Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 23:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដូច្នេះ សូម​លោក ព្រម​ទាំង​ក្រុម‌ប្រឹក្សា ទៅ​សុំ​ឲ្យ​លោក​មេទ័ព​ធំ​នាំវា​ចុះ​មក​ជួប​អស់​លោក ធ្វើ​ដូច​ជា​លោក​ចង់​ពិចារណា​សួរ​វា​ឲ្យ​ច្បាស់​ថែម​ទៀត។ រីឯ​យើងខ្ញុំ យើង​ខ្ញុំ​ប្រុង‌ប្រៀប​ជា​ស្រេច​នឹង​សម្លាប់​វា មុន​នឹង​វា​មក​ដល់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ដូច្នេះ ឥឡូវនេះ សូម​អស់លោក​ជាមួយនឹង​ក្រុមប្រឹក្សា ស្នើ​មេបញ្ជាការ​ឲ្យ​នាំ​វា​ចុះមក​ជួប​អស់លោក ដោយ​ធ្វើដូចជា​អស់លោក​ចង់​ពិនិត្យពិច័យមើល​ឲ្យ​រឹតតែច្បាស់ថែមទៀត រីឯ​យើងខ្ញុំ​នឹង​ត្រៀមជាស្រេច​ដើម្បី​សម្លាប់​វា មុន​នឹង​វា​មកដល់”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ដូច្នេះ​ ឥឡូវ​នេះ​ សូម​អស់​លោក​ជាមួយ​ក្រុម​ប្រឹក្សា​កំពូល​ ប្រាប់​មេបញ្ជាការ​នោះ​ឲ្យ​នាំ​វា​ចុះ​មក​ជួប​អស់​លោក​ ហាក់​ដូចជា​អស់​លោក​ចង់​សាកសួរ​អំពី​រឿង​ក្ដី​របស់​វា​ ឲ្យ​បាន​ច្បាស់​ថែម​ទៀត​ រីឯ​យើង​ត្រៀមខ្លួន​សម្លាប់​វា​មុន​វា​មក​ដល់»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ចំណែក​ខាង​អស់​លោក សូម​ចុះ​សម្រុង​ជា​មួយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ឥឡូវ​នេះ​ទៅ ហើយ​សុំ​ឲ្យ​លោក​មេ‌បញ្ជា‌ការ​នាំ​លោក​ប៉ូល​មក ធ្វើ​ហាក់​ដូច​ជា​អស់​លោក​ចង់​ពិនិត្យ‌ពិច័យ​មើល​សំណុំ​រឿង​របស់​គាត់ ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ ដើម្បី​សម្លាប់​គាត់​មុន​នឹង​គាត់​មក​ជិត​ដល់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដូច្នេះ សូម​ឲ្យ​លោក​ទាំង‌ឡាយ នឹង​ពួក​ក្រុម‌ជំនុំ ចាត់​ឲ្យ​ទៅ​សូម​វា​ពី​លោក​មេ​ទ័ព​ធំ​មក​ឥឡូវ ដើម្បី​ឲ្យ​លោក​នាំ​វា​ចុះ​មក ធ្វើ​ដូច​ជា​លោក​ចង់​ពិចារណា​សួរ ពី​ដំណើរ​វា ឲ្យ​ច្បាស់‌លាស់​ឡើង ឯ​ពួក​យើង​ខ្ញុំ ក៏​ប្រុង​ប្រៀប​ជា​ស្រេច​នឹង​សំឡាប់​វា មុន​ដែល​វា​ចូល​មក​ដល់​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ចំណែក​ខាង​អស់​លោក សូម​ចុះ​សំរុង​ជា​មួយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឥឡូវ​នេះ​ទៅ ហើយ​សុំ​ឲ្យ​លោក​មេ​បញ្ជា​ការ​នាំ​ប៉ូល​មក​ធ្វើ​ហាក់​ដូច​ជា​អស់​លោក​ចង់​ពិនិត្យ​ពិច័យ​មើល​សំណុំ​រឿង​របស់​គាត់ ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ ដើម្បី​សម្លាប់​គាត់ មុន​នឹង​គាត់​មក​ជិត​ដល់»។

សូមមើលជំពូក ចម្លង




កិច្ចការ 23:15
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​យ៉ូ‌ណា‌ដាប​ប្រាប់​ថា៖ «ដូច្នេះ ចូរ​ឯង​ដេក​នៅ​លើ​គ្រែ​ក្លែង​ធ្វើ​ជា​ឈឺ​ទៅ បើ​កាល​ណា​បិតា​ឯង​មក​សួរ នោះ​ត្រូវ​ទូល​ថា "សូម​បិតា​អនុញ្ញាត​ឲ្យ​នាង​តាម៉ារ ជា​កនិដ្ឋា​ទូល‌បង្គំ មក​រៀប​អាហារ​នៅ​មុខ​ទូល‌បង្គំ ឲ្យ​ទូល‌បង្គំ​បាន​ឃើញ ហើយ​បាន​ទទួល​ពី​ដៃ​នាង​មក​បរិ‌ភោគ​បន្តិច"»។


ដ្បិត​គេឃុប​ឃិត​គ្នា​ធ្វើ​បាប​ព្រះ​ករុណា តែ​គេ​មិន​អាច​សម្រេច​តាមបំណង​អាក្រក់ របស់​ខ្លួន​បាន​ឡើយ។


ដ្បិត​ជើង​គេ​រត់​តាម​តែ​ការ​អាក្រក់​ទេ គេ​ក៏​រហ័ស​នឹង​កម្ចាយ​ឈាម​ផង


ដ្បិត​ពួក​នោះ គេ​មិន​ដេក​ឡើយ ទាល់​តែ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​មុន​សិន ហើយ​បើ​គេ​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ណា​ដួល នោះ​គេ​ក៏​ដេក​មិន​លក់​ដែរ។


ជើង​គេ​រត់​ទៅ​តាម​សេចក្ដី​អាក្រក់ គេ​ក៏​រហ័ស​នឹង​កម្ចាយ​ឈាម​ដែល​ឥត​ទោស គំនិត​របស់​គេ​គិត​តែ​ពី​អំពើ​ទុច្ចរិត មាន​សេចក្ដី​វិនាស និង​សេចក្ដី​បំផ្លាញ​នៅ​អស់​ទាំង​ផ្លូវ​របស់​គេ​ដែរ។


ពួក​ទាហាន មេទ័ព និង​ពួក​កង​រក្សា​ព្រះ​វិហារ​របស់​សាសន៍​យូដា បាន​ចាប់​ព្រះ‌យេស៊ូវ​ចង។


ប៉ុន្ដែ នៅ​ថ្ងៃ​បន្ទាប់ ដោយ​ចង់​ដឹង​ច្បាស់​ពី​មូល​ហេតុ ដែល​សាសន៍​យូដា​ចោទ​ប្រកាន់​លោក​ប៉ុល លោក​មេទ័ព​ក៏​ស្រាយ​ចំណង ហើយ​បង្គាប់​ឲ្យ​ពួក​សង្គ្រាជ និង​ក្រុម‌ប្រឹក្សា​ទាំង​មូលមក​ជួប​ជុំ​គ្នា រួចក៏​នាំ​លោក​ប៉ុល​ចុះ​មក ហើយ​ឲ្យឈរ​នៅ​មុខ​ពួកគេ។


លោក​ប៉ុល​ក៏​សម្លឹង​មើល​ទៅ​ក្រុម‌ប្រឹក្សា ហើយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​មនសិការ​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ រហូត​មក​ដល់​ថ្ងៃ​នេះ»។


កាល​លោក​ប៉ុលជ្រាប​ថា ពួក​គេ​មួយ​ចំណែក​ជា​ពួក​សា‌ឌូស៊ី ហើយ​មួយ​ចំណែក​ទៀត​ជា​ពួក​ផារិ‌ស៊ី លោក​ក៏​ស្រែក​ឡើង​នៅ​ក្នុង​ក្រុម‌ប្រឹក្សា​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​ជា​ផារិ‌ស៊ី ហើយ​ជា​កូន​របស់​ពួក​ផារិ‌ស៊ី។ ខ្ញុំ​ជាប់​ជំនុំ‌ជម្រះ​នេះ ដោយ​ព្រោះ​តែ​សេចក្តី​សង្ឃឹម​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។


ហើយ​អង្វរ​សុំ​ឲ្យ​លោក​យល់​ព្រម​នាំ​លោក​ប៉ុល​មក​ក្រុង​យេរូ‌សាឡិម ព្រោះ​គេ​ឃុប​ឃិត​គ្នា​ពួន​ស្ទាក់​សម្លាប់​លោក​តាម​ផ្លូវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម