Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដ្បិត​គេ​បាន​ចាប់​ខ្ញុំ​ពី​ស្រុក​ហេព្រើរ​មក ហើយ​នៅ​ទី​នេះ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស ដែល​ត្រូវ​ជាប់​ក្នុង​គុក​ជ្រៅ​ដូច្នេះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ដ្បិត​ខ្ញុំ​ពិតជា​ត្រូវគេ​ចាប់​ពី​ដែនដី​របស់​ជនជាតិហេព្រើរ​មកមែន ហើយ​នៅ​ទីនេះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អ្វី​ដែល​សមតែ​ត្រូវគេ​ដាក់​ក្នុង​គុកងងឹត​នេះ​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ដ្បិត​គេ​បាន​ចាប់​ខ្ញុំ​ពី​ស្រុក​ហេប្រឺ​មក ហើយ​នៅ​ទី​នេះ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​គួរ​ឲ្យ​គេ​យក​មក​ឃុំ‌ឃាំង​ដូច្នេះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ពី​ព្រោះ​គេ​បាន​លួច​ខ្ញុំ​ពី​ស្រុក​ពួក​ហេព្រើរ​មក ហើយ​នៅ​ទី​នេះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អ្វី ដែល​គួរ​ឲ្យ​គេ​ដាក់​ខ្ញុំ​ក្នុង​គុក​ជ្រៅ​នេះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ដ្បិត​គេ​បាន​ចាប់​ខ្ញុំ​ពី​ស្រុក​ហេប្រឺ​មក ហើយ​នៅ​ទី​នេះ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ខុស គួរ​ឲ្យ​គេ​យក​មក​ឃុំ​ឃាំង​ដូច្នេះ​ឡើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:15
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មាន​មនុស្ស​ម្នាក់​ដែល​រត់​រួច បាន​មក​ជម្រាប​លោក​អាប់‌រ៉ាម ជា​សាសន៍​ហេព្រើរ ដែល​រស់​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ សាសន៍​អាម៉ូរី ដែល​ជា​បង​ប្អូន​របស់​អែសកុល និង​អាន់នើរ។ អ្នក​ទាំង​នេះ​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​អាប់‌រ៉ាម។


ចៅ​ហ្វាយ​របស់​លោក​យ៉ូសែប​ក៏​យក​លោក​ទៅ​ដាក់​គុក នៅ​កន្លែង​ដែល​សម្រាប់​ឃុំ​ឃាំង​ពួក​អ្នក​ទោស​របស់​ស្តេច ហើយ​លោក​ក៏​ជាប់​នៅ​ក្នុង​គុក​នោះ។


កាល​មេ​ដុត​នំ​ឃើញ​ថា ការ​កាត់​ស្រាយ​នោះ​គួរ​ឲ្យ​ពេញ​ចិត្ត គាត់​ក៏​ពោល​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ខ្ញុំ​ក៏​បាន​យល់​សប្តិ​ដែរ គឺ​ខ្ញុំ​ឃើញ​នំបុ័ង​បី​កញ្ច្រែង​នៅ​លើ​ក្បាល​ខ្ញុំ


នៅ​ទី​នោះ មាន​យុវជន​សាសន៍​ហេព្រើរ​ម្នាក់ ជា​អ្នក​បម្រើ​របស់​មេ​កង​រក្សា​ព្រះ​អង្គ​នៅ​ជា‌មួយ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​តំណាល​សប្តិ​ប្រាប់​គាត់ រួច​គាត់​បាន​កាត់​ស្រាយ​ប្រាប់​យើង​ខ្ញុំ តាម​សប្តិ​រៀងៗ​ខ្លួន។


ជើង​របស់​លោក​ត្រូវ​រឹត‌រួត​ដោយ​ចំណង ហើយ​មាន​ច្រវាក់​ដែក​ជាប់​នៅ​ក


ដ្បិត​មាត់​របស់​មនុស្ស​អាក្រក់ និង​មាត់​របស់​មនុស្ស​បោក​បញ្ឆោត បាន​ហា​ឡើង​ទាស់​នឹង​ទូល‌បង្គំ​ហើយ គេ​និយាយ​ទាស់​នឹង​ទូល‌បង្គំ ដោយ​អណ្ដាត​ភូត​ភរ។


អ្នក​ណា​ដែល​ចាប់​មនុស្ស​យក​ទៅ​លក់ ឬ​ទាន់​ឃើញ​កំពុង​នៅ​ក្នុង​ដៃ​នៅ​ឡើយ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។


ព្រះ​របស់​ទូល‌បង្គំ​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ ឲ្យ​មក​បិទ​មាត់​សិង្ហ មិន​ឲ្យ​វាធ្វើ​បាប​ទូល‌បង្គំ​ទេ ព្រោះ​នៅ​ចំពោះ​ព្រះ‌អង្គ មិន​ឃើញ​ថា​ទូល‌បង្គំ​មាន​ទោស​អ្វី​ឡើយ ហើយ​បពិត្រ​ព្រះ‌ករុណា នៅ​ចំពោះ​ព្រះ​ករុណា ក៏​ទូល‌បង្គំ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដែរ»។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន ដែល​មក​ពី​ព្រះ‌វរបិតា​ខ្ញុំ តើ​មាន​អ្វី​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ចង់​គប់​ខ្ញុំ?»


ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​ពាក្យ​ដែល​មាន​ចែង​នៅ​ក្នុង​ក្រឹត្យ‌វិន័យរបស់​គេ ដែល​ថា "គេ​បាន​ស្អប់​ខ្ញុំ​ដោយ​ឥត​ហេតុ"។


ប្រសិន‌បើ​ឃើញ​អ្នក​ណា​ចាប់​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​ពួក​បង​ប្អូន​របស់​ខ្លួន ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល យក​ទៅ​ប្រើ​ដូច​ជា​ទាសករ ឬ​យក​ទៅ​លក់ អ្នក​ចាប់​នោះ​នឹង​ត្រូវ​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។


ពួក​សហាយ‌ស្មន់ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ជួញ​ដូរ​មនុស្ស ពួក​ភូត​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អ្វីៗ​ផ្សេង​ទៀត ផ្ទុយ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ


បពិត្រ​ព្រះ‌បិតា​អើយ សូម​ទត​មើល​មក​នេះ នេះ​ជា​ជាយ​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ដៃ​ទូល‌បង្គំ ព្រោះ​ទូល‌បង្គំ​បាន​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ តែ​មិន​បាន​សម្លាប់​ទ្រង់​ទេ សូម​ពិចា‌រណា ហើយ​ជ្រាប​ថា គ្មាន​សេចក្ដី​អាក្រក់​ណា ឬ​ការ​ក្បត់​ណា នៅ​ដៃ​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​បាប​ដល់​ទ្រង់​ដែរ ទោះ​បើ​ទ្រង់​លប​ចង់​ចាប់​យក​ជីវិត​ទូល‌បង្គំ​ក៏​ដោយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម