Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 9:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ដូច្នេះ លោក​ម៉ូសេ​ក៏ចាក​ចេញ​ពី​ផារ៉ោន ហើយ​ទៅ​ក្រៅ​ទី​ក្រុង លោក​លើក​ដៃ​ទៅ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​លាន់ និង​ព្រឹល​ក៏​ស្ងប់​ទៅ ហើយ​ភ្លៀង​ក៏​រាំង លែង​ធ្លាក់​មក​លើ​ដី​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 បន្ទាប់​មក លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន រួច​ចេញ​ទៅ​ក្រៅ​ទីក្រុង។ លោក​លើក​ដៃ​ប្រណម្យ ទូល‌អង្វរ​ព្រះ‌អម្ចាស់ ផ្គរ​លែង​លាន់​ឮ ព្រឹល​ឈប់​ធ្លាក់ ហើយ​ភ្លៀង​ក៏​លែង​បង្អុរ​មក​លើ​ផែនដី​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ម៉ូសេ​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន​ទៅ​ក្រៅ​ទី​ក្រុង លើក​ដៃ​ប្រទូល​ទៅ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ‌លាន់​ក៏​ស្ងប់‌ស្ងាត់ ព្រឹល​ក៏​បាត់​ទៅ ហើយ​ភ្លៀង​ក៏​រាំង មិន​ធ្លាក់​មក​លើ​ដី​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

33 បន្ទាប់​មក ម៉ូសា​ចាក​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន រួច​ចេញ​ទៅ​ក្រៅ​ទី​ក្រុង។ គាត់​លើក​ដៃ​ទូរអា​អង្វរអុលឡោះ‌តាអាឡា ផ្គរ​លែង​លាន់​ឮ ព្រឹល​ឈប់​ធ្លាក់ ហើយ​ភ្លៀង​ក៏​លែង​បង្អុរ​មក​លើ​ផែនដី​ទៀត។

សូមមើលជំពូក ចម្លង




និក្ខមនំ 9:33
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​បាន​ឈរ​នៅ​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​មុខ​ក្រុម​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ទៅ​លើ​មេឃ​ថា៖


លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ចេញ​ពី​ផារ៉ោន​ទៅ ហើយ​លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ‌យេហូវ៉ា​អំពី​រឿង​កង្កែប ដែល​ព្រះ‌អង្គ​បាន​នាំ​មក​លើ​ផារ៉ោន​នោះ។


ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អង្វរ​ព្រះ‌យេហូវ៉ាឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ពី​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​នេះ ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា»។


លោក​ម៉ូសេ​ទូល​តប​ទៅ​ស្តេច​ថា៖ «ពេល​ទូល‌បង្គំ​បាន​ចេញ​ពី​ទី​ក្រុង​នេះ​ហើយ ទូល‌បង្គំ​នឹង​លើក​ដៃ​ទៅ​ឯ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​នឹង​ស្ងប់ ហើយ​នឹង​គ្មាន​ព្រឹល​ទៀត​ឡើយ គឺ​ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ផែន‌ដី​ជា​របស់​ព្រះ‌យេហូវ៉ា។


តែ​ស្រូវ​សាលី និង​ស្រូវ​អេប៉ូត​មិន​បាន​ខូច​ទេ ដ្បិត​មិន​ទាន់​ដុះ​ឡើង​នៅ​ឡើយ)។


ប៉ុន្ដែ កាល​ផារ៉ោន​ឃើញ​ថា ភ្លៀង ព្រឹល និង​ផ្គរ​លាន់​បាន​ស្ងប់​ហើយ ស្ដេចក៏​ប្រព្រឹត្ត​អំពើ​បាប​ទៀត គឺ​ស្ដេច និង​ពួក​នាម៉ឺន​មន្ត្រី​របស់​ស្ដេច នៅ​តែ​រឹង​ទទឹង​ដដែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម