វិវរណៈ 21:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ប៉ុន្តែ គ្មានអ្វីស្មោកគ្រោក ឬអ្នកណាម្នាក់ដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬភូតកុហក អាចចូលទៅក្នុងក្រុងនោះបានឡើយ គឺចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល27 គ្រប់ទាំងអ្វីដែលមិនបរិសុទ្ធ និងអ្នកដែលប្រព្រឹត្តសេចក្ដីគួរឲ្យស្អប់ខ្ពើម ឬសេចក្ដីកុហក នឹងចូលទៅក្នុងទីក្រុងនោះមិនបានសោះឡើយ គឺមានតែអ្នកដែលត្រូវបានកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបចូលទៅបាន៕ សូមមើលជំពូកKhmer Christian Bible27 ហើយអ្វីៗដែលមិនស្អាត ព្រមទាំងអ្នកដែលប្រព្រឹត្ដអំពើគួរស្អប់ខ្ពើម និងសេចក្ដីភូតភរមិនអាចចូលក្នុងក្រុងនោះបានឡើយ មានតែអស់អ្នកដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបអាចចូលបាន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 គ្មានអ្វីមួយមិនបរិសុទ្ធអាចចូលមកក្នុងក្រុងនោះឡើយ ហើយអ្នកប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬអ្នកកុហក ក៏ពុំអាចចូលដែរ គឺមានតែអ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងនៃបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបអាចចូលបាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ក៏គ្មានអ្វីស្មោកគ្រោក ឬអ្នកណាដែលប្រព្រឹត្តបែបគួរខ្ពើម ឬសេចក្ដីកំភូតណាចូលទៅក្នុងទីក្រុងនោះបានឡើយ ចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុក ក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។ សូមមើលជំពូកអាល់គីតាប27 គ្មានអ្វីមួយមិនបរិសុទ្ធអាចចូលមកក្នុងក្រុងនោះបានឡើយ ហើយអ្នកប្រព្រឹត្ដអំពើគួរឲ្យស្អប់ខ្ពើម ឬអ្នកកុហកក៏ពុំអាចចូលបានដែរ គឺមានតែអ្នកដែលមានឈ្មោះកត់ទុក ក្នុងក្រាំងនៃបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះទើបអាចចូលបាន។ សូមមើលជំពូក |
ថ្លាងទាំងអស់នៅក្រុងយេរូសាឡិម និងនៅស្រុកយូដា ត្រូវញែកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ានៃពួកពលបរិវារទាំងអស់ ពួកអ្នកដែលមកថ្វាយយញ្ញបូជា នឹងយកថ្លាងទាំងនោះសម្រាប់ស្ងោរតង្វាយយញ្ញបូជា ហើយនៅថ្ងៃនោះ នឹងគ្មានអ្នកលក់ នៅក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ានៃពួកពលបរិវារទៀតហើយ។:៚