Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ទេវតា​ក៏​ពោលទៅ​ពួក​អ្នក​ដែល​ឈរ​នៅ​ចំពោះ​មុខ​ថា៖ «ចូរ​ដោះ​សម្លៀក‌បំពាក់​កខ្វក់​ចេញ​ពី​លោក» រួចទេវតាពោល​ទៅ​លោក​ថា៖ «មើល៍! ខ្ញុំ​បានដក​អំពើ​ទុច្ចរិត​ចេញ​ពីអ្នក​ហើយ ខ្ញុំ​នឹង​‌បំពាក់សម្លៀក​បំពាក់​ដ៏​រុងរឿង​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ទូតសួគ៌​ក៏​និយាយ​នឹង​ពួកអ្នកដែល​ឈរ​នៅមុខ​គាត់​ថា​៖ “ចូរ​ដោះ​សម្លៀកបំពាក់​កខ្វក់​ចេញ​ពី​គាត់” រួច​និយាយ​នឹង​គាត់​ថា​៖ “មើល៍! ខ្ញុំ​បាន​យក​សេចក្ដីទុច្ចរិត​របស់អ្នក​ចេញ​ពី​អ្នក ហើយ​បាន​ស្លៀកពាក់ឲ្យ​អ្នក​ដោយ​សម្លៀកបំពាក់មានតម្លៃ​វិញ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ទេវតា​នេះ​ពោល​ទៅ​កាន់​អស់​អ្នក​ដែល​ឈរ​នៅ​ខាង​មុខ​ថា៖ «ចូរ​យក​សម្លៀក‌បំពាក់​កខ្វក់​ចេញ​ពី​លោក!»។ ទេវតា​ពោល​មក​កាន់​លោក​យេសួរ​ថា៖ «ខ្ញុំ​ដក​កំហុស​ចេញ​ពី​លោក ហើយ​ឲ្យ​លោក​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ទ្រង់​ក៏​បង្គាប់​ដល់​ពួក​ដែល​ឈរ​នៅ​ចំពោះ​ទ្រង់​ថា ចូរ​ដោះ​សំលៀក‌បំពាក់​កខ្វក់​ពី​លោក​ចេញ រួច​ទ្រង់​មាន​បន្ទូល​ដល់​លោក​ថា មើល អញ​បាន​លើក​ចោល​អំពើ​ទុច្ចរិត​ពី​ឯង​ចេញ​ហើយ អញ​នឹង​ប្រដាប់​ខ្លួន​ឯង ដោយ​សំលៀក‌បំពាក់​ដ៏​រុងរឿង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ម៉ាឡា‌អ៊ីកាត់​នេះ​ពោល​ទៅ​កាន់​អស់​អ្នក​ដែល​ឈរ​នៅ​ខាង​មុខ​ថា៖ «ចូរ​យក​សម្លៀក‌បំពាក់​កខ្វក់​ចេញ​ពី​គាត់!»។ ម៉ាឡា‌អ៊ីកាត់​ពោល​មក​កាន់​លោក​យេសួរ​ថា៖ «ខ្ញុំ​ដក​កំហុស​ចេញ​ពី​អ្នក ហើយ​ឲ្យ​អ្នក​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ​វិញ»។

សូមមើលជំពូក ចម្លង




សាការី 3:4
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​ណា‌ថាន់​ថា៖ «យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ» ណា‌ថាន់​ក៏​ទូល​តប​ថា៖ «ព្រះ‌យេហូវ៉ា​ក៏​បាន​ប្រោស​លើក​ទោស​ទ្រង់​ចោល​ដែរ ទ្រង់​មិន​ត្រូវ​សុគត​ទេ។


នោះ​មីកា‌យ៉ា ទូល​ថា៖ «ដូច្នេះ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ ទាំង​ខាង​ស្តាំ និង​ខាង​ឆ្វេង


សូម​បាំង​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ចេញ​ពី​អំពើ​បាប​របស់​ទូល‌បង្គំ ហើយ​លុប​បំបាត់​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ទៅ។


គឺយើង​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​អ្នក​ចេញ ដោយ​យល់​ដល់​ខ្លួន​យើង ហើយ​យើង​មិន​នឹក​ចាំ​អំពើ​បាប​របស់​អ្នក​ទៀត​ឡើយ។


យើង​បាន​លុប​អំពើ​រំលង​របស់​អ្នក​ចេញ ដូច​ជា​ពពក​យ៉ាង​ក្រាស់ និង​អំពើ​បាប​អ្នក​ដូច​ជា​ពពក​ផង ចូរ​វិល​មក​ឯ​យើង​វិញ ពី​ព្រោះ​យើង​បាន​លោះ​អ្នក​ហើយ។


ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​អ្នក ឱ​យេរូ‌សាឡិម​ជា​ទី​ក្រុង​បរិសុទ្ធ​អើយ ចូរ​ប្រដាប់​ដោយ​សម្លៀក‌បំពាក់​ដ៏​រុងរឿង​របស់​អ្នក​ចុះ ដ្បិត​ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​ពួក​មិន​កាត់​ស្បែក ឬ​ពួក​ស្មោក‌គ្រោក​ចូល​មក​ក្នុង​អ្នក​ទៀត​ឡើយ។


ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីក‌រាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​បាន​ប្រដាប់​ខ្លួន​ខ្ញុំ ដោយ​សម្លៀក‌បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ព្រះ‌អង្គ​បាន​ឃ្លុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុចរិត ដូច​ជា​ប្តី​ថ្មោង‌ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លម្អ ហើយ​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ។


ក៏​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ‌សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លម្អ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​អំណរ​ជំនួស​សេចក្ដី​សោក‌សៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្ដី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ ដើម្បី​ឲ្យ​គេ​បាន​ហៅ​ថា ជា​ដើម​ឈើ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដើម​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ មាន​ប្រយោជន៍​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង។


ដូច្នេះ ព្រះបាទ​យេហូយ៉ាគីន​ក៏​ផ្លាស់​សម្លៀក‌បំពាក់​គុក​ចេញ រួច​ព្រះបាទ​យេហូយ៉ាគីន ក៏​សោយ​ព្រះ‌ស្ងោយ នៅ​ចំពោះ​ស្តេច​បាប៊ីឡូន​ជា‌រៀង​រហូត​ដល់​អស់​ព្រះ‌ជន្ម។


យើង​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​អ្នក​រាល់​គ្នា ដូចេ្នះ អ្នក​នឹង​បាន​ស្អាត យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​សេចក្ដី​ស្មោក‌គ្រោក និង​ពី​អស់​ទាំង​រូប​ព្រះ​របស់​អ្នក។


កាល​ណា​ពួក​សង្ឃ​ចូល​ទៅ គេ​មិន​ត្រូវ​ចេញ​ពី​ទី​បរិសុទ្ធ ទៅ​ឯ​ទី‌លាន​ខាង​ក្រៅ​ឡើយ គឺ​គេ​ត្រូវ​ទុក​សម្លៀក‌បំពាក់ ដែល​គេ​ស្លៀក‌ពាក់​កំពុង​ដែល​ធ្វើ​ការ‌ងារ​នៅ​ទី​នោះ​វិញ ពី​ព្រោះ​សម្លៀក‌បំពាក់​ទាំង​នោះ​សុទ្ធ​តែ​បរិសុទ្ធ ហើយ​គេ​ត្រូវ​តែង​ខ្លួន ដោយ​សម្លៀក‌បំពាក់​ផ្សេង​ទៀត រួច​នឹង​ចូល​ទៅ​ឯ​ចំណែក​របស់​បណ្ដា‌ជន​បាន។


តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មត៌ក​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​ផ្ងំ​សេចក្ដី​ខ្ញាល់​ទុក​ជា‌និច្ច​ទេ ពី​ព្រោះ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​សប្បុរស​វិញ


ព្រះ‌អង្គ​នឹង​មាន​សេចក្ដី​អាណិត‌អាសូរ ដល់​យើង​រាល់​គ្នា​ទៀត ព្រះ‌អង្គ​នឹង​កម្រាប​សេចក្ដី​ទុច្ចរិត​របស់​យើង នៅ​ក្រោម​ព្រះ‌បាទ ហើយ​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង ទៅ​ក្នុង​សមុទ្រ​ជ្រៅ


បន្ទាប់​មក​ទៀត ទេវតាបាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​យេសួរ ជា​សម្ដេច​សង្ឃ ឈរ​នៅ​ចំពោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា មាន​អារក្ស​សាតាំង ឈរ​នៅ​ខាង​ស្តាំ​លោក ដើម្បី​តវ៉ា​នឹង​លោក។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ «បើ​អ្នក​ដើរ​តាម​ផ្លូវ​របស់​យើង ហើយ​រក្សា​បញ្ញើរ​របស់​យើង នោះ​អ្នក​នឹង​ជា​អ្នក​គ្រប់‌គ្រង​លើ​វិហារ​របស់​យើង ព្រម​ទាំង​រក្សា​ទី‌លាន​របស់យើង យើង​នឹង​ឲ្យ​អ្នក​បាន​ចូល​ក្នុង​ពួក​ដែល​នៅ​ទី​នេះ​ដែរ។


មើល៍! ថ្ម​ដែល​យើង​បាន​ដាក់​នៅ​មុខ​យេសួរ ថ្ម​តែ​មួយ​នោះ​មាន​ភ្នែក​ប្រាំពីរ យើង​នឹង​ចារឹក​លើ​ថ្ម​នោះ ហើយ​យើង​នឹង​ដក​អំពើ​ទុច្ចរិត​ចេញ​ពី​ស្រុក​ក្នុង​មួយ​ថ្ងៃ។


ប៉ុន្តែ ពេល​ស្តេច​យាង​ចូល​ទៅ​ទត​មើល​ភ្ញៀវ ទ្រង់​ឃើញ​បុរស​ម្នាក់​នៅ​ទី​នោះ ដែល​មិន​បាន​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​មង្គលការ


ទេវតា​ឆ្លើយ​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​នាំ​ដំណឹង​ល្អ​នេះ​មក​ប្រាប់​លោក ។


តែ​ឪពុក​ប្រាប់​ទៅ​ពួក​បាវ​បម្រើ​របស់​គាត់​ថា "ចូរ​ប្រញាប់​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​កូន​យើង ហើយ​យក​ចិញ្ជៀន និង​ស្បែក​ជើង​មក​បំពាក់​ឲ្យ​ផង។


លុះ​ស្អែក​ឡើង លោក​យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ​កំពុង​យាង​មក​រក​លោក ហើយ​ពោល​ថា៖ «ន៎ុះន៏ កូន​ចៀម​របស់​ព្រះ​ដែល​ដោះ​បាប​មនុស្ស​លោក!


គឺ​សេចក្តី​សុចរិត​របស់​ព្រះ តាម​រយៈ​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អស់​អ្នក​ដែល​ជឿ ដ្បិត​គ្មាន​អ្វី​ខុស​គ្នា​ឡើយ


ដ្បិត​ឈ្នួល​របស់​បាប ជា​សេចក្តី​ស្លាប់ តែ​អំណោយ‌ទាន​របស់​ព្រះ​វិញ គឺ​ជីវិត​អស់​កល្ប​ជា‌និច្ច នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង។


ពី​ដើម​អ្នក​រាល់​គ្នា​ខ្លះ​ក៏​ធ្លាប់​ជា​មនុស្ស​បែប​នោះ​ដែរ តែ​ព្រះ​បាន​លាង​សម្អាត​អ្នក​រាល់​គ្នា បាន​ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ បាន​រាប់​អ្នក​រាល់​គ្នា​ជា​សុចរិត ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​គ្រីស្ទ និង​ដោយ​សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​របស់​យើង​រួច​ហើយ។


ដ្បិត​ព្រះគ្រីស្ទ​ដែល​មិន​បាន​ស្គាល់​បាប​សោះ តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​តួ​បាប​ជំនួស​យើង ដើម្បី​ឲ្យ​យើង​បាន​ត្រឡប់​ជា​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ក្នុង​ព្រះ‌អង្គ។


ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​ចំណេះ​ដឹង ឲ្យ​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក។


ដ្បិត​យើង​នឹង​ប្រោស​ប្រណី​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​យើង​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​របស់​គេ​ទៀត» ។


បន្ទាប់​មក ខ្ញុំ​បាន​ឃើញ ហើយ​ក៏​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំ​វិញ​បល្ល័ង្ក ព្រម​ទាំង​សត្វ​មាន​ជីវិត និង​ពួក​ចាស់​ទុំ​ផង ហើយ​ចំនួន​នៃ​ទេវតា​នោះ មាន​ទាំង​ម៉ឺន​ទាំង​សែន ច្រើន​អនេកអនន្ត។


ខ្ញុំ​ក៏​ជម្រាប​លោក​ថា៖ «លោក​ម្ចាស់​អើយ លោក​ជ្រាប​ហើយ»។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក ពួក​គេ​បាន​បោក​អាវ​វែង​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ស​ដោយ​សារ​ឈាម​របស់​កូន​ចៀម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម