Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 1:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដ្បិត​ថ្ងៃ​រះ​ឡើង មាន​ចំហាយ​ក្តៅ​នៅ​ពេល​ណា ស្មៅ​ក៏​ក្រៀម​ស្វិត ផ្កា​ក៏​រុះ​រោយ ហើយ​លម្អ​របស់​វា​ក៏​បាត់​បង់​ទៅ។ ដូច្នេះ អ្នក​មាន​ក៏​នឹង​ត្រូវ​ស្រពោន​ទៅ​ក្នុង​កិច្ចការ​របស់​ខ្លួន​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 កាលណា​ថ្ងៃរះឡើង​ទាំងមាន​ចំហាយក្ដៅ វា​ក៏​ធ្វើឲ្យ​ស្មៅ​ក្រៀមស្វិត ហើយ​ផ្កា​ស្មៅ​ក៏​រុះរោយ រីឯ​សម្រស់​នៃ​រូបរាង​វា​ក៏​បាត់បង់​ទៅ​។ អ្នកមាន​ក៏​ដូច្នោះ​ដែរ គេ​នឹង​រលាយបាត់​ក្នុង​ដំណើរ​របស់​ខ្លួន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ពេល​ថ្ងៃរះ​ឡើង​ពេញ​កំដៅ​ ស្មៅ​ក៏​ក្រៀម​ស្វិត​ ហើយ​ផ្កា​ស្មៅ​ក៏​រុះរោយ​ រីឯ​សម្រស់​របស់​វា​ក៏​បាត់បង់​ដែរ​ ដូច្នេះ​អ្នកមាន​នឹង​វិនាស​ទៅជា​យ៉ាង​នោះ​ដែរ‍​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​ខ្លួន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លុះ​ដល់​ថ្ងៃ​រះ​ពេញ​កម្ដៅ​ហើយ ដើម​ក៏​ស្វិត​ក្រៀម ផ្កា​ក៏​រុះ‌រោយ ហើយ​លំអ​របស់​វា​ក៏​រលាយ​បាត់​ទៅ។ អ្នក​មាន​ក៏​នឹង​ត្រូវ​រុះ‌រោយ​បាត់​ទៅ​ជា​មួយ​កិច្ចការ ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ពី​ព្រោះ​ថ្ងៃ​រះ​ឡើង មាន​ចំហាយ​ក្តៅ​វេលា​ណា នោះ​ធ្វើ​ឲ្យ​ស្មៅ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ ឯ​លំអ​ក៏​វិនាស​សូន្យ​ទៅ ដូច្នេះ អ្នក​មាន​ក៏​នឹង​ត្រូវ​ស្រពោន​ទៅ​ក្នុង​ផ្លូវ​ខ្លួន​យ៉ាង​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 លុះ​ដល់​ថ្ងៃ​រះ​ពេញ​កំដៅ​ហើយ ដើម​ក៏​ស្វិត​ក្រៀម ផ្កា​ក៏​រុះ‌រោយ ហើយ​លំអ​របស់​វា​ក៏​រលាយ​បាត់​ទៅ។ អ្នក​មាន​ក៏​នឹង​ត្រូវ​រុះ‌រោយ​បាត់​ទៅ​ជា​មួយ​កិច្ចការ​ដែល​ខ្លួន​ប្រព្រឹត្ដ​ដែរ។

សូមមើលជំពូក ចម្លង




យ៉ាកុប 1:11
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​ស្រពោន​បាត់​ទៅ ហើយ​ចេញ​ពី​ទី​ពួន​របស់​គេមក ដោយ​ញាប់‌ញ័រ។


ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ ប្រៀប​ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច ហើយ​ទូល‌បង្គំ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ។


ចិត្ត​ទូល‌បង្គំ​ទ្រោម​ចុះ​ដូច​ជា​ស្មៅ ហើយ​ក៏​ស្រពោន​ទៅ ទូល‌បង្គំ​ភ្លេច​ទាំង​ទទួល​ទាន​អាហារ​ទៀត​ផង។


៙ រី​ឯ​មនុស្ស​វិញ ថ្ងៃ​អាយុ​របស់​គេ​ប្រៀប​ដូច​ជា​ស្មៅ គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល


ដ្បិត​គេ​នឹង​ត្រូវ​ស្រពោន​ដូច​ជា​ស្មៅ ហើយ​ក៏​ក្រៀម​ស្វិត ដូច​តិណជាតិ​ខៀវ​ខ្ចីដែរ។


៙ ប្រាកដ​មែន មនុស្ស​មាន​ជីវិត ប្រៀប​ដូច​ជា​ស្រមោល! ប្រាកដ​មែន គេ​ជ្រួល​ជ្រើម​ជា​ឥត​ប្រយោជន៍ គេ​បង្គរ​ទ្រព្យ​សម្បត្តិទុក តែ​មិន​ដឹង​ថា​នឹង​បាន​ទៅអ្នក​ណា​ទេ។


នៅ​ពេល​ព្រឹកវា​ដុះ​ចេញ​មក ហើយ​លាស់​ឡើង នៅ​ពេល​ល្ងាច វា​ស្រពោន ហើយ​ក្រៀម​ស្វិត​ទៅ។


អ្នក​នោះ​សម្រាល​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​យ៉ាង​ណា ក៏​ត្រូវ​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ ដូច​ជា​បាន​មក​នោះ​ដែរ ឥត​យក​អ្វី​ពី​ការ​នឿយ​ហត់​របស់​ខ្លួន​ជាប់​នៅ​ដៃ​ទៅ​ជា‌មួយ​បាន​ឡើយ។


វេទនា​ដល់​មកុដ​នៃ​សេចក្ដី​អំនួត របស់​ពួក​ប្រមឹក​ក្នុង​ពួក​អេប្រាអិម ដែល​គេ​យក​ជា​ទី​អួត ហើយ​ដល់​ផ្កា​ដែល​កំពុង​តែ​ស្រពោន ជា​សេចក្ដី​លម្អ​ដ៏​រុងរឿង​របស់​គេ ដែល​នៅ​លើ​ក្បាល​ច្រក​ភ្នំ​ដុះ‌ដាល របស់​ពួក​អ្នក​ដែល​ស្រវឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ


ហើយ​ផ្កា​ដែល​កំពុង​តែ​ស្រពោន ជា​សេចក្ដី​លម្អ​ដ៏​រុងរឿង​របស់​គេ ដែល​នៅ​លើ​ក្បាល​ច្រក​ភ្នំ​ដុះ‌ដាល នឹង​បាន​ដូច​ជា​ផ្លែ​ល្វា​ដែល​ទុំ​ដំបូង​មុន​រដូវ​ក្តៅ កាល​ណា​គេ​ក្រឡេក​ទៅ​ឃើញ នោះ​ក៏​បេះ​មក​ដល់​ដៃ​ពម​ចូល​ទៅ​ភ្លាម។


គេ​មិន​ដែល​ស្រេក​ឃ្លាន​ទៀត ឯ​ចំហាយ​ក្តៅ ឬ​ព្រះ‌អាទិត្យ នឹង​មិន​ធ្វើ​ទុក្ខ​គេ ដ្បិត​ព្រះ​ដែល​ផ្តល់​សេចក្ដី​មេត្តា​ដល់​គេ ព្រះ‌អង្គ​នឹង​នាំ​គេ​ទៅ ព្រះ‌អង្គ​នឹង​ដឹក​ដៃ​គេ​នាំ​ទៅ​តាម​ទី​មាន​ក្បាល​ទឹក។


ប៉ុន្តែ ពេល​ថ្ងៃ​រះ​ឡើង វា​ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​គ្មាន​ឫស។


"ពួក​អ្នក​មក​ក្រោយ​ទាំង​នេះ ធ្វើ​ការ​បាន​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ហើយ​លោក​បាន​បើក​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ ដែល​ទ្រាំ​ធ្វើ​ការ​ធ្ងន់ ទាំង​ហាល​ក្ដៅ​ពេញ​មួយ​ថ្ងៃ"។


ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ប្រសិន‌បើ​ព្រះ​តុប‌តែង​ស្មៅ​នៅ​តាម​ទី​វាល ដែល​ដុះ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​ជើង​ក្រាន​ដូច្នេះ​ទៅ​ហើយ តើ​ទ្រង់​មិន​តុប‌តែង​អ្នក​រាល់​គ្នា លើស​ជាង​នេះ​អម្បាល‌ម៉ាន​ទៅ​ទៀត?


លុះ​ថ្ងៃ​រះ​ឡើង វា​ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​គ្មាន​ឫស។


ហើយ​អស់​អ្នក​ដែល​ប្រើ​ប្រាស់​ពិភព​លោក​នេះ ក៏​ដូច​ជា​មិន​បាន​ប្រើ​ដែរ ដ្បិត​ពិភព​លោក​នេះ​កំពុង​តែ​ប្រែប្រួល។


ហើយ​ឲ្យ​បាន​មត៌ក ដែល​មិន​ចេះ​ពុក​រលួយ ឥត​សៅ‌ហ្មង ក៏​មិន​ចេះ​ស្រពោន ជា​មត៌ក​ដែល​បម្រុង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌។


ពេល​មេ​គង្វាល​លេច​មក អ្នក​រាល់​គ្នា​នឹង​ទទួល​មកុដ​ដ៏​រុង​រឿង ដែល​មិន​ចេះ​ស្រពោន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម