Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 38:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 យើង​នឹង​សម្រេច​ទោស​ដល់​វា ដោយ​អាសន្ន‌រោគ និង​ឈាម យើង​នឹង​បង្អុរ​ភ្លៀង​រំលា ព្រម​ទាំង​ព្រឹល​យ៉ាង​ធំ និង​ភ្លើង ហើយ​ស្ពាន់‌ធ័រ​មក​លើ​វា និង​ពួក​កក‌កុញ​របស់​វា ហើយ​លើ​បណ្ដា​សាសន៍​ជា​ច្រើន​ដែល​មក​ជា‌មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 យើង​នឹង​ប្រើ​ជំងឺ​រាត‌ត្បាត និង​ការ​បង្ហូរ​ឈាម​ដាក់​ទោស​ស្ដេច​នេះ។ យើង​ធ្វើ​ឲ្យ​មាន​ព្រឹល និង​ភ្លៀង​ធ្លាក់​ចុះ​មក​យ៉ាង​ខ្លាំង ហើយ​ធ្វើ​ឲ្យ​មាន​ភ្លើង និង​ស្ពាន់ធ័រ​ធ្លាក់​មក​លើ​ស្ដេច​នោះ ព្រម​ទាំង​កង‌ទ័ព និង​ជាតិ​សាសន៍​ដ៏​ច្រើន​ដែល​នៅ​ជា​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 អញ​នឹង​សំរេច​ទោស​ដល់​វា ដោយ​អាសន្ន‌រោគ នឹង​ឈាម អញ​នឹង​បង្អុរ​ភ្លៀង​រំលា ព្រម​ទាំង​ព្រិល​យ៉ាង​ធំ នឹង​ភ្លើង ហើយ​ស្ពាន់‌ធ័រ​មក​លើ​វា នឹង​ពួក​កក‌កុញ​របស់​វា ហើយ​លើ​បណ្តា​សាសន៍​ជា​ច្រើន ដែល​មក​ជា​មួយ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

22 យើង​នឹង​ប្រើ​ជំងឺ​រាត‌ត្បាត និង​ការ​បង្ហូរ​ឈាម​ដាក់​ទោស​ស្ដេច​នេះ។ យើង​ធ្វើ​ឲ្យ​មាន​ព្រឹល និង​ភ្លៀង​ធ្លាក់​ចុះ​មក​យ៉ាង​ខ្លាំង ហើយ​ធ្វើ​ឲ្យ​មាន​ភ្លើង និង​ស្ពាន់ធ័រ​ធ្លាក់​មក​លើ​ស្ដេច​នោះ ព្រម​ទាំង​កង‌ទ័ព និង​ជាតិ​សាសន៍​ដ៏​ច្រើន​ដែល​នៅ​ជា​មួយ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 38:22
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌យេហូវ៉ា​បង្អុរ​ភ្លៀង​ជា​ស្ពាន់‌ធ័រ និង​ភ្លើង​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា


សូម​ព្រះ‌អង្គ​បង្អុរ​ភ្លៀង​ជា​អន្ទាក់ មក​លើ​មនុស្ស​អាក្រក់ គឺ​ជា​ភ្លើង​ឆេះ និង​ស្ពាន់‌ធ័រ ហើយ​ខ្យល់​ក្តៅ​ក្រហាយ នឹង​បាន​ជា​ចំណែក​ក្នុង​ពែង​របស់​គេ។


យើង​នឹង​យក​សេចក្ដី​យុត្តិ‌ធម៌​ធ្វើ​ជា​ខ្សែ​បន្ទាត់ ហើយ​សេចក្ដី​សុចរិត​ជា​ខ្សែ​ប្រ‌យោល រួច​ព្យុះ​ព្រឹល​នឹង​បោស​រំលីង​ទី​ជ្រក​នៃ​សេចក្ដី​ភូត‌ភរ​ទៅ ហើយ​ទឹក​នឹង​ជន់​ឡើង​លិច​ទីពួន​អស់។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ដោយ​ផ្គរ កក្រើក​ដី សូរ​គ្រាំ‌គ្រេង ខ្យល់​កួច ព្យុះ​សង្ឃរា និង​អណ្ដាត​ភ្លើង​ដែល​ឆេះ​បំផ្លាញ។


ខ្មោច​របស់​គេ​ដែល​ត្រូវ​សម្លាប់​នោះ បាន​បោះ​ចោល​ទៅ ក្លិន​ស្អុយ​ពី​សាក‌សព​ទាំង​នោះ​នឹង​សាយ​ឡើង ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​រលាយ​ទៅ​ដោយ​ឈាម​គេ។


ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ដល់​មនុស្ស​ទាំង​អស់ ដោយ‌សារ​ភ្លើង និង​ដោយ​សារ​ដាវ​របស់​ព្រះ‌អង្គ ដូច្នេះ ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ប្រហារ​ជីវិត នោះ​មាន​គ្នា​ច្រើន​ណាស់។


ព្រះ​សូរ​សៀង​នឹង​ឮ​រហូត​ដល់​ចុង​បំផុត​ផែនដី ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ការណ៍​ទាស់​ទទឹង នឹង​សាសន៍​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​នឹង​កាត់​ក្ដី​មនុស្ស​គ្នា ឯ​ពួក​មនុស្ស​អាក្រក់ ព្រះ‌អង្គ​នឹង​ប្រគល់​ដល់​ដាវ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


នោះ​ចូរ​ប្រកាស​ប្រាប់​អស់​អ្នក​ដែល​បូក​បាយ​អ​នោះ​ថា កំផែង​នោះ​នឹង​ត្រូវ​រលំ ដោយ​មាន​ភ្លៀងធ្លាក់​យ៉ាង​ខ្លាំង ហើយ​ឯង ឱ​គ្រាប់​ព្រឹល​ធំៗ​អើយ ឯង​នឹង​ធ្លាក់​មក ហើយ​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​ក៏​បំបាក់​ឲ្យ​រលំ​ដែរ។


ពី​ព្រោះ​យើង​នឹង​ចាត់​អាសន្ន‌រោគ​ទៅ​ក្នុង​វា និង​ឈាម​ទៅគ្រប់​ផ្លូវ​របស់​វា ពួក​អ្នក​ដែល​ត្រូវ​របួស​នឹង​ដួល​នៅ​កណ្ដាល​វា ដោយ​មាន​ដាវ​គ្រប​សង្កត់​នៅ​គ្រប់​ទិស នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


យើង​នឹង​ចាត់​ភ្លើង​ទៅ​លើ​ស្រុក​ម៉ាកុក ហើយ​លើ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ដោយ​សុខ‌សាន្ត​នៅ​កោះ​ទាំង‌ឡាយ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


យើង​នឹង​ចាត់​អំណត់ សត្វ​កំណាច​មក​លើ​អ្នក​រាល់​គ្នា សត្វ​នោះ​នឹង​ប្រហារ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ហើយ​នឹង​មាន​ទាំង​អាសន្ន‌រោគ និង​ឈាម​មក​កណ្ដាល​អ្នក​រាល់​គ្នា​ដែរ យើង​នឹង​នាំ​ដាវ​មក​លើ​អ្នក យើង​នេះ គឺ​យេហូវ៉ា បាន​ចេញ​វាចា​ហើយ»។


នោះ​យើង​នឹង​ប្រមូល​សាសន៍​ទាំង​អស់ ហើយ​នាំ​គេ​ចុះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​យេហូ‌សាផាត នៅ​ទី​នោះ​យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក‌គេ ដោយ​ព្រោះ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​អ៊ីស្រា‌អែល ជា​មត៌ក​របស់​យើង ដែល​គេ​កម្ចាត់​កម្ចាយ​ទៅ​នៅ​អស់​ទាំង​សាសន៍ ហើយ​គេ​បាន​បែង​ចែក​ទឹក​ដី​របស់​យើង។


ពេល​ភ្លៀង​ធ្លាក់​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​មក​ប៉ះ​ទង្គិច​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូច​ខាត​ជា​ខ្លាំង»។


ពេល​ពួកគេ​រត់​ពី​មុខ​សាសន៍​អ៊ីស្រា‌អែល នៅ​ត្រង់​ផ្លូវ​ដែល​ចុះ​ពី​បេត-ហូរ៉ុន​ទៅ ព្រះ‌យេហូវ៉ា​ក៏​ទម្លាក់គ្រាប់​ព្រឹល​ធំៗ​ពី​លើ​មេឃ​មក​លើ​គេ រហូត​ដល់​អាសេកា ឲ្យ​គេ​ត្រូវ​ស្លាប់។ ពួក​អ្នក​ដែល​ស្លាប់​ដោយ​សារ​គ្រាប់​ព្រឹល មានចំនួន​ច្រើន​ជាងអស់​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សម្លាប់​ដោយ​ដាវ​ទៅ​ទៀត។


អ្នក​នោះ​ក៏​នឹង​ត្រូវ​ផឹក​ស្រា​នៃ​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ ជា​ស្រា​ឥត​លាយ ដែល​ចាក់​ទៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​គេ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​នៅ​ក្នុង​ភ្លើង និង​ស្ពាន់‌ធ័រ នៅ​ចំពោះ​មុខ​ពួក​ទេវតា​បរិសុទ្ធ និង​នៅ​ចំពោះ​មុខ​កូន​ចៀម​ផង។


មាន​ព្រឹល​ធំៗ គ្រាប់​ព្រឹល​នីមួយៗ​មាន​ទម្ងន់​ប្រមាណ​សែសិប​ប្រាំ​គីឡូ​ក្រាម ធ្លាក់​ចុះ​ពី​ផ្ទៃ​មេឃ​មក​លើ​មនុស្ស​លោក ហើយ​គេ​ជេរ​ប្រមាថ​ព្រះ ដោយ​សារ​គ្រោះ​កាច​នៃ​ការ​ធ្លាក់​ព្រឹល​នោះ ព្រោះ​គ្រោះ‌កាច​នោះ​ខ្លាំង​ក្រៃ‌លែង។


ពួក​គេ​ឡើង​ទៅ​ពាស​ពេញ​លើ​ផែនដី ហើយ​ឡោម​ព័ទ្ធ​ជំរំ​របស់​ពួក​បរិសុទ្ធ ជា​ទី​ក្រុង​សំណព្វ​របស់​ព្រះ តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ​អស់​ទៅ។


ទេវតា​ទី​មួយ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ព្រឹល និង​ភ្លើង​លាយ​ដោយ​ឈាម បោះ​ទៅ​លើ​ផែនដី រួច​ផែនដី​មួយ​ភាគ​បី​ក៏​ឆេះ​អស់ ព្រម​ទាំង​ដើម​ឈើ​មួយ​ភាគ​បី និង​ស្មៅ​ទាំង​អស់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម