Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 9:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គឺ​ម៉ាណា‌សេ​នឹង​ស៊ី​សាច់​អេប្រាអិម ហើយ​អេប្រាអិម​នឹង​ស៊ី​សាច់​ម៉ាណា‌សេ ហើយ​ទាំង​ពីរ​ពួក​នោះ​នឹង​ទាស់​ទទឹង​នឹង​ពួក​យូដា ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោសយ៉ាង​ណា​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ម៉ាណាសេ​នឹងស៊ី​អេប្រាអិម ហើយ​អេប្រាអិម​នឹងស៊ី​ម៉ាណាសេ ហើយ​ពួកគេ​នឹង​ប្រឆាំងនឹង​យូដា​ជាមួយគ្នា​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 គឺ​ម៉ាណា‌សេ​ស៊ី​សាច់​អេប្រាអ៊ីម អេប្រាអ៊ីម​ស៊ី​សាច់​ម៉ាណា‌សេ ហើយ​អ្នក​ទាំង​ពីរ​ព្រួត​គ្នា​ស៊ី​សាច់​យូដា ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដ ចាំ​វាយ​ប្រដៅ​គេ​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គឺ​ម៉ាន៉ាសេ​នឹង​ស៊ី​សាច់​អេប្រា‌អិម ហើយ​អេប្រា‌អិម​នឹង​ស៊ី​សាច់​ម៉ាន៉ាសេ ហើយ​ទាំង​២​ពួក​នោះ​នឹង​ទាស់​ទទឹង​នឹង​ពួក​យូដា ប៉ុន្តែទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 គឺ​ម៉ាណា‌សេ​ស៊ី​សាច់​អេប្រា‌អ៊ីម អេប្រា‌អ៊ីម​ស៊ី​សាច់​ម៉ាណា‌សេ ហើយ​អ្នក​ទាំង​ពីរ​ព្រួត​គ្នា​ស៊ី​សាច់​យូដា ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​កំហឹង​របស់​ទ្រង់​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​អុលឡោះ‌តាអាឡា​នៅ​តែ​លាត​ដៃ ចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។

សូមមើលជំពូក ចម្លង




អេសាយ 9:21
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ហូស៊ា​ជា​កូន​អេឡា មាន​គម្រោង​ក្បត់​នឹង​ពេកា ជា​កូន​រេម៉ាលា ក៏​ធ្វើ​គុត​ទ្រង់ ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រាជ្យ​យ៉ូថាម ជា​បុត្រ​អ័សារា។


នៅ​គ្រា​នោះ អ្នក​នឹង​បាន​កន្លែង​ឱន​ចុះ នៅ​កណ្ដាល​ពួក​ឈ្លើយ​ប៉ុណ្ណោះ ហើយ​ត្រូវ​ដួល នៅ​ក្រោម​ខ្មោច​នៃ​ពួក​អ្នក ដែល​ត្រូវ​គេ​សម្លាប់ ទោះ​បើ​ធ្វើ​ទោស​យ៉ាង​ណា​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។


ឯ​សេចក្ដី​ច្រណែន​របស់​ពួក​អេប្រាអិម នោះ​នឹង​បាត់​ទៅ ហើយ​អស់​អ្នក​ក្នុង​ពួក​យូដា​ដែល​ធ្វើ​ទុក្ខ​គេ នឹង​ត្រូវ​កាត់​ចេញ ពួក​អេប្រាអិម​នឹង​លែង​មាន​សេចក្ដី​ច្រណែន ចំពោះ​ពួក​យូដា ហើយ​ពួក​យូដា​នឹង​លែង​ធ្វើ​ទុក្ខ ដល់​ពួក​អេប្រាអិម។


ហេតុ​នោះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆេះ​ឡើង​ទាស់​នឹង​ប្រជា‌រាស្ត្រ​នៃ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ត​មក​វាយ​គេ ឯ​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ ហើយ​ខ្មោច​គេ​បាន​ត្រឡប់​ដូច​ជា​សំរាម នៅ​កណ្ដាល​ផ្លូវ​ទាំង​ប៉ុន្មាន ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​ទាំង​អស់​ទៅ​ដែរ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ចេះ​តែ​លូក​មក​ទៀត។


គេ​នឹង​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក មាន​ទាំង​ទុក្ខ​វេទនា ហើយ​ស្រេក​ឃ្លាន កាល​ណា​គេ​ស្រេក​ឃ្លាន នោះ​នឹង​មាន​ចិត្ត​ក្តៅ​ក្រហាយ ហើយ​នឹង​ប្រទេច​ផ្ដាសា​ដល់​ទាំង​ស្តេច និង​ព្រះ​របស់​ខ្លួន ដោយ​ងើយ​មើល​ទៅ​លើ​មេឃ​ផង


គឺ​ពួក​សាសន៍​ស៊ីរី​នៅ​ខាង​មុខ ហើយ​ពួក​សាសន៍​ភីលី‌ស្ទីន​នៅ​ខាង​ក្រោយ ពួក​ទាំង​នោះ​នឹង​ហា​មាត់ ត្របាក់​លេប​សាសន៍​អ៊ីស្រា‌អែល​ទៅ ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ មិន​រីក‌រាយ​នឹង​ពួក​កំលោះ​របស់​គេ​ឡើយ ក៏​មិន​អាណិត​អាសូរ​ពួក​កំព្រា និង​ស្ត្រី​មេម៉ាយ​របស់​គេ​ដែរ ព្រោះ​គ្រប់​គ្នា​ជា​អ្នក​ទមិឡ​ល្មើស ហើយ​ជា​អ្នក​ប្រព្រឹត្ត​អាក្រក់ មាត់​បញ្ចេញ​សុទ្ធ​តែ​សេចក្ដី​ចម្កួត។ ទោះ​បើ​ធ្វើ​ទោស​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​បោក​គេ​ម្នាក់​ផ្ទប់​នឹង​ម្នាក់​ទៀត គឺ​ឪពុក​ផ្ទប់​នឹង​កូន យើង​មិន​ព្រម​ប្រណី ឬ​សំចៃ ឬ​មេត្តា ដើម្បី​មិន​ឲ្យ​បំផ្លាញ​គេ​ឡើយ។


ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​ស្លៀក​សំពត់​ធ្មៃ ព្រម​ទាំង​ទួញ​ទំនួញ ហើយ​ទ្រហោ​យំ​ចុះ ដ្បិត​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា មិន​បាន​បែរ​ចេញ​ពី​យើង​រាល់​គ្នា​ទេ។


រួច​ខ្ញុំ​ក៏​បំបាក់​ដំបង​របស់​ខ្ញុំ​មួយ​ទៀត ដែល​ឈ្មោះ​ថា «សម្ពន្ធមិត្ត» ដើម្បី​នឹង​ផ្តាច់សម្ពន្ធ​មេត្រី​គ្នា​រវាង​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល។


គ្រា​នោះ មនុស្ស​ជា​ច្រើន​នឹង​ឃ្លាត​ចេញ​ពី​ជំនឿ គេ​នឹង​ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក


ប៉ុន្ដែ បើ​អ្នក​រាល់​គ្នា​ប្រខាំគ្នា ហើយ​ហែក​ហួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ចូរ​ប្រយ័ត្នក្រែង​លោ​អ្នក​រាល់​គ្នា​វិនាស​អស់​រលីង​ទៅ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គេឌាន​ថា៖ «ចំនួន​មនុស្ស​ដែល​នៅ​ជា​មួយ​អ្នក មាន​គ្នា​ច្រើន​ពេក​ណាស់ យើង​ប្រគល់​ពួក​ម៉ាឌាន​មកក្នុង​កណ្ដាប់​ដៃ​គេ​មិន​បាន​ឡើយ ក្រែង​ពួក​អ៊ីស្រា‌អែល​អួត​ខ្លួនទាស់​នឹង​យើង ដោយ​ពោល​ថា គេ​បាន​សង្គ្រោះ​ដោយ​សារ​កម្លាំង​ដៃ​របស់​ខ្លួន។


ពេល​នោះ ស្ដេច​សូល និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ទាំង​ប៉ុន្មាន​ក៏​ប្រមូល​គ្នា​ទៅ​សមរភូមិ ហើយមើល៍ មាន​ការ​ច្របូក‌ច្របល់​យ៉ាង​សម្បើម ដោយពួកភីលីស្ទីន​កំពុង​តែ​កាប់​ចាក់​គ្នា​ឯង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម