Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 9:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពេល​នោះ ទេវតា​ទាំង​បួន ដែល​ប្រុង​ប្រៀប​សម្រាប់​ពេល​កំណត់ ថ្ងៃ ខែ និង​ឆ្នាំ ក៏​ត្រូវ​បាន​ដោះ​លែង ដើម្បី​ឲ្យ​សម្លាប់​មនុស្ស​មួយ​ភាគ​បី​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ពេលនោះ ទូតសួគ៌​ទាំង​បួន​រូប​នោះ​ដែល​ត្រូវបាន​ត្រៀម​ទុក​សម្រាប់​ម៉ោង ថ្ងៃ ខែ និង​ឆ្នាំ​កំណត់ ក៏​ត្រូវបាន​ស្រាយ ដើម្បី​សម្លាប់​មួយភាគបី​នៃ​មនុស្សជាតិ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 នោះ​ទេវតា​ទាំង​បួន​ដែល​បាន​ត្រៀម​ទុក​សម្រាប់​វេលា​នោះ​ ថ្ងៃ​នោះ​ ខែ​នោះ​ និង​ឆ្នាំ​នោះ​ក៏​ត្រូវ​បាន​ស្រាយ​ដើម្បី​ឲ្យ​សម្លាប់​មនុស្ស​មួយ​ភាគ​បី​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 គេ​ក៏​ស្រាយ​ទេវតា​ទាំង​បួន​រូប ដែល​បាន​ប្រុង​ប្រៀប​ខ្លួន​ប្រហារ​ជីវិត​មនុស្ស​មួយ​ភាគ​បី ត្រូវ​តាម​ម៉ោង​ថ្ងៃ ខែ និង​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 នោះ​ក៏​ស្រាយ​ទេវតា​ទាំង​៤ ដែល​ប្រុង‌ប្រៀប​សំរាប់​ពេល​កំណត់​ថ្ងៃ ខែ នឹង​ឆ្នាំ ដើម្បី​នឹង​សំឡាប់​មនុស្ស​១​ភាគ​ក្នុង​៣​ចោល

សូមមើលជំពូក ចម្លង

អាល់គីតាប

15 គេ​ក៏​ស្រាយ​ម៉ាឡា‌អ៊ីកាត់​ទាំង​បួន​រូប ដែល​បាន​ប្រុង​ប្រៀប​ខ្លួន​ប្រហារ​ជីវិត​មនុស្ស​មួយ​ភាគ​បី ត្រូវ​តាម​ម៉ោង​ថ្ងៃ ខែ និង​ឆ្នាំ។

សូមមើលជំពូក ចម្លង




វិវរណៈ 9:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ផុត​ពី​មួយ​ពាន់​ឆ្នាំ​នោះ​ហើយ អារក្ស​សាតាំង​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​រួច​ពី​គុក


ទេវតា​ទី​បី​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ផ្កាយ​មួយ​យ៉ាង​ធំ ធ្លាក់​ចុះ​ពី​លើ​មេឃ ទាំង​ឆេះ​ដូច​ជា​ចន្លុះ ធ្លាក់​ទៅ​លើ​អស់​ទាំង​ទន្លេ​មួយ​ភាគ​បី និង​ទៅ​លើ​រន្ធ​ទឹក​នានា​ដែរ។


ទេវតា​ទី​មួយ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ព្រឹល និង​ភ្លើង​លាយ​ដោយ​ឈាម បោះ​ទៅ​លើ​ផែនដី រួច​ផែនដី​មួយ​ភាគ​បី​ក៏​ឆេះ​អស់ ព្រម​ទាំង​ដើម​ឈើ​មួយ​ភាគ​បី និង​ស្មៅ​ទាំង​អស់​ដែរ។


ទេវតា​ទី​ពីរ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ដូច​ជា​ភ្នំ​យ៉ាង​ធំ​កំពុង​តែ​ឆេះ បាន​បោះ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​មួយ​ភាគ​បី ក៏​ត្រឡប់​ទៅ​ជា​ឈាម


អស់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ ដែល​មាន​ជីវិត​រស់ ក៏​ស្លាប់​អស់​មួយ​ភាគ​បី ហើយ​អស់​ទាំង​នាវា ក៏​ត្រូវ​បំផ្លាញ​មួយ​ភាគ​បី​ដែរ។


វា​មាន​កន្ទុយ និង​ទ្រនិច​ដូច​ជា​ខ្យាដំរី ហើយ​កន្ទុយ​របស់​វា មាន​អំណាច​ធ្វើ​ទុក្ខ​មនុស្ស​អស់​រយៈ​ពេល​ប្រាំ​ខែ។


មនុស្ស​លោក​មួយ​ភាគ​បី​បាន​ស្លាប់ ដោយ​សារ​គ្រោះ​កាច​ទាំង​បី​មុខ​នេះ គឺ​ដោយ​ភ្លើង ផ្សែង និង​ស្ពាន់‌ធ័រ ដែល​ចេញ​ពី​មាត់​សេះ​ទាំង​នោះ។


កណ្ដូប​ទាំង​នោះ​បាន​ទទួល​អំណាច មិន​មែន​នឹង​សម្លាប់​មនុស្ស​ទេ គឺ​គ្រាន់​តែ​ធ្វើ​ទុក្ខ​ក្នុង​រវាង​ប្រាំ​ខែ​ប៉ុណ្ណោះ ហើយ​ដែល​វា​ធ្វើ​ទុក្ខ​នោះ ប្រៀប​ដូច​ជា​ខ្យា​ដំរី​ធ្វើ​ទុក្ខ ពេល​ដែល​វា​ទិច​មនុស្ស​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម