Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 33:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ហើយ​អស់​ទាំង​ប្រជា‌ជាតិ​នឹង​បាន​ដូច​ជា​ការ​ដុត​ធ្វើ​កំបោរ គឺ​ដូច​ជា​គុម្ព​បន្លា​ដែល​កាប់​យក​ទៅ​ដុត​ក្នុង​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ជាតិសាសន៍​ទាំងឡាយ​នឹង​ត្រូវបានដុត​ជា​ផេះ គឺដូចជា​បន្លា​ដែល​ត្រូវគេ​កាប់ ហើយ​ដុត​ក្នុង​ភ្លើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ជាតិ​សាសន៍​ទាំង‌ឡាយ​នឹង​ឆេះ​ក្នុង​ឡ និង​ដូច​បន្លា​រពាក់​ដែល​គេ​កាប់​យក​ទៅ​ដុត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ហើយ​អស់​ទាំង​ប្រជា‌ជាតិ​នឹង​បាន​ដូច​ជា​ការ​ដុត​ធ្វើ​កំបោរ គឺ​ដូច​ជា​គុម្ព​បន្លា​ដែល​កាប់​យក​ទៅ​ដុត​ក្នុង​ភ្លើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ជាតិ​សាសន៍​ទាំង‌ឡាយ​នឹង​ឆេះ​ក្នុង​ឡ និង​ដូច​បន្លា​រពាក់​ដែល​គេ​កាប់​យក​ទៅ​ដុត»។

សូមមើលជំពូក ចម្លង




អេសាយ 33:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដូច​ឃ្មុំ តែ​គេ​ត្រូវ​រលត់​ទៅ ដូច​ភ្លើង​ដែល​ឆេះ​បន្លា ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ!


ឯ​ពន្លឺ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​នឹង​បាន​សម្រាប់​ជា​ភ្លើង ហើយ​ព្រះ​ដ៏​បរិសុទ្ធ​របស់​គេ​ជា​អណ្ដាត​ភ្លើង ភ្លើង​នោះ​នឹង​ឆេះ​ឡើង បន្សុស​បន្លា និង​អញ្ចាញ​របស់​គេ​នៅ​ថ្ងៃ​តែ​មួយ។


យើង​មិន​ចេះ​ឃោរ‌ឃៅ​ទេ តែ​បើ​មាន​អញ្ចាញ និង​បន្លា​ដុះ​នៅ​ក្នុង​នោះ យើង​នឹង​ដើរ​ជាន់​លើ​វា ហើយ​នឹង​ដុត​បំផ្លាញ​វាឲ្យ​អស់។


គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​ចេញ​ទៅ​វាយ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​អាស‌ស៊ើរ សម្លាប់​មនុស្ស​អស់​មួយ​សែន​ប្រាំបី​ម៉ឺន​ប្រាំ​ពាន់​នាក់ បាន​ជា​កាល​គេ​ក្រោក​ពី​ព្រឹក​ឡើង នោះ​ឃើញ​មនុស្ស​ទាំង​នោះ​សុទ្ធ​តែ​ជា​ខ្មោច​ស្លាប់​ទាំង​អស់។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ មិន​រីក‌រាយ​នឹង​ពួក​កំលោះ​របស់​គេ​ឡើយ ក៏​មិន​អាណិត​អាសូរ​ពួក​កំព្រា និង​ស្ត្រី​មេម៉ាយ​របស់​គេ​ដែរ ព្រោះ​គ្រប់​គ្នា​ជា​អ្នក​ទមិឡ​ល្មើស ហើយ​ជា​អ្នក​ប្រព្រឹត្ត​អាក្រក់ មាត់​បញ្ចេញ​សុទ្ធ​តែ​សេចក្ដី​ចម្កួត។ ទោះ​បើ​ធ្វើ​ទោស​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។


ដ្បិត​អំពើ​អាក្រក់​ឆេះ​ដូច​ជា​ភ្លើង ក៏​ឆេះ​បន្សុស​ទាំង​អញ្ចាញ និង​គុម្ព​បន្លា​អស់​រលីង ភ្លើង​នោះ​ក៏​កាត់​ឡើង​ក្នុង​ទី​ស្តុក​នៅ​ព្រៃ ហើយ​ឆេះ​រាល​ឡើង​ហុយ​ផ្សែង​ទ្រលោម។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​សាសន៍​ម៉ូអាប់ អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​ដុត​ឆ្អឹង​របស់​ស្តេច​អេដុម ឲ្យ​សុស​ដូច​កំបោរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម