ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេព្រើរមក ហើយនៅទីនេះ ខ្ញុំមិនបានធ្វើអ្វីខុស ដែលត្រូវជាប់ក្នុងគុកជ្រៅដូច្នេះឡើយ»។
ទំនុកតម្កើង 59:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មិនមែនដោយព្រោះកំហុសរបស់ទូលបង្គំដែរ គេរត់មក ហើយត្រៀមជាស្រេចហើយ។ សូមព្រះអង្គតើនឡើង សូមយាងមកជួយទូលបង្គំ ហើយទតមើលចុះ! ព្រះគម្ពីរខ្មែរសាកល ទូលបង្គំគ្មានអំពើទុច្ចរិតឡើយ ប៉ុន្តែពួកគេរត់មក ទាំងត្រៀមជាស្រេចដើម្បីវាយប្រហារទូលបង្គំ។ សូមតើនឡើងដើម្បីជួយទូលបង្គំ សូមព្រះអង្គចាប់អារម្មណ៍ផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីទូលបង្គំគ្មានកំហុសអ្វីក៏ដោយ ពួកគេខំរូតរះរៀបចំខ្លួនប្រឆាំងនឹងទូលបង្គំ ឱព្រះអង្គអើយ សូមតើនឡើង យាងមករកទូលបង្គំ សូមទតមកទូលបង្គំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេរត់មកត្រៀមខ្លួន ឥតទូលបង្គំធ្វើខុសអ្វីផង សូមទ្រង់តើនឡើងមកជួយទូលបង្គំ ហើយពិចារណាមើល អាល់គីតាប ទោះបីខ្ញុំគ្មានកំហុសអ្វីក៏ដោយ ពួកគេខំរូតរះរៀបចំខ្លួនប្រឆាំងនឹងខ្ញុំ ឱអុលឡោះអើយ សូមក្រោកឡើង មករកខ្ញុំ សូមមើលមកខ្ញុំផង។ |
ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេព្រើរមក ហើយនៅទីនេះ ខ្ញុំមិនបានធ្វើអ្វីខុស ដែលត្រូវជាប់ក្នុងគុកជ្រៅដូច្នេះឡើយ»។
សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំ អរសប្បាយដោយឈ្នះទូលបង្គំឡើយ ក៏កុំឲ្យអស់អ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ មិចភ្នែកចំអក ទូលបង្គំដែរ។
សូមតើនឡើង! សូមក្រោកឡើង ហើយការពារក្ដីឲ្យទូលបង្គំផង ឱព្រះជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង!
៙ ឱព្រះអម្ចាស់អើយ សូមតើនឡើង! ហេតុអ្វីបានជាព្រះអង្គផ្ទំលក់ដូច្នេះ? សូមក្រោកឡើង កុំបោះបង់ចោលយើងខ្ញុំជារហូតឡើយ!
ព្រះអង្គបំផ្លាញអស់អ្នកដែលពោលពាក្យភូតភរ ព្រះយេហូវ៉ាស្អប់ខ្ពើមមនុស្សកម្ចាយឈាម និងមនុស្សបោកប្រាស់។
៙ តើគេនឹងគេចផុតដោយអំពើអាក្រក់ របស់គេបានឬ? ឱព្រះអើយ សូមទម្លាក់ប្រជាជនទាំងនោះ ដោយសេចក្ដីក្រោធរបស់ព្រះអង្គទៅ។
ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចកាលពីចាស់បុរាណ ក្នុងគ្រាតំណមនុស្សពីដើម តើមិនមែនព្រះអង្គដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទម្លុះសត្វសម្បើមនោះទេឬ?
ជើងគេរត់ទៅតាមសេចក្ដីអាក្រក់ គេក៏រហ័សនឹងកម្ចាយឈាមដែលឥតទោស គំនិតរបស់គេគិតតែពីអំពើទុច្ចរិត មានសេចក្ដីវិនាស និងសេចក្ដីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ។
ដូច្នេះ សូមលោក ព្រមទាំងក្រុមប្រឹក្សា ទៅសុំឲ្យលោកមេទ័ពធំនាំវាចុះមកជួបអស់លោក ធ្វើដូចជាលោកចង់ពិចារណាសួរវាឲ្យច្បាស់ថែមទៀត។ រីឯយើងខ្ញុំ យើងខ្ញុំប្រុងប្រៀបជាស្រេចនឹងសម្លាប់វា មុននឹងវាមកដល់»។
ដូច្នេះ យ៉ូណាថានក៏ដំណាលសេចក្ដីយ៉ាងល្អពីដំណើរដាវីឌ ទូលដល់ស្ដេចសូលជាបិតាថា៖ «សូមកុំឲ្យបិតាធ្វើបាបដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ ដ្បិតគាត់មិនបានធ្វើខុសនឹងបិតាទេ ហើយការដែលគាត់ធ្វើនោះ សុទ្ធតែមានប្រយោជន៍ដល់បិតាទាំងអស់។