Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 110 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការ​ធានា​អះអាងអំពីជ័យ​ជម្នះ​ដល់​ព្រះ​រាជា ដែល​ជា​សង្ឃ​របស់​ព្រះ
ទំនុក​របស់​ព្រះបាទ​ដាវីឌ។

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល មក​កាន់​ព្រះ‌អម្ចាស់​របស់​ទូល‌បង្គំ​ថា «ចូរ​អង្គុយ​នៅ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់អ្នក ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក»។

2 ៙ ព្រះ‌យេហូវ៉ា​សន្ធឹង​ដំបង​រាជ្យដ៏​មានឥទ្ធិឫទ្ធិ របស់​ព្រះករុណា ចេញ​ពី​ក្រុង​ស៊ីយ៉ូន។ សូម​គ្រប់‌គ្រង​នៅ​កណ្ដាល​ខ្មាំង​សត្រូវ របស់​ព្រះ​ករុណា!

3 ប្រជា‌រាស្ត្រ​របស់ព្រះកុរណា នឹង​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត នៅ​ថ្ងៃ​ដែល​ព្រះ​ករុណា​ដឹក​នាំ​ក្បួន​ទ័ព នៅ​លើ​ភ្នំ​បរិសុទ្ធ ។ ពួកយុវជន​របស់​ព្រះ​ករុណា នឹង​ចូល​មកគាល់​ព្រះ​ករុណា ដូច​ទឹក​សន្សើម ដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចូស‌កាល ។

4 ព្រះ‌យេហូវ៉ា​បាន​ស្បថ ហើយ​ព្រះ‌អង្គ​នឹង​មិន​ប្រែ​ព្រះ‌ហឫ‌ទ័យ​ឡើយ ថា «អ្នក​ជា​សង្ឃ​នៅ​អស់‌កល្ប​ជា‌និច្ច តាម​របៀប​លោក​មិល​គីស្សាដែក»។

5 ៙ ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ខាង​ស្តាំ​ព្រះ​ករុណា ព្រះ‌អង្គ​នឹង​កម្ទេច​ស្តេច​ទាំង​ប៉ុន្មាន នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ។

6 ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ក្នុង​ចំណោម ជាតិ​សាសន៍ទាំង​ឡាយ ទាំង​បំ​ពេញក្រុង​ទាំង​នោះ​ដោយ​សាក‌សព ព្រះ‌អង្គ​នឹងកម្ទេចមេ​ដឹក​នាំ​របស់​គេ នៅ​លើ​ផែន​ដី​ទាំង​មូល។

7 ព្រះ‌អង្គ​នឹង​សោយ​ទឹក​ពី​ជ្រោះ​តាម​ផ្លូវ ដូច្នេះ ព្រះ‌អង្គ​នឹង​ងើប​ព្រះ‌ភក្ត្រ​ឡើង។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម