អេសាយ 28:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 មើល៍ ព្រះអម្ចាស់មានអ្នកខ្លាំងពូកែដ៏មានឫទ្ធិម្នាក់ អ្នកនោះនឹងពង្រាបចុះដល់ដី ដោយអំណាច ដូចជាព្យុះព្រឹល ជាព្យុះសង្ឃរាដែលបំផ្លាញ ហើយដូចជាព្យុះភ្លៀងធំឲ្យទឹកហូរជន់លិចផែនដី។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 មើល៍! ព្រះអម្ចាស់ទ្រង់មានអ្នកខ្លាំងពូកែ និងខ្លាំងក្លាម្នាក់ អ្នកនោះនឹងទម្លាក់ពួកគេទៅដីដោយផ្ទាល់ដៃ ដូចជាព្យុះដុំទឹកកក ដូចជាព្យុះសង្ឃរានៃការបំផ្លាញ និងដូចជាព្យុះនៃទឹកដ៏ខ្លាំងក្លាដែលជន់លិច។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះអម្ចាស់ចាត់អ្នកខ្លាំងពូកែម្នាក់ឲ្យមក អ្នកនោះប្រៀបដូចជាខ្យល់ព្យុះសង្ឃរា ដែលធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ចុះមក ឬដូចភ្លៀងដែលបង្អុរចុះមកធ្វើឲ្យ មានទឹកជំនន់យ៉ាងធំ។ ព្រះអង្គនឹងច្រានក្រុងនោះឲ្យរលំដល់ដី។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 មើល ព្រះអម្ចាស់ទ្រង់មានអ្នកខ្លាំងពូកែដ៏មានឫទ្ធិម្នាក់ អ្នកនោះនឹងពង្រាបចុះដល់ដី ដោយអំណាចនៃដៃ ដូចជាព្យុះព្រិល ជាព្យុះសង្ឃរាដែលបំផ្លាញ ហើយដូចជាព្យុះភ្លៀងធំឲ្យទឹកហូរជន់លិច សូមមើលជំពូកអាល់គីតាប2 អុលឡោះចាត់អ្នកខ្លាំងពូកែម្នាក់ឲ្យមក អ្នកនោះប្រៀបដូចជាខ្យល់ព្យុះសង្ឃរា ដែលធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ចុះមក ឬដូចភ្លៀងដែលបង្អុរចុះមកធ្វើឲ្យ មានទឹកជំនន់យ៉ាងធំ។ ទ្រង់នឹងច្រានក្រុងនោះឲ្យរលំដល់ដី។ សូមមើលជំពូក |
លុះក្រោយពីហុកសិបពីរអាទិត្យនោះទៅ នោះអ្នកដែលគេបានចាក់ប្រេងតាំង នឹងត្រូវផ្តាច់ចេញ ហើយនឹងគ្មានអ្វីសោះ រួចប្រជាជនរបស់ស្ដេចមួយអង្គដែលត្រូវមក នឹងបំផ្លាញទីក្រុង និងទីបរិសុទ្ធ។ ចុងបំផុតនៃហេតុការណ៍នោះនឹងមកដូចជាជំនន់ទឹក ក៏នឹងមានចម្បាំងរហូតទីបំផុត ដ្បិតសេចក្ដីវេទនាបានកំណត់ទុកហើយ។