរូសាឡិមខ្ទេចខ្ទីហើយ ស្រុកយូដាក៏បានដួលដែរ ដោយព្រោះអណ្ដាត និងអំពើរបស់គេដែលប្រឆាំងនឹងព្រះយេហូវ៉ា គឺបន្ថោកដល់សិរីរុងរឿងរបស់ព្រះអង្គ។
ឯព្រះអង្គវិញ ព្រះអង្គក៏មានប្រាជ្ញាដែរ ព្រះអង្គនឹងនាំសេចក្ដីវេទនាមក ហើយមិនព្រមដកព្រះបន្ទូលរបស់ព្រះអង្គវិញឡើយ គឺព្រះអង្គនឹងក្រោកឡើងទាស់នឹងពួកវង្ស របស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយទាស់នឹងអស់អ្នកដែលចូលដៃ ជាមួយពួកប្រព្រឹត្តអំពើទុច្ចរិតនោះ។
រីឯពួកសាសន៍អេស៊ីព្ទ គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ ហើយសេះរបស់គេគ្រាន់តែជាសាច់ឈាមដែរ មិនមែនជាវិញ្ញាណឡើយ ដូច្នេះ កាលណាព្រះយេហូវ៉ាលូកសន្ធឹងព្រះហស្តទៅ នោះទោះទាំងអ្នកដែលជួយក៏នឹងចំពប់ ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គេនឹងត្រូវវិនាសទៅទាំងអស់គ្នា។
អ្នករាល់គ្នានឹងមានគភ៌ជាស្មៅក្រៀម ហើយនឹងបង្កើតបានជាជញ្ជ្រាំងវិញ ខ្យល់ដង្ហើមរបស់អ្នករាល់គ្នាជាភ្លើង ដែលនឹងឆេះបំផ្លាញខ្លួន។
ហើយអស់ទាំងប្រជាជាតិនឹងបានដូចជាការដុតធ្វើកំបោរ គឺដូចជាគុម្ពបន្លាដែលកាប់យកទៅដុតក្នុងភ្លើង។
ហេតុដូច្នោះ បែបដូចជាអណ្ដាតភ្លើង ឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះ នឹងបានដូចជាអ្វីៗដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តិច្បាប់ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូល របស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទៀត។
ហេតុនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងប្រជារាស្ត្រនៃព្រះអង្គ ហើយព្រះអង្គបានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាម នៅកណ្ដាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តរបស់ព្រះអង្គចេះតែលូកមកទៀត។
ដ្បិតដែលមនុស្សកំលោះយកស្រីក្រមុំធ្វើជាប្រពន្ធយ៉ាងណា នោះពួកកូនប្រុសៗរបស់អ្នកនឹងមករួមនឹងអ្នកយ៉ាងនោះដែរ ហើយដែលប្តីថ្មោងថ្មីមានចិត្តរីករាយចំពោះប្រពន្ធយ៉ាងណា នោះព្រះរបស់អ្នកនឹងមានសេចក្ដីរីករាយចំពោះអ្នកយ៉ាងនោះដែរ។
យើងនឹងមានសេចក្ដីរីករាយចំពោះក្រុងយេរូសាឡិម និងអំណរចំពោះប្រជារាស្ត្ររបស់យើង រួចនៅក្នុងទីក្រុងនោះ នឹងលែងឮសំឡេងយំ និងសម្រែកទៀត។
គឺពួកសាសន៍ស៊ីរីនៅខាងមុខ ហើយពួកសាសន៍ភីលីស្ទីននៅខាងក្រោយ ពួកទាំងនោះនឹងហាមាត់ ត្របាក់លេបសាសន៍អ៊ីស្រាអែលទៅ ប៉ុន្តែ ទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
គឺម៉ាណាសេនឹងស៊ីសាច់អេប្រាអិម ហើយអេប្រាអិមនឹងស៊ីសាច់ម៉ាណាសេ ហើយទាំងពីរពួកនោះនឹងទាស់ទទឹងនឹងពួកយូដា ប៉ុន្តែ ទោះបើធ្វើទោសយ៉ាងណាក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
ដូច្នេះ សូមព្រះអង្គឲ្យកូនចៅគេជួបអំណត់ ហើយប្រគល់គេដល់អំណាចដាវ សូមឲ្យប្រពន្ធគេនៅជាឥតមានកូន និងជាមេម៉ាយ ហើយឲ្យពួកប្រុសៗរបស់គេត្រូវស្លាប់ និងពួកកំលោះៗរបស់គេត្រូវរបួស ដោយដាវក្នុងសង្គ្រាម។
ចូររត់ទៅមកតាមផ្លូវក្រុងយេរូសាឡិមមើល ឲ្យដឹងឥឡូវ ចូរស្វែងរកនៅទីធ្លាទាំងប៉ុន្មានមើល បើមានអ្នកណាមួយ គឺបើមានមនុស្សណា ដែលប្រព្រឹត្តដោយសុចរិត ឬដែលស្វែងរកសេចក្ដីពិត នោះយើងនឹងអត់ទោសដល់ទីក្រុងនេះ។
ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងសោយរាជ្យលើអ្នករាល់គ្នាដោយដៃខ្លាំងពូកែ ហើយលើកសម្រេច ព្រមទាំងចាក់សេចក្ដីក្រោធចេញ។
យើងបានចាត់ជំងឺអាសន្នរោគឲ្យរាតត្បាត ក្នុងចំណោមអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីព្ទ យើងបានប្រហារជីវិតកំលោះៗ របស់អ្នករាល់គ្នាដោយដាវ យើងបានដឹកយកសេះទាំងប៉ុន្មាន របស់អ្នករាល់គ្នាទៅ ក៏ធ្វើឲ្យក្លិនស្អុយពីទីតាំងទ័ពរបស់អ្នករាល់គ្នា សាយឡើងដល់ច្រមុះ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នា មិនព្រមវិលមករកយើងវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ គេសុទ្ធតែលបចាំកម្ចាយឈាម គ្រប់គ្នាប្រដេញបងប្អូនខ្លួនដោយមង
ដ្បិតសេចក្ដីចម្រើនរបស់គេធំណាស់ហ្ន៎ ហើយសេចក្ដីលម្អរបស់គេក៏ខ្លាំងក្លាណាស់ហ្ន៎ ឯស្រូវនឹងធ្វើឲ្យពួកកំលោះៗចម្រើនកម្លាំងឡើង ហើយទឹកទំពាំងបាយជូរ ឲ្យពួកក្រមុំៗបានចម្រើនដូចគ្នា។
ពូជពស់វែកអើយ! អ្នករាល់គ្នាជាមនុស្សអាក្រក់ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាពោលសេចក្តីល្អបាន? ដ្បិតមាត់តែងនិយាយចេញពីសេចក្តីបរិបូរដែលមាននៅក្នុងចិត្ត។
ហើយនៅពេលព្រឹក អ្នករាល់គ្នាក៏ថា "ច្បាស់ជាមានព្យុះមិនខានថ្ងៃនេះ ព្រោះមេឃក្រហម ហើយខ្មៅដាស"។ អ្នករាល់គ្នាចេះសម្គាល់មើលសណ្ឋានរបស់មេឃ តែមិនចេះសម្គាល់មើលទីសម្គាល់សម័យនេះសោះ។