អេសាយ 64:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 អស់ទាំងទីក្រុងបរិសុទ្ធរបស់ព្រះអង្គ បានត្រឡប់ជាទីចោលស្ងាត់ហើយ ក្រុងស៊ីយ៉ូនបានត្រូវចោលស្ងាត់ ឯក្រុងយេរូសាឡិមក៏ត្រូវខូចបង់ទៅ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 បណ្ដាទីក្រុងដ៏វិសុទ្ធរបស់ព្រះអង្គបានក្លាយជាទីរហោស្ថាន; ស៊ីយ៉ូនបានក្លាយជាទីរហោស្ថាន យេរូសាឡិមបានក្លាយជាទីស្ងាត់ជ្រងំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះវិហារដ៏វិសុទ្ធ និងថ្កុំថ្កើងរបស់យើងខ្ញុំ ជាកន្លែងដែលដូនតាយើងខ្ញុំតែងតែនាំគ្នា សរសើរតម្កើងព្រះនាមរបស់ព្រះអង្គ បានត្រូវភ្លើងឆាបឆេះអស់ អ្វីៗទាំងអស់យើងខ្ញុំស្រឡាញ់យ៉ាងខ្លាំង ក៏ត្រូវវិនាសដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 អស់ទាំងទីក្រុងបរិសុទ្ធរបស់ទ្រង់បានត្រឡប់ជាទីចោលស្ងាត់ហើយ ក្រុងស៊ីយ៉ូនបានត្រូវចោលស្ងាត់ ឯក្រុងយេរូសាឡិមក៏ត្រូវខូចបង់ទៅ សូមមើលជំពូកអាល់គីតាប10 ម៉ាស្ជិទដ៏វិសុទ្ធ និងថ្កុំថ្កើងរបស់យើងខ្ញុំ ជាកន្លែងដែលដូនតាយើងខ្ញុំតែងតែនាំគ្នា សរសើរតម្កើងនាមរបស់ទ្រង់ បានត្រូវភ្លើងឆាបឆេះអស់ អ្វីៗទាំងអស់យើងខ្ញុំស្រឡាញ់យ៉ាងខ្លាំង ក៏ត្រូវវិនាសដែរ។ សូមមើលជំពូក |
ខ្ញុំក៏ឮបុរសម្នាក់ដែលស្លៀកពាក់សំពត់ទេសឯក ដែលឈរនៅលើទឹកទន្លេ លោកលើកដៃ ទាំងស្តាំទាំងឆ្វេងទៅលើមេឃ ហើយស្បថដោយនូវព្រះអង្គដែលមានព្រះជន្មរស់នៅអស់កល្បជានិច្ចថា៖ «ហេតុការណ៍នេះនឹងមានរយៈពេលមួយខួប ពីរខួប និងកន្លះខួប ហើយកាលណាគេបានបង្ហើយការបំបែកអំណាចរបស់ប្រជាជនបរិសុទ្ធរួចហើយ នោះគ្រប់ការទាំងអស់នេះនឹងបានសម្រេច»។