វិវរណៈ 8:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាទីមួយផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានព្រឹល និងភ្លើងលាយដោយឈាម បោះទៅលើផែនដី រួចផែនដីមួយភាគបីក៏ឆេះអស់ ព្រមទាំងដើមឈើមួយភាគបី និងស្មៅទាំងអស់ដែរ។ ព្រះគម្ពីរខ្មែរសាកល ទូតសួគ៌ទីមួយផ្លុំត្រែឡើង នោះមានដុំទឹកកក និងភ្លើងលាយជាមួយឈាម ត្រូវបានបោះទៅលើផែនដី។ មួយភាគបីនៃផែនដីត្រូវបានដុតចោល មួយភាគបីនៃដើមឈើក៏ត្រូវបានដុតចោល ហើយស្មៅខៀវខ្ចីទាំងអស់ក៏ត្រូវបានដុតចោលដែរ។ Khmer Christian Bible ទេវតាទីមួយក៏ផ្លុំត្រែឡើង នោះកើតមានព្រឹល និងភ្លើងលាយជាមួយឈាមដែលបានបោះទៅលើផែនដី ហើយផែនដីឆេះអស់មួយភាគបី ដើមឈើឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងឡាយក៏ឆេះអស់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាទីមួយផ្លុំត្រែឡើង ស្រាប់តែមានព្រឹល និងភ្លើង លាយជាមួយឈាម ធ្លាក់មកលើផែនដី ផែនដីក៏ឆេះអស់មួយភាគបី ដើមឈើក៏ឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងប៉ុន្មានក៏ឆេះអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតាទី១ក៏ផ្លុំឡើង នោះកើតមានព្រឹល ហើយភ្លើងលាយដោយឈាម បោះទៅលើផែនដី រួចផែនដី១ភាគក្នុង៣បានឆេះអស់ទៅ ព្រមទាំងដើមឈើ១ភាគក្នុង៣ដែរ នឹងស្មៅទាំងអស់ផង។ អាល់គីតាប ម៉ាឡាអ៊ីកាត់ទីមួយផ្លុំត្រែឡើង ស្រាប់តែមានព្រឹល និងភ្លើង លាយជាមួយឈាម ធ្លាក់មកលើផែនដី ផែនដីក៏ឆេះអស់មួយភាគបី ដើមឈើក៏ឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងប៉ុន្មានក៏ឆេះអស់ដែរ។ |
ដូច្នេះ លោកម៉ូសេក៏ចាកចេញពីផារ៉ោន ហើយទៅក្រៅទីក្រុង លោកលើកដៃទៅព្រះយេហូវ៉ា នោះផ្គរលាន់ និងព្រឹលក៏ស្ងប់ទៅ ហើយភ្លៀងក៏រាំង លែងធ្លាក់មកលើដីទៀត។
មើល៍ ព្រះអម្ចាស់មានអ្នកខ្លាំងពូកែដ៏មានឫទ្ធិម្នាក់ អ្នកនោះនឹងពង្រាបចុះដល់ដី ដោយអំណាច ដូចជាព្យុះព្រឹល ជាព្យុះសង្ឃរាដែលបំផ្លាញ ហើយដូចជាព្យុះភ្លៀងធំឲ្យទឹកហូរជន់លិចផែនដី។
ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងធ្វើទោសដល់ទីក្រុងដោយផ្គរ កក្រើកដី សូរគ្រាំគ្រេង ខ្យល់កួច ព្យុះសង្ឃរា និងអណ្ដាតភ្លើងដែលឆេះបំផ្លាញ។
ឯព្រះយេហូវ៉ានឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ព្រះអង្គឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីក្រោធព្រះអង្គ និងអណ្ដាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា និងដុំព្រឹលផង។
យើងនឹងសម្រេចទោសដល់វា ដោយអាសន្នរោគ និងឈាម យើងនឹងបង្អុរភ្លៀងរំលា ព្រមទាំងព្រឹលយ៉ាងធំ និងភ្លើង ហើយស្ពាន់ធ័រមកលើវា និងពួកកកកុញរបស់វា ហើយលើបណ្ដាសាសន៍ជាច្រើនដែលមកជាមួយផង។
យើងនឹងសម្ដែងការអស្ចារ្យនៅលើមេឃ និងនៅលើផែនដី គឺជាឈាម ភ្លើង និងកម្សួលផ្សែង។
ដ្បិតថ្ងៃរះឡើង មានចំហាយក្តៅនៅពេលណា ស្មៅក៏ក្រៀមស្វិត ផ្កាក៏រុះរោយ ហើយលម្អរបស់វាក៏បាត់បង់ទៅ។ ដូច្នេះ អ្នកមានក៏នឹងត្រូវស្រពោនទៅក្នុងកិច្ចការរបស់ខ្លួនយ៉ាងនោះដែរ។
ពេលពួកគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ ព្រះយេហូវ៉ាក៏ទម្លាក់គ្រាប់ព្រឹលធំៗពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់។ ពួកអ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹល មានចំនួនច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសម្លាប់ដោយដាវទៅទៀត។
ដ្បិតមនុស្សគ្រប់រូបប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ។ ស្មៅតែងតែក្រៀមស្វិត ហើយផ្កាក៏រុះរោយដែរ
កន្ទុយវាទាញផ្កាយពីលើមេឃមួយភាគបី ហើយគ្រវែងទម្លាក់មកផែនដី។ បន្ទាប់មក នាគក៏ឈរនៅមុខស្ត្រីដែលហៀបនឹងសម្រាលកូននោះ ចាំលេបកូនរបស់នាង ពេលណាកូននោះសម្រាលចេញមក។
ទេវតាទីមួយក៏ចេញទៅ យកពែងរបស់ខ្លួនចាក់ទៅលើផែនដី ស្រាប់តែមានដំបៅយ៉ាងអាក្រក់ និងឈឺចាប់ កើតលើមនុស្សដែលមានទីសម្គាល់របស់សត្វនោះ និងអ្នកដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា។
មានព្រឹលធំៗ គ្រាប់ព្រឹលនីមួយៗមានទម្ងន់ប្រមាណសែសិបប្រាំគីឡូក្រាម ធ្លាក់ចុះពីផ្ទៃមេឃមកលើមនុស្សលោក ហើយគេជេរប្រមាថព្រះ ដោយសារគ្រោះកាចនៃការធ្លាក់ព្រឹលនោះ ព្រោះគ្រោះកាចនោះខ្លាំងក្រៃលែង។
ខ្ញុំមើលទៅឃើញមានសេះមួយ សម្បុរបៃតងស្លាំង អ្នកជិះសេះនោះមានឈ្មោះថា «ស្លាប់» ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ទៅតាមអ្នកនោះ។ គេឲ្យទាំងពីរនោះមានអំណាចលើផែនដីមួយភាគបួន ដើម្បីសម្លាប់ដោយដាវ អំណត់ ទុក្ខវេទនា និងដោយសត្វសាហាវ នៅលើផែនដី។
ក្រោយនោះមក ខ្ញុំឃើញទេវតាបួនរូប ឈរនៅជ្រុងផែនដីទាំងបួន ទាំងទប់ខ្យល់នៅផែនដីទាំងបួនទិស មិនឲ្យបក់មកលើផែនដី សមុទ្រ ឬដើមឈើណាឡើយ។
ពេលនោះ ទេវតាទាំងបួន ដែលប្រុងប្រៀបសម្រាប់ពេលកំណត់ ថ្ងៃ ខែ និងឆ្នាំ ក៏ត្រូវបានដោះលែង ដើម្បីឲ្យសម្លាប់មនុស្សមួយភាគបីចោល។
មនុស្សលោកមួយភាគបីបានស្លាប់ ដោយសារគ្រោះកាចទាំងបីមុខនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រ ដែលចេញពីមាត់សេះទាំងនោះ។
មានគេបង្គាប់កណ្ដូបទាំងនោះ កុំឲ្យបំផ្លាញស្មៅនៅផែនដី ឬរបស់ណាខ្ចី ឬដើមឈើណាឡើយ គឺធ្វើទុក្ខតែអស់អ្នកណា ដែលគ្មានត្រារបស់ព្រះនៅថ្ងាសប៉ុណ្ណោះ។