ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមព្រះអង្គ ចូរនាំយកតង្វាយមួយមកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ព្រះអង្គ ដោយសិរីលម្អនៃសេចក្ដីបរិសុទ្ធ
អេសាយ 52:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ឱក្រុងស៊ីយ៉ូនអើយ ចូរពាក់កម្លាំងរបស់អ្នក ឱយេរូសាឡិមជាទីក្រុងបរិសុទ្ធអើយ ចូរប្រដាប់ដោយសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នកចុះ ដ្បិតពីនេះទៅមុខនឹងគ្មានពួកមិនកាត់ស្បែក ឬពួកស្មោកគ្រោកចូលមកក្នុងអ្នកទៀតឡើយ។ ព្រះគម្ពីរខ្មែរសាកល ភ្ញាក់ឡើង! ភ្ញាក់ឡើង! ស៊ីយ៉ូនអើយ ចូរបំពាក់ឫទ្ធានុភាពរបស់អ្នក! យេរូសាឡិមជាក្រុងដ៏វិសុទ្ធអើយ ចូរស្លៀកសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នក! ដ្បិតលែងមានពួកដែលគ្មានការកាត់ស្បែក និងពួកសៅហ្មង ចូលមកក្នុងអ្នកទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើង សម្តែងឫទ្ធិ។ យេរូសាឡឹមជាក្រុងដ៏វិសុទ្ធអើយ ចូរតាក់តែងខ្លួនដោយសម្លៀកបំពាក់ ដ៏ល្អប្រណីត ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ នឹងលែងចូលមកលុកលុយអ្នកទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ឱក្រុងស៊ីយ៉ូនអើយ ចូរពាក់កំឡាំងរបស់ឯង ឱយេរូសាឡិមជាទីក្រុងបរិសុទ្ធអើយ ចូរប្រដាប់ដោយសំលៀកបំពាក់ដ៏រុងរឿងរបស់ឯងចុះ ដ្បិតពីនេះទៅមុខនឹងគ្មានពួកមិនកាត់ស្បែក ឬពួកស្មោកគ្រោកចូលមកក្នុងឯងទៀតឡើយ អាល់គីតាប ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងសំដែងឫទ្ធិ។ យេរូសាឡឹមជាក្រុងដ៏វិសុទ្ធអើយ ចូរតាក់តែងខ្លួនដោយសម្លៀកបំពាក់ ដ៏ល្អប្រណីត ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ នឹងលែងចូលមកលុកលុយអ្នកទៀតហើយ។ |
ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមព្រះអង្គ ចូរនាំយកតង្វាយមួយមកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ព្រះអង្គ ដោយសិរីលម្អនៃសេចក្ដីបរិសុទ្ធ
ឯពួកមេដឹកនាំរបស់ប្រជាជន រស់នៅក្នុងក្រុងយេរូសាឡិម ហើយប្រជាជនឯទៀត គេចាប់ឆ្នោតយកម្នាក់ ក្នុងចំណោមដប់នាក់ ឲ្យមករស់នៅក្រុងយេរូសាឡិម ជាទីក្រុងបរិសុទ្ធ ហើយប្រាំបួននាក់ទៀត ឲ្យរស់នៅតាមទីក្រុងឯទៀតៗ។
ប្រជារាស្ត្ររបស់ព្រះកុរណា នឹងថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលព្រះករុណាដឹកនាំក្បួនទ័ព នៅលើភ្នំបរិសុទ្ធ ។ ពួកយុវជនរបស់ព្រះករុណា នឹងចូលមកគាល់ព្រះករុណា ដូចទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាល ។
ត្រូវធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់អើរ៉ុន ជាបងរបស់អ្នក សម្រាប់ជាកិត្តិយស និងភាពលម្អ។
ត្រូវធ្វើអាវខ្លី និងខ្សែក្រវាត់ ព្រមទាំងឈ្នួតសម្រាប់កូនប្រុសៗរបស់អើរ៉ុន ដើម្បីជាកិត្តិយស និងភាពលម្អរបស់គេ។
ម្ដេចបានជាទីក្រុងស្មោះត្រង់ ប្រែក្លាយជាខូចអាក្រក់ដូច្នេះ? គឺទីក្រុងដែលបានពេញដោយសេចក្ដីយុត្តិធម៌ ហើយមានសេចក្ដីសុចរិតអាស្រ័យនៅក្នុងនោះដែរ តែឥឡូវនេះ មានសុទ្ធតែពួកអ្នកកាប់សម្លាប់។
រួចយើងនឹងតាំងពួកចៅក្រម របស់អ្នកឡើងដូចដើមវិញ ហើយពួកក្រុមប្រឹក្សារបស់អ្នក ដូចកាលពីមុនដែរ ពីពេលនេះតទៅ គេនឹងហៅអ្នកថាជា ទីក្រុងមានសេចក្ដីសុចរិត គឺជាទីដែលស្មោះត្រង់វិញ។
ហើយនៅទីនោះនឹងមានថ្នល់មួយ ជាផ្លូវដែលគេហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ ទុកសម្រាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯអ្នកដំណើរ ទោះបើជាមនុស្សល្ងីល្ងើ ក៏មិនវង្វេងដែរ។
សម័យនោះ អ្នកណាដែលសល់នៅក្នុងក្រុងស៊ីយ៉ូន ជាអ្នកដែលនៅក្នុងក្រុងយេរូសាឡិមនៅឡើយ នោះនឹងបានហៅជាអ្នកបរិសុទ្ធ គឺមនុស្សនៅក្នុងក្រុងយេរូសាឡិម ដែលមានឈ្មោះកត់ទុកក្នុងពួកមនុស្សរស់ទាំងអស់។
ដ្បិតគេហៅខ្លួនគេថាជាអ្នកក្រុងបរិសុទ្ធ ហើយផ្អែកទៅលើព្រះនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គព្រះនាមថា ព្រះយេហូវ៉ានៃពួកពលបរិវារ។
ចូរងើបភ្នែកឡើងមើលជុំវិញចុះ ពួកទាំងនេះមូលគ្នាចូលមករកអ្នក ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងស្បថនឹងជីវិតយើងថា ប្រាកដជាអ្នកនឹងបានប្រដាប់កាយដោយអ្នកទាំងនោះ ដូចជាប្រពន្ធថ្មោងថ្មីដែលតែងខ្លួនដែរ។
ឱក្រុងយេរូសាឡិម ដែលព្រះយេហូវ៉ាបានឲ្យផឹក ពីពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គអើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឈរឡើងចុះ អ្នកបានផឹកស្រូបទាំងកាកក្នុងពែង ជាសេចក្ដីទ្រេតទ្រោតអស់រលីងហើយ។
ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចកាលពីចាស់បុរាណ ក្នុងគ្រាតំណមនុស្សពីដើម តើមិនមែនព្រះអង្គដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទម្លុះសត្វសម្បើមនោះទេឬ?
ចូរក្រោកឡើង ហើយភ្លឺមកចុះ ដ្បិតពន្លឺរបស់អ្នកបានមកដល់ហើយ សិរីល្អនៃព្រះយេហូវ៉ាក៏បានរះឡើងដល់អ្នកដែរ។
ពួកអ្នកនៅក្នុងអ្នកនឹងបានជាមនុស្សសុចរិតទាំងអស់ គេនឹងគ្រងបានស្រុកជាមត៌កនៅជាដរាប គេជាមែកដែលយើងបានផ្សាំ ជាការដែលដៃយើងបានធ្វើ ដើម្បីឲ្យយើងបានតម្កើងឡើង។
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
អស់ទាំងទីក្រុងបរិសុទ្ធរបស់ព្រះអង្គ បានត្រឡប់ជាទីចោលស្ងាត់ហើយ ក្រុងស៊ីយ៉ូនបានត្រូវចោលស្ងាត់ ឯក្រុងយេរូសាឡិមក៏ត្រូវខូចបង់ទៅ។
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ កាលណាយើងនាំពួកគេ ដែលជាឈ្លើយមកវិញ នៅក្នុងស្រុកយូដា ហើយអស់ទាំងទីក្រុងនៅស្រុកនោះ គេនឹងនិយាយពាក្យនេះឡើងជាថ្មីទៀត គឺថា ឱទីលំនៅនៃសេចក្ដីសុចរិត ហើយភ្នំនៃសេចក្ដីបរិសុទ្ធអើយ សូមព្រះយេហូវ៉ាប្រទានពរដល់អ្នក
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «មិនត្រូវឲ្យមានសាសន៍ដទៃណាមួយ ក្នុងពួកសាសន៍ដទៃដែលនៅកណ្ដាលពួកកូនចៅអ៊ីស្រាអែល ជាអ្នកដែលមិនទទួលកាត់ស្បែកខាងចិត្ត និងខាងរូបសាច់ បានចូលទៅក្នុងទីបរិសុទ្ធរបស់យើងឡើយ។
ពេលនោះ ខ្ញុំឮសំឡេងនៃពាក្យរបស់លោក ហើយកាលខ្ញុំបានឮសំឡេងនៃពាក្យរបស់លោក ខ្ញុំក៏លង់ស្មារតីទៅ ទាំងក្រាបចុះ មុខដល់ដី។
យ៉ាងនោះ អ្នករាល់គ្នានឹងដឹងថា យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា យើងគង់នៅភ្នំស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់យើង ក្រុងយេរូសាឡិមនឹងបានបរិសុទ្ធ ហើយគ្មានអ្នកដទៃណាដើរកាត់ទៀតឡើយ។
មើល៍! នៅលើភ្នំទាំងឡាយ ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ ឱយូដាអើយ ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង ចូរលាបំណន់ឯងចុះ ដ្បិតមនុស្សអាក្រក់នឹងមិនដែល ដើរកាត់ឯងទៀតឡើយ គេត្រូវកាត់ចេញអស់រលីង»។
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាមានព្រះបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកម្លាំងឥឡូវចុះ ឱសម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាកអើយ ចូរមានកម្លាំងឡើង ឯងរាល់គ្នាជាជនជាតិស្រុកនេះអើយ ព្រះយេហូវ៉ាមានព្រះបន្ទូលថា ចូរឯងរាល់គ្នាមានកម្លាំង ហើយធ្វើការទៅ ដ្បិតយើងនៅជាមួយអ្នកហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
ទេវតាក៏ពោលទៅពួកអ្នកដែលឈរនៅចំពោះមុខថា៖ «ចូរដោះសម្លៀកបំពាក់កខ្វក់ចេញពីលោក» រួចទេវតាពោលទៅលោកថា៖ «មើល៍! ខ្ញុំបានដកអំពើទុច្ចរិតចេញពីអ្នកហើយ ខ្ញុំនឹងបំពាក់សម្លៀកបំពាក់ដ៏រុងរឿងវិញ»។
បន្ទាប់មក អារក្សក៏នាំព្រះអង្គទៅកាន់ក្រុងបរិសុទ្ធ ហើយដាក់ព្រះអង្គលើកំពូលព្រះវិហារ ទូលថា៖
តែឪពុកប្រាប់ទៅពួកបាវបម្រើរបស់គាត់ថា "ចូរប្រញាប់យកអាវល្អបំផុតចេញមកបំពាក់ឲ្យកូនយើង ហើយយកចិញ្ជៀន និងស្បែកជើងមកបំពាក់ឲ្យផង។
ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
គឺសេចក្តីសុចរិតរបស់ព្រះ តាមរយៈជំនឿដល់ព្រះយេស៊ូវគ្រីស្ទ សម្រាប់អស់អ្នកដែលជឿ ដ្បិតគ្មានអ្វីខុសគ្នាឡើយ
ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។
ដ្បិតគឺពន្លឺហើយដែលគេមើលឃើញអ្វីៗទាំងអស់។ ហេតុនេះហើយបានជាមានសេចក្ដីថ្លែងទុកមកថា «អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងចាំងពន្លឺមកលើអ្នក»។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។
តែកុំវាស់ទីលានខាងក្រៅព្រះវិហារឡើយ ត្រូវទុកឲ្យនៅដោយឡែក ដ្បិតទីនោះព្រះអង្គបានប្រគល់ឲ្យជាតិសាសន៍នានា ហើយគេនឹងជាន់ទីក្រុងបរិសុទ្ធអស់រយៈពេលសែសិបពីរខែ។
ពលទ័ពនៅស្ថានសួគ៌ ជិះសេះសដង្ហែព្រះអង្គ ទាំងស្លៀកពាក់សំពត់ទេសឯកពណ៌សស្អាត។
ព្រះអង្គប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសឯកយ៉ាងម៉ដ្ដ ស្អាត ហើយភ្លឺ»។ ដ្បិតសំពត់ទេសឯកយ៉ាងម៉ដ្ដ គឺជាសេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ។
ពេលនោះ ខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី។
ប៉ុន្តែ គ្មានអ្វីស្មោកគ្រោក ឬអ្នកណាម្នាក់ដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬភូតកុហក អាចចូលទៅក្នុងក្រុងនោះបានឡើយ គឺចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។