ទំនុកតម្កើង 59:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ដ្បិតមើល៍ ឱព្រះយេហូវ៉ាអើយ គេពួនស្ទាក់ចាំប្រហារជីវិតទូលបង្គំ ពួកមនុស្សខ្លាំងពូកែរករឿងទាស់នឹងទូលបង្គំ មិនមែនដោយព្រោះអំពើរំលង ឬអំពើបាបរបស់ទូលបង្គំឡើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 មើល៍! ពួកគេបានសម្ងំចាំដើម្បីចាប់ព្រលឹងរបស់ទូលបង្គំ មនុស្សកាចសាហាវបង្កជម្លោះទាស់នឹងទូលបង្គំ! ព្រះយេហូវ៉ាអើយ នេះមិនមែនមកពីការបំពានរបស់ទូលបង្គំ ហើយក៏មិនមែនមកពីបាបរបស់ទូលបង្គំដែរ! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ព្រះអម្ចាស់អើយ! ទោះបីទូលបង្គំពុំបានប្រព្រឹត្តអ្វីខុស ឬប្រព្រឹត្តអំពើបាបណាមួយក៏ដោយ ក៏ពួកគេនាំគ្នាពួនស្ទាក់ចាំប្រហារជីវិតទូលបង្គំ មនុស្សមានអំណាចឃុបឃិតគ្នា ប្រឆាំងនឹងទូលបង្គំដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ដ្បិតមើល ឱព្រះយេហូវ៉ាអើយ គេលបចាប់ជីវិតទូលបង្គំ ពួកមនុស្សខ្លាំងពូកែគេប្រជុំគ្នាទាស់នឹងទូលបង្គំ មិនមែនដោយព្រោះអំពើរំលង ឬអំពើបាបរបស់ទូលបង្គំឡើយ សូមមើលជំពូកអាល់គីតាប3 អុលឡោះតាអាឡាអើយ! ទោះបីខ្ញុំពុំបានប្រព្រឹត្តអ្វីខុស ឬប្រព្រឹត្តអំពើបាបណាមួយក៏ដោយ ក៏ពួកគេនាំគ្នាពួនស្ទាក់ចាំប្រហារជីវិតខ្ញុំ មនុស្សមានអំណាចឃុបឃិតគ្នា ប្រឆាំងនឹងខ្ញុំដែរ។ សូមមើលជំពូក |
បពិត្រព្រះបិតាអើយ សូមទតមើលមកនេះ នេះជាជាយព្រះពស្ត្ររបស់ព្រះអង្គនៅក្នុងដៃទូលបង្គំ ព្រោះទូលបង្គំបានគ្រាន់តែកាត់ជាយព្រះពស្ត្រទ្រង់ តែមិនបានសម្លាប់ទ្រង់ទេ សូមពិចារណា ហើយជ្រាបថា គ្មានសេចក្ដីអាក្រក់ណា ឬការក្បត់ណា នៅដៃទូលបង្គំឡើយ ទូលបង្គំក៏មិនបានធ្វើបាបដល់ទ្រង់ដែរ ទោះបើទ្រង់លបចង់ចាប់យកជីវិតទូលបង្គំក៏ដោយ។