Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 11:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឯ​ពួក​មេ​ដឹក​នាំ​របស់​ប្រជាជន រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ប្រជា‌ជន​ឯ​ទៀត គេ​ចាប់​ឆ្នោត​យក​ម្នាក់ ក្នុង​ចំ‌ណោម​ដប់​នាក់ ឲ្យ​មក​រស់​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​បរិសុទ្ធ ហើយ​ប្រាំ​បួន​នាក់​ទៀត ឲ្យ​រស់​នៅ​តាម​ទី​ក្រុង​ឯ​ទៀតៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 មេ​ដឹក​នាំ​របស់​ប្រជា‌ជន​តាំង​ទី​លំ‌នៅ​នៅ​ក្រុង​យេរូ‌សាឡឹម។ រីឯ​ប្រជា‌ជន​វិញ គេ​បាន​ចាប់​ឆ្នោត​ឲ្យ​ម្នាក់ ក្នុង​ចំណោម​ដប់​នាក់ មក​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដ៏វិសុទ្ធ ហើយ​ប្រាំ​បួន​នាក់​ទៀត ត្រូវ​រស់​នៅ​តាម​ក្រុង​នានា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​ពួក​ប្រធាន​ក្នុង​បណ្តាជន នោះ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ពួក​បណ្តាជន​ឯ​ទៀត គេ​ចាប់​ឆ្នោត​យក​១​នាក់​ក្នុង​១០ ឲ្យ​មក​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​បរិសុទ្ធ​ដែរ ហើយ​៩​នាក់ ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​ឯ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

1 មេ​ដឹក​នាំ​របស់​ប្រជា‌ជន​តាំង​ទី​លំ‌នៅ​នៅ​ក្រុង​យេរូ‌សាឡឹម។ រីឯ​ប្រជា‌ជន​វិញ គេ​បាន​ចាប់​ឆ្នោត​ឲ្យ​ម្នាក់ ក្នុង​ចំណោម​ដប់​នាក់ មក​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដ៏‌វិសុទ្ធ ហើយ​ប្រាំ​បួន​នាក់​ទៀត ត្រូវ​រស់​នៅ​តាម​ក្រុង​នានា។

សូមមើលជំពូក ចម្លង




នេហេមា 11:1
21 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ចាប់​ឆ្នោត​ទាំង​តូច​ទាំង​ធំ តាម​វង្ស​របស់​ឪពុក​គេ ឲ្យ​បាន​ទ្វារ​នីមួយៗ។


អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​ពួក​អ្នក​កំពូល​លើ​វង្ស​របស់​ឪពុក​គេ តាម​តំណ​គេ​រៀង​ខ្លួន ជា​ពួក​មេ​ទាំង​អស់ ហើយ​ជា​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម។


គេ​បាន​រាប់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ តាម​ពង្សាវ‌តារ​របស់​គេ ហើយ​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រា‌អែល។ បន្ទាប់​មក ពួក​យូដា​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ។


រីឯ​ពួក​ដែល​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ជា​កេរ‌អាករ​របស់​គេ​មុន​បង្អស់ នោះ​គឺ​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី និង​ពួក​នេធី‌និម។


កូន​ចៅ​យូដា កូន​ចៅ​បេនយ៉ាមីន កូន​ចៅ​អេប្រាអិម និង​កូន​ចៅ​ម៉ាណា‌សេ គេ​សុទ្ធ​តែ​នៅ​ក្រុង​យេរូ‌សាឡិម។


យើងជាពួក​សង្ឃ ពួក​លេវី និង​ប្រជា‌ជន បាន​ចាប់​ឆ្នោត​ពី​ដំណើរ​តង្វាយ​ជា​ឧស ដើម្បី​យក​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង តាម​វង្ស​របស់​ឪពុក​យើង តាម​ពេល​កំណត់ គឺ​រៀង​រាល់​ឆ្នាំ សម្រាប់​ដុត​នៅ​លើ​អាសនា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ។


ពួក​លេវី​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​បរិសុទ្ធ​មាន ២៨៤ នាក់។


នៅ​គ្រា​នោះ ខ្ញុំ​ក៏​ប្រាប់​ប្រជា‌ជន​ថា៖ «ត្រូវ​ឲ្យ​គ្រប់​គ្នា ព្រម​ទាំង​អ្នក​បម្រើ​របស់​ខ្លួន ដេក​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​គេ​ជួយ​ការ​ពារ​យើង​នៅ​ពេល​យប់ ហើយ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ»។


ដ្បិត​នៅ​ទី​នោះ មាន​តាំង​បល្ល័ង្ក​វិនិច្ឆ័យ ជា​បល្ល័ង្ក​នៃ​រាជ‌វង្ស​របស់​ព្រះ​បាទ​ដាវីឌ។


ចូរ​អធិស្ឋានសូម​ឲ្យ​ក្រុង​យេរូ‌សាឡិម បាន​សេចក្ដី​សុខ «សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះ បាន​ចម្រុង​ចម្រើន!


មនុស្ស​តែង​បោះ​ឆ្នោត​ទៅ​ក្នុង​ថ្នក់​អាវ ប៉ុន្តែ ដែល​សម្រេច​ទៅ​ជា​យ៉ាង​ណា នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា។


ដ្បិត​គេ​ហៅ​ខ្លួន​គេ​ថា​ជា​អ្នក​ក្រុង​បរិសុទ្ធ ហើយ​ផ្អែក​ទៅ​លើ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ព្រះ‌អង្គ​ព្រះ‌នាម​ថា ព្រះ‌យេហូវ៉ា​នៃពួក​ពល‌បរិវារ។


ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​អ្នក ឱ​យេរូ‌សាឡិម​ជា​ទី​ក្រុង​បរិសុទ្ធ​អើយ ចូរ​ប្រដាប់​ដោយ​សម្លៀក‌បំពាក់​ដ៏​រុងរឿង​របស់​អ្នក​ចុះ ដ្បិត​ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​ពួក​មិន​កាត់​ស្បែក ឬ​ពួក​ស្មោក‌គ្រោក​ចូល​មក​ក្នុង​អ្នក​ទៀត​ឡើយ។


ហើយ​ចេញ​ពី​ផ្នូរ។ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គេ​បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​បរិសុទ្ធ ហើយ​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ។


បន្ទាប់​មក អារក្ស​ក៏​នាំ​ព្រះ‌អង្គ​ទៅ​កាន់​ក្រុង​បរិសុទ្ធ ហើយ​ដាក់​ព្រះ‌អង្គ​លើ​កំពូល​ព្រះ‌វិហារ ទូល​ថា៖


បន្ទាប់​មក គេ​អធិស្ឋាន​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​ចិត្ត​មនុស្ស​ទាំង​អស់ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ជ្រើស‌រើស​មួយ​ណា


គេ​ក៏​ចាប់​ឆ្នោត ហើយ​ត្រូវ​ចំ​លើ​រូប​ម៉ាត់‌ធាស រួច​គេ​ក៏​រាប់​គាត់​បញ្ចូល​ជា‌មួយ​ពួក​សាវក​ទាំង​ដប់​មួយ។


លោក​យ៉ូស្វេ​ក៏ចាប់​ឆ្នោត​ឲ្យ​ពួក​គេនៅ​ស៊ីឡូរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ លោក​យ៉ូស្វេ​ចែក​ទឹក​ដី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដល់​កុល​សម្ព័ន្ធ​នីមួយៗ តាម​ចំណែក​រៀងៗ​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម